Home ព័ត៌មានអន្តរជាតិ ដឹងអត់! តើត្រូវចំណាយលុយប៉ុន្មានទើបអាចរស់នៅក្នុងអគារខ្ពស់ជាងគេលើពិភពលោកបាន?

ដឹងអត់! តើត្រូវចំណាយលុយប៉ុន្មានទើបអាចរស់នៅក្នុងអគារខ្ពស់ជាងគេលើពិភពលោកបាន?

70
0

Burj Khalifa បច្ចុប្បន្នគឺជាអាគារខ្ពស់ជាងគេបំផុតលើលោកស្ថិតក្នុងទីក្រុងឌូបៃ ត្រូវបានគេទទួលស្គាល់ថាជាអាគារដែលមានតម្លៃថ្លៃ។ នៅទីនេះមានទេសភាពធម្មជាតិស្រស់បំព្រង ខ្យល់អាកាសបរិសុទ្ធ អមដោយអាផាតមិនជាច្រើន ដោយអតិថិជនអាចប្រើប្រាស់សេវាកម្មដូចជា បណ្ណាល័យ បន្ទប់ប្រជុំ អាងទឹកក្តៅ អាងហែលទឹក សួនច្បារ ទីលានវាយកូនបាល់ និងសេវាកម្មជាច្រើនទៀតដោយសេរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhQ5D_Zt1ppsbAKu1hn6dQ_3CCv-LjxZuwZ5iTZEedZih_YIOZ-RYu-wXfuL4WUUI7GdsNmpcazkWGJX0p7XT40O6H_VVz8znVPOW6dkXNm4237R4zGWSL9GXDhavlxnMapuOdeN4sSZJYVt_POrWxlR1XTqLokEPlE2SYnK_aknVC7crXPp_BR6mqvKE/s768/15699739087_16ba18fea9_o.webp

មូលហេតុនេះហើយទើបអាគារខ្ពស់ជាងគេមានតម្លៃទិញ និងជួលខ្ពស់កប់ពពកបែបនេះ។ ទោះជាយ៉ាងណា ប្រិយមិត្តមួយចំនួនប្រហែលជាចង់ដឹងហើយថា អាគារខ្ពស់ៗនៅទីក្រុងឌូបៃដូចជា Burj Khalifa មានតម្លៃប៉ុន្មាន ប្រសិនបើយើងចង់ទិញ ឬជួលដើម្បីស្នាក់នៅតើយើងត្រូវចំណាយប៉ុន្មាន? ដូច្នេះមកដឹងពីតម្លៃទាំងអស់គ្នា៖
ដើម្បីអាចរស់នៅក្នុងអាផាតមិនមួយនៃអាគារខ្ពស់ជាងគេលើលោក Burj Khalifa អ្នកត្រូវចំណាយលុយលើទីតាំងដូចខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZqaxAaHxf1R-oADNc6IDmgD1K5R0a711ovqlEuvKPna3tRpkkh06J2qOWmkvEYE34RI9TxyWrivmIgaso1hk7CH8irdn2rqPSt8-9ZMJQUK330otcI9VN5QtaNYAXqoQ42qjNr2O60swLPv3UzMxgpL1L9S9G8K6bsAvxz4U3sTFo5uiuk8_Sq3LLw94/s1024/cccc-1024x684.jpg

-សម្រាប់អាផាតមិនដែលមានបន្ទប់គេងមួយ និងមានទីធ្លារ ៨៧ ម៉ែត្រការ៉េ គឺមានតម្លៃទិញចាប់ពី (៥៤ម៉ឺន-១ លានដុល្លារអាមេរិក)
-សម្រាប់អាផាតមិនដែលមានបន្ទប់គេងពីរ បន្ទប់ទទួលភ្ញៀវមួយ និងមានទីធ្លារ ១៩០ ម៉ែត្រការ៉េ គឺមានតម្លៃទិញចាប់ពី (៩៥ ម៉ឺន-១.៩ លានដុល្លារអាមេរិក)
-សម្រាប់អាផាតមិនដែលមានបន្ទប់គេងបី បន្ទប់ទទួលភ្ញៀវមួយ និងមានទីធ្លារ ២១៦ ម៉ែត្រការ៉េ គឺមានតម្លៃទិញចាប់ពី (១.៦-៣.៣ លានដុល្លារអាមេរិក)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcAwW45hc6fCUfYwzkAznO4Q8XwM_z2LmGdTpfqjaknnOP8EROIq6uybaZF_m545HkXUo0T5iK73W5ORR8aFJlgUM7ITqn5Ru2mPOEepJMNeAiOMVQVSfq_peA6Yr05TkoYjXVhqhXLeNNRwmiqQdlcwF5y1RmsmrTD2mB-ymQNaKACSmTJVtDk_4_ANE/s549/a567b97227e12fd1574dcdf3973e5dcc.jpg

រីឯតម្លៃជួលអាផាតមិននៅ Burj Khalifa វិញគឺអាផាតមិនដែលមានបន្ទប់គេងមួយតម្លៃជួលប្រហែល (៣,២០០-៦,៨០០ ដុល្លារអាមេរិក) ក្នុងមួយខែ។ ប្រសិនបើអ្នកជួលអាផាតមិន ២ បន្ទប់គេង តម្លៃគឺខ្ពស់ជាងមួយដងកន្លះ។ សម្រាប់អាផាតមិន ៣ បន្ទប់គេង អ្នកជួលនឹងត្រូវចំណាយក្នុងមួយខែ (៩,៥០០-១៩,០០០ ដុល្លារអាមេរិក)។ ទោះជាយ៉ាងណានៅពេលអ្នកជួលឬទិញនៅទីនោះហើយអ្នកក៏ត្រូវចំណាយលើថ្លៃសេវាកម្មដូចជា ថ្លៃថែទាំ ថ្លៃសន្តិសុខ និងសេវាកម្មជាច្រើនទៀតចំនួន (១៧៤-២០៤ ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េសម្រាប់មួយខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI2IURE5mQ5yceoiy-TePHrldWDtfWYr7_UN_5S5eEmmRDMFb-coi0Nm1HRIw2uneUdG-R0QrRReHzAmcenLO0eHH6Xz378qb6GsBkQ7PdavDSZ70x9POy0tXTVsKp73w7f40QwY1aRwggFuLPCRCocNSZYZAjaSBn5EslXUNR3FzERvWx-0jnHoyeYjA/s1280/photo_2024-06-01_10-44-52.jpg

ចំណែកតម្លៃអគ្គិសនី និងទឹកក្នុងមួយខែ ប្រសិនបើរស់នៅអាគារ Burj Khalifa អ្នកនឹងត្រូវចំណាយប្រហែល (៨២០-១,៦៣០ ដុល្លារអាមេរិក)។ ការរស់នៅទីនេះគឺភ្ជាប់ជាមួយនូវភាពប្រណីតជាច្រើន ដូច្នេះសម្រាប់ប្រិយមិត្តដែលចង់សាកល្បងរស់នៅក្នុងជីវិតបែបអភិជនអ្នកអាចសាកល្បងនៅទីនេះបាន៕