ភ្នំពេញ ប្រទេសកម្ពុជា – [ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៤] – ក្រុមហ៊ុន សែលកាត ជាក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុករបស់កម្ពុជាតាំងពីឆ្នាំ ១៩៩៦ ក្រុមហ៊ុនមានសេចក្តីរំភើបរីករាយ​ និង​សូមប្រកាស លើការឧបត្ថម្ភគាំទ្រដល់សមាគមសិល្បករខ្មែរ រយៈពេល ៥ ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiLPnK7ba9cRZh641lTm-Bz-z-Eowa6ctyb65ie-2a-axFx5Y1Dv9sUaGMZFSbrDZEt13U4CzrIw2X8xV1XH4KXW56C87Dktpnzff_Ga_M4fLozU_8DEdbKqrcTMJ_oGy7BTIhZII2gXSNv0Reo4fOO070rABaxNQzBpSr3L-kN1IN30UAjRuR6deEbpg/s1280/photo_2024-05-31%2022.36.44.png

ភាពជាដៃគូនេះបានឆ្លុះបញ្ចាំង ពីការជួយឧបត្ថម្ភគាំទ្រដោយឥតងាករេ របស់ក្រុមហ៊ុនសែលកាត ក្នុងការជួយថែរក្សាបេតិកភណ្ឌវប្បធម៌ ដ៏រស់រវើករបស់កម្ពុជា។ ការគាំទ្ររបស់សែលកាត នឹងរួមចំណែកដោយផ្ទាល់ ដល់កិច្ចខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមបន្ត របស់សមាគមសិល្បករខ្មែរ ដែលបានលើកកម្ពស់ការផ្សព្វផ្សាយទម្រង់សិល្បៈកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb6RXN6f5rsTi6QKyoMkO4WbyHGzrUIedx0g6tgkOBeu8HJ5oeIgfh42UoO6rjdr6yFCR9yJ2RcYJgyV8zztqNAjSNlkS0k1PEMcQ0Z-bir1F7IWjG5bqE2SeOrwdiqGjXZfPNTfb-ktWPjBGvXImM0jSiXUAQfQP6cFx8KJyEwok2TBtroWpZZC7svDs/s1280/photo_2024-05-31%2022.36.53.png

ការប្តេជ្ញាចិត្ត ចំពោះវប្បធម៌ និងវឌ្ឍនភាព ក្រុមហ៊ុន សែលកាត ទទួលស្គាល់ តួនាទីដ៏សំខាន់របស់ សមាគមក្នុងការការពារ និងលើកកម្ពស់សិល្បៈ និងវប្បធម៌កម្ពុជា។ ការជួយឧបត្ថម្ភគាំទ្រនេះ ស្របពេលជាមួយ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានសមាគមសិល្បករខ្មែរ កាលពីពេលថ្មីៗនេះ។ ចក្ខុវិស័យរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលតែងតែជំរុញឱ្យមានការផ្លាស់ប្តូរ ដើម្បីមានភាពរីកចម្រើននោះ ស្របគ្នាជាមួយចក្ខុវិស័យរបស់ក្រុមហ៊ុន ​សែលកាត ដែលតែងតែជំរុញឱ្យការច្នៃប្រឌិត ដើម្បីមានភាពរីកចម្រើនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivk9ug9_nE8VT1pkOlr4v1M8mX8RTJ1kI28wgFeJe_JDbdV5XjzR4sdHjwe86-Sv_bDZb3O23jmkDswQ4dC7WVF4TK8bN0XzmUH76eZINQsxdhVXSYrUvYAg9g5MuE6nR8mHSGmBYuc9i4Lblyi-a2FlZvExd6FalZulp65U89qhXJHs4OKaocEnTrKo0/s1280/photo_2024-05-31%2022.36.54.png

ចំពោះការកសាង លើកេរដំណែលដ៏រឹងមាំ ការឧបត្ថម្ភរបស់ក្រុមហ៊ុន សែលកាត ដល់សមាគមសិល្បករខ្មែរ ក្នុងប្រទេសកម្ពុជានេះ ក៏ដោយសារតែក្រុមហ៊ុនមានប្រតិបត្តិការ ផ្នែកហិរញ្ញវត្ថុប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ ទទួលបានប្រាក់ចំណេញគួរឱ្យកត់សម្គាល់នាពេលថ្មីៗនេះ​ ហើយក្រុមហ៊ុនបានទទួលបានប្រាក់ចំណេញ មានការកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការទទួលបានប្រាក់ចំណេញនេះធ្វើឱ្យក្រុមហ៊ុន សែលកាត អាចមានលទ្ធភាពក្នុងការបន្ត ការគាំទ្រសិល្បៈវប្បធម៌ដ៏សម្បូរបែប ដែលជាអត្ថប្រយោជន៍របស់ប្រជាជនកម្ពុជាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi10qeo_qsadIlvfKgnV2VFRMeUGlUi39dC6yhnE1hfbbaPqf0L5ZOSlsJfQXdp4xyzYJcdOOOz4IEr5e-sD0JFMATXZi8_nAnG00XI_0T8zVkUqZLCw-PXReK9NmFE9SCCGBa_5rpdpO61FAluzs9aoHg19JCwkBzNdfg44v-cduFnOORRrLmSleMj6nM/s1133/photo_2024-06-01%2009.17.59%201.png

ទស្សនៈវិស័យចែករំលែកសម្រាប់អនាគត ក្រុមហ៊ុន សែលកាត មានកិត្តិយសក្នុងការចាប់ដៃគូជាមួយ​ សមាគមសិល្បករខ្មែរ ដែលដឹកនាំដោយ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាទីគោរព និងដែលទទួលស្គាល់ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ ក្រុមហ៊ុ​ន សែលកាត និងសមាគមសិល្បករខ្មែរ នឹងចែករំលែកចក្ខុវិស័យរួមមួយ ក្នុងការបន្តអភិវឌ្ឍ និងលើកកម្ពស់សិល្បៈ និងវប្បធម៌ជាតិខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBZuaU6Dmp9op6KWgr35z8d34QsfIj0RwllyX1nRqRaDDKRa719IsJOgCTTcnGKSPb0uFYQRQObQ93EOiDlNde9B_DmQFOXkCY9tQtTZ2sCfu0j3YEeT05oinRw6JnYAuABOapKr8h9_IyIWzz-9pX5YOvXIrjpFwp5DD6OKP1R0vl1p23usMVgCp-BmM/s1280/photo_2024-06-01%2009.18.03%201.png

អំពីក្រុមហ៊ុន​ សែលកាត

ចាប់ដំណើរការក្នុងឆ្នាំ ១៩៩៧ ក្រុមហ៊ុន សែលកាត គឺជាប្រតិបត្តិករក្នុងស្រុកតែមួយគត់ ដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជនយូរជាងគេនៅប្រទេសកម្ពុជា មានប្រវត្តិដ៏យូរលង់ និងល្បីល្បាញ មានការច្នៃប្រឌិតខ្ពស់មុនគេក្នុងទីផ្សារកម្ពុជា និងមានបណ្តាញទូរស័ព្ទចល័តលឿនបំផុតគួរជាទីទុកចិត្ត។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយ ក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង ៤លាននាក់​ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយដ៏ធំទូលាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAcIXHuARdF2irAl5qnOM4bucgoR-Lt3J54ADFVLZzZQOu8_vmQ13M9ocSU85AyExt41WnYqivrMV3n93sO84vEnyrocdJfXRGBj5OnOJFC0ldFjSFr_UBZKTp3OJtJJKTo5GseC0yDjvLuTxXsOvDnNoQuTGM6P94RFn5HTTe_bahtzHzslmD6KeGM7k/s1280/photo_2024-06-01%2009.18.05%201.png

អំពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប

បង្កើតឡើងក្នុងឆ្នាំ១៩៩១ ដែលជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគជាយុទ្ធសាស្រ្តរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនវិនិយោគដែលមានសក្តានុពលខ្លាំងបំផុតក្នុងប្រទេស។​ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ជាក្រុមហ៊ុនមេ ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនគួរជាទីចំណាប់អារម្មណ៍ មានដូចជា វិស័យធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនវិនិយោគ ក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនថាមពល ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ក្រុមហ៊ុនផ្នែកវិស័យអប់រំ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ក្រុមហ៊ុនពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស។