Home ព័ត៌មានអន្តរជាតិ ទំនើបណាស់! «តាក់ស៊ីអាកាស» ត្រៀមធ្វើតេស្តបង្ហាញខ្លួនក្នុងប្រទេសមួយ នៅតំបន់អាស៊ី

ទំនើបណាស់! «តាក់ស៊ីអាកាស» ត្រៀមធ្វើតេស្តបង្ហាញខ្លួនក្នុងប្រទេសមួយ នៅតំបន់អាស៊ី

38
0

យោងតាមការចុះផ្សាយរបស់ប្រភពសារព័ត៌មាន Jarkata Globe កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះបានឲ្យដឹងថា ការត្រៀមធ្វើតេស្តសាកល្បង«តាក់ស៊ីអាកាស» នៅក្នុងទីក្រុង Nusantara នៃប្រទេសឥណ្ឌូណេស៊ី នឹងប្រព្រឹត្តិទៅក្នុងខែកក្កដា ឆ្នំាំ២០២៤ឆាប់ៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2QYUSZaQvkIVhZ5hgRqzFWHX2ZV7piiZDmlL6ow2hHK6DXXLQXV7jLw30J7nkG-nVwUfO95o62RknvlPeAq4RFy59c7dCA1p7u5rNC8yVfVaUhYv66jVvLDza4037M0l2nAjdbv_MKUd9zZ5DhQr1Xn9lBy9wh8-M1Lxi0IMz6nPYo106oJZp-5_BWLY/s2200/-1x-1.jpg

នៅក្នុងចំណោមមធ្យោបាយធ្វើដំណើរប្រកបដោយភាពច្នៃប្រឌិត និងការដឹកជញ្ជូនកម្រិតខ្ពស់ក្នុងទីក្រុង, «តាក់ស៊ីហោះ» ត្រូវបានគេរំពឹងថានឹងនាំប្រទេសឥណ្ឌូនេស៊ីឲ្យឆ្ពោះទៅរកភាពរីកចម្រើននិងទំនើបបំផុតនាពេលអនាគត។

តាក់ស៊ីហោះ ឬ តាក់ស៊ីអាកាស គឺជាកិច្ចសហការរវាងវិទ្យាស្ថានស្រាវជ្រាវអវកាសកូរ៉េ (KARI) និងក្រុមហ៊ុន Hyundai Motors ។ កាលពីឆ្នាំមុន អាជ្ញាធរក្រុង Nusantara បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ Hyundai របស់កូរ៉េខាងត្បូងលើការចល័តផ្លូវអាកាសកម្រិតខ្ពស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJw1TthLEih4gKFRQBcJAH8LWb-S71nOnyjcBCccGUNGdg1mwLw71Z1EdTSHEk-CZwLMKrJpPor30z1mVhIdJnV6qjiLL16BUgQ1fsorEcsaSsq-7gqL5-63FD40u2NYGdRk6eqmwFclmS5PcMgnYs4NvsqP5gmro0KfxbulmInPYxhA80rz3M5ElA3xY/s900/hyundai-s-a1-photo.jpg

ក្រុមហ៊ុន Hyundai គ្រោងនឹងចាប់ផ្តើមដំណើរការសាកល្បងសម្រាប់តាក់ស៊ីអាកាសរបស់ខ្លួននៅក្នុងរដ្ឋធានីឥណ្ឌូនេស៊ី នាខែកក្កដានេះ ហើយប្រសិនបើជោគជ័យ «តាក់ស៊ីហោះ»អាចដំណើរការបាននៅទីក្រុង Nusantara ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

តាមការបញ្ជាក់ តាក់ស៊ីហោះ គឺអាចផ្ទុកមនុស្សបានរហូតដល់ទៅ៥នាក់។ ចំពោះអត្ថប្រយោជន៍របស់វាវិញ ត្រូវបានគេរំពឹងថានឹងជួយសម្រួលដល់ការធ្វើដំណើរនិងការផ្លាស់ទីប្រកបដោយប្រសិទ្ធភាពខ្ពស់ ដូចជាការចូលទៅកាន់តំបន់ដាច់ស្រយាលដែលពិបាកទៅដល់ ,ការដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹក ឆ្លងកាត់ភ្នំនិងព្រៃឈើជាដើម ដែលវានឹងក្លាយជាមធ្យោបាយធ្វើដំណើរកាន់តែងាយស្រួល និងឆាប់រហ័សបំផុត។https://media.drive.com.au/obj/tx_q:50,rs:auto:1920:1080:1/driveau/upload/cms/uploads/e1gdedrb1sj1ut7wqqek

ចំពោះតម្លៃវិញគឺត្រូវបានគេប៉ាន់ស្មានថា សំបុត្រសម្រាប់តាក់ស៊ីហោះ ក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ គឺប្រមាណនឹង៤៦ដុល្លារ ដែលតម្លៃនេះហាក់ខ្ពស់ខ្លាំងបើប្រៀបទៅនឹងតាក់ស៊ីផ្សេងៗក្នុងទីក្រុង។ ទោះជាយ៉ាងណា នេះគ្រាន់តែជាការប៉ាន់ស្មានដំបូងប៉ុណ្ណោះ ចំពោះតម្លៃពិតប្រាកដអាចនឹងប្រែប្រួលយ៉ាងណានោះថាអាចនឹងថោកឬថ្លៃជាងនេះ គឺផ្អែកទៅលើការពិតជាក់ស្តែង បន្ទាប់ពីដាក់ដំណើរការនៃតាក់ស៊ីហោះនេះដោយជោគជ័យ៕