Home ព័ត៌មានអន្តរជាតិ អស់បារម្ភហើយ! អេស្ប៉ាញបានបង្កើតឧបករណ៍ស្វែងរកមនុស្សបាត់ខ្លួនត្រឹមរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ

អស់បារម្ភហើយ! អេស្ប៉ាញបានបង្កើតឧបករណ៍ស្វែងរកមនុស្សបាត់ខ្លួនត្រឹមរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ

54
0

បរទេស៖ ថ្មីៗនេះប្រទេសអេស្ប៉ាញបានបង្កើតឧបករណ៍ស្វែងរក និងជួយសង្គ្រោះមនុស្សពេលបាត់ខ្លួននៅកន្លែងណាមួយត្រឹមតែរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។
យោងតាម Interesting engineering បច្ចេកវិទ្យាថ្មីនេះហៅថា Lifeseeker ត្រូវបានរចនាឡើងជាពិសេសសម្រាប់ស្វែងរកតាមឧទ្ធម្ភាគចក្រ ដោយឧបករណ៍នេះមានសមត្ថភាពរកឃើញទូរសព្ទដៃរបស់ជនរងគ្រោះក្នុងចម្ងាយ ៣២ គីឡូម៉ែត្រ និងកំណត់ទីតាំងយ៉ាងត្រឹមត្រូវក្នុងរង្វង់តិចជាង ៥ គីឡូម៉ែត្រទោះបីនៅតំបន់នោះគ្មានសេវាក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgthaOhuAB5EZ9h4iR0JeqmxKhChGe0WVbrXe5SghLBZ2MGjO8flZSedT2Rw7nP0enzir8utZkrLEVGIB-2BMhv8KnbIR_-xwQiSxJ8roWcX-N6nZ9qOe5ZNKB8GxQ8lnzW2x9vc1cJBaJvlNSFxQCjrVcZOBNSpxmFt82gmt0Yj96x5OR1V4fv0D7914/s1280/photo_2024-06-01_13-08-39.jpg

នៅពេលដែលយើងរកឃើញទូរសព្ទហើយ វានឹងបង្ហាញជាចំនុចតូចមួយនៅលើផែនទី។ បន្ទាប់មកនៅពេលដែលយើងហោះហើរជុំវិញតំបន់នោះ ចំនុចនោះកាន់តែធំទៅៗ រហូតដល់យើងដឹងច្បាស់ថាពួកវានៅទីណា។ លោកវេជ្ជបណ្ឌិត Tim Durkin អ្នកសម្របសម្រួលកម្មវិធីស្វែងរក និងជួយសង្គ្រោះសម្រាប់ឧទ្ធម្ភាគចក្រ Colorado Highland បាននិយាយថា ក្រុមការងារអាចរកឃើញមនុស្សបាន គឺអាស្រ័យលើស្ថានភាព ប្រសិនបើទីតាំងនោះមានដីបើកចំហ និងលក្ខខណ្ឌអំណោយផលសម្រាប់ការចុះចតប្រកបដោយសុវត្ថិភាព នោះពួកយើងនឹងងាយស្រួលចុះទៅជួយសង្គ្រោះមនុស្សបានដោយផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP-RB8wU3_ENQFA36vsY5HLoRYjOKCWw_GwA5XrVFWkeb1z1wWDFvYURMeLmOUf2_b4UVzYa2fHXCSF7Tj4cqgqqHFjb943-YRuytlACWsusuGOuy0E7uqOf7qxjADitBfun1GUeokALs05zoTKPmC-UBnylOil1vJ9cM9CrPCb6eq74z4rczf-bLi8Js/s1140/photo_2024-06-01_13-09-12.jpg

មូលហេតុដែលគេបង្កើតឧបករណ៍ Lifeseeker គឺដោយសារមានមនុស្សជាច្រើនបានបាត់ខ្លួន ហើយរកមិនឃើញពេលពួកគេចូលក្នុងព្រៃ La Plata Canyon។ ព្រៃនេះត្រូវបានហ៊ុព័ទ្ធដោយ ៣,៦៥៨ ម៉ែត្រ និងកំពូលភ្នំ ៣,៩៦២ ម៉ែត្រ នៅសងខាងមានព្រៃក្រាស់ៗជាច្រើន។ តំបន់ភ្នំដាច់ស្រយាលនេះគឺជាទីតាំងដ៏ទាក់ទាញសម្រាប់មនុស្សដែលចូលចិត្តឡើងភ្នំ និងការផ្សងព្រេង។ ទោះជាយ៉ាងណាមនុស្សដែលទៅតំបន់នោះច្រើនបាត់ខ្លួន។

កាលពីមុនបេសកកម្មមួយចំនួនបានបន្តស្វែងរកមនុស្សអស់រយៈពេលជាច្រើនសប្តាហ៍ ដោយមិនទទួលបានលទ្ធផលទាល់តែសោះ នៅទីបំផុតការស្វែងរកក៏ត្រូវបានបញ្ឈប់។ ដូច្នេះការបង្កើតឧបករណ៍នេះនឹងអាចជាដំណោះស្រាយដ៏ល្អបំផុតមួយរបស់អ្នកស្រាវជ្រាវក្នុងការស្វែងរកជនរងគ្រោះដែលបាត់ខ្លួន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw5h3QY6EmVkfwpYPa-zcuQmxdYov6pkBrkQHh6ZYCvIa2DJ1i8u7m9OE_lxUnan3AdgiIxOlrdnsxauHulVl2GQIEC6s7elS_y1Qx872igltQX38zPVrVy1wX7cIP53NlM-Hd5LpwS35JyDHyCp-3RX4jp1eqsQvir5EkEh8WxFqMr7X17Auet7ikHyU/s1280/photo_2024-06-01_13-10-23.jpg