Home ព័ត៌មានអន្តរជាតិ ប្លែកបំផុតលើពិភពលោក! ភូមិមួយនៅឥណ្ឌូណេស៊ីគាស់សាកស.ព មកធ្វើពិធី

ប្លែកបំផុតលើពិភពលោក! ភូមិមួយនៅឥណ្ឌូណេស៊ីគាស់សាកស.ព មកធ្វើពិធី

61
0

ប្រទេសឥណ្ឌូណេស៊ី ៖ ភូមិ Toraja ប្រទេសឥណ្ឌូណេស៊ី សម្បូរទៅដោយជនជាតិដើមភាគតិចរស់នៅតំបន់ភ្នំ តែងតែធ្វើពិធីចម្លែកមួយបន្តពីចាស់ៗបុរាណ ដើម្បីឱ្យពួកគេបានជួបមនុស្សជាទីស្រឡាញ់ បើទោះជាអ្នកទាំងនោះបានលាចាកលោកហើយក្តី ។ ពិធីនេះមានឈ្មោះថា «Ma’Nene ឬ The Ceremony of Cleaning Corpses» គឺជាការគាស់សាកស.ព សមាជិកគ្រួសារមកធ្វើពិធី ចំនួន១លើកក្នុង១ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwYfWIhXn1ZtksrTZEV_hc7hhNiDJ-6DJri7n0KJHNQd2GQBZlVeUya5qvjwX5MVYBASmsiNKpNSzRPQ1LkO8u8Wsc7lNBo_7advqcAk31aIqWatwMgO1OgV3TeuhQn8GSUsFxwBV9zzOwgXVxVy2SidyQSKV5Qa2qtYCrRIhujC5URjA5cPWPc3F4Ve0/s1400/1_R81g5RvaaihIRbokeC8syw.jpg

ពលរដ្ឋរស់នៅភូមិ Toraja នឹងរៀបចំពិធី «Ma’Nene» នៅខែសីហាជារៀងរាល់ឆ្នាំ ដោយពួកគេគាស់សាកសពសាច់ញាតិរបស់ខ្លួនយកមកលាងសម្អាត, តុបតែង, ស្លៀកពាក់ខោអាវថ្មីៗ, សិតសក់, ជួសជុលក្តារមឈូស និងនាំសាកសពទៅកាន់កន្លែងស្លាប់ បន្ទាប់មក នាំសាកសពមកភូមិវិញ ។ ក្រោយបញ្ចប់ពិធី ពួកគេនឹងយកសាកសពដាក់ក្នុងមឈូសដូចដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJxZrYaAKNlpPjRs2biyI0IbOpFxTQhS8ZD4qRlMCZ4SvRkVbs_mfYSKdOXVv-JBTZJzv201YIcZEJwQ1Uxb8Uh6jQnJ4aab4ZsJMSAq7h6r81uNHQxgJ4SlbLySkOuSWaGS84V67YEOpUqlj55WeYdxqR_RtTPec-ihcJ3f4VleGsCP-Tu78HSERIsSo/s1908/2E54CB0B00000578-0-image-a-23_1447229666935.jpg

ចំណែកដើមកំណើតនៃពិធីនេះដោយសារមានជំនឿថា ព្រលឹងវិញ្ញាណរបស់អ្នកស្លាប់ត្រូវតែត្រឡប់មកភូមិកំណើតរបស់ខ្លួនវិញ បើទោះជាពួកគេស្លាប់ក្តី ។ ដូច្នេះ ពលរដ្ឋរស់នៅភូមិ Toraja ពុំសូវធ្វើដំណើរទៅទីកន្លែងឆ្ងាយៗទេ ដើម្បីឱ្យប្រាកដចិត្តថា បើថ្ងៃណាមួយ ពួកគេគ្មានជីវិតរស់នៅ ព្រលឹងពួកគេនឹងអាចត្រឡប់មកភូមិនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiijKJ8c4h5jamGqV4AffxKG0eeHkU-DtabDrokbkPXbBH2enhBA8hDb1c2ljzA-HWtIR3FRZt3lcA3-N9823-uDj3NWLkrkBnNsjkooWIZMP6ITwyDLuR1HITkjLPgUn0m-3AJu8C5lGMmv0JdBz8C-6LKVtyEh8PjgRoNF1FwLT8T6ywBuwzOFu8eGpU/s1800/32GJ99D-preview.jpg

អ្នកភូមិជឿថា ការស្លាប់ពុំបានកើតឡើងភ្លាមៗ ឬទាន់ហន់ទេ ប៉ុន្តែវាកើតឡើងបណ្តើរៗដើម្បីធ្វើដំណើរទៅរកទឹកដីវិញ្ញាណ ឬជីវិតក្រោយពេលស្លាប់ ។ ដូច្នេះ គេបានរុំសាកសពដោយក្រណាត់ជាច្រើនជាន់ និងកប់នៅក្រោមផ្ទះ ដោយសារជឿថា ព្រលឹងអ្នកស្លាប់នឹងវិលវល់ក្នុងភូមិរហូតដល់ធ្វើបុណ្យសពរួចរាល់ ទើបព្រលឹងចាកចេញទៅកាន់ទឹកដីវិញ្ញាណ ។

ហេតុនេះ ពេលមានសមាជិកគ្រួសារស្លាប់ ពួកគេនឹងកប់សាកសពនៅក្រោមផ្ទះជាច្រើនខែ ឬច្រើនឆ្នាំ ដើម្បីរង់ចាំពេលវេលារៀបចំពិធីបុណ្យសពយ៉ាងអធិកអធម ។ រីឯសាច់ញាតិនឹងទំនាក់ទំនងជាមួយសពដូចគ្នានឹងពេលសពមានជីវិត ដោយការយកទឹក និងអាហារមកឱ្យសព ព្រមទាំងងូតទឹកសម្អាត និងស្លៀកពាក់ខោអាវថ្មីៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkYSQLVAH7Sa0pJLCsYBSuLLOIP6rqXSkBWxEUGqbaGoas6V7oil1vuXLVpjzxzq1LU1dh1KQxYcKrgMreB61l_1UzzE3UgWq3tSoMfHyXqTsSHPqtpQCIrFvWWB5m7Olo2jHJsJZy0PtVq-8UO7JQU20RcfZMkb0kBmmbJLufz6swFYmPE7qDnfth9t0/s562/manene-2.jpeg

ក្នុងពិធីនេះ គេនឹងសម្លាប់ក្របីជាច្រើនក្បាលព្រោះជឿថា វានឹងនាំអ្នកស្លាប់ទៅកាន់កន្លែងកើតថ្មី ឬអ្នកស្លាប់អាចប្រើប្រាស់ក្របីទាំងនេះសម្រាប់ធ្វើដំណើរទៅទឹកដីវិញ្ញាណបានលឿន ។ បើគេសម្លាប់ក្របីកាន់តែច្រើនក្បាល គឺកាន់តែល្អ ហេតុនេះ អ្នកភូមិបានរៀបចំពិធីបុណ្យជាច្រើនថ្ងៃជាប់ៗគ្នា និងសម្លាប់ក្របីយ៉ាងច្រើន ៕