Home ព័ត៌មានអន្តរជាតិ ហេតុអ្វីអណ្តូងពេជ្រយក្សមួយនេះអាចទាញទម្លាក់ឧទ្ធម្ភាគចក្រឱ្យធ្លាក់?

ហេតុអ្វីអណ្តូងពេជ្រយក្សមួយនេះអាចទាញទម្លាក់ឧទ្ធម្ភាគចក្រឱ្យធ្លាក់?

142
0

ប្រទេសរុស្ស៊ី ៖ អណ្តូងពេជ្រ Mirny Mine ត្រូវបានគេចាត់ទុកថា ស្ថិតក្នុងចំណោមអណ្តូងពេជ្រដ៏ធំបំផុតលើពិភពលោក ដែលកសាងឡើងដោយមនុស្ស ។ ក្រៅពីអណ្តូងនេះសម្បូរទៅដោយពេជ្រមានតម្លៃមហាសាលហើយ នៅទីនេះក៏មានបង្កប់នូវរឿងរ៉ាវអាថ៌កំបាំងផងដែរដែលគេនិយាយថា បរិវេណអណ្តូងមានកម្លាំងទំនាញអាចទាញឧទ្ធម្ភាគចក្រឱ្យធ្លាក់ចុះក្រោមបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCU8tqggBlUh3JMC5oQMGwebaDFgmJCDVKXZIt_OMtUnzt7LIFhQcBIYW3Lj_gR1E8PuygXJOShqq8pRBaiVFoWumXZfc1wHRmo4d5ludJWP6IuoOc9Tk3yxHa19YUGI_HKR4HxdrC4XAkGn799mMHKXLx72QXfl3NooxbSgxYxR1s2mDp7L8iFYU4nX8/s640/photo_2024-05-30_11-43-11%20(2).jpg

កាលពីឆ្នាំ១៩៥៥ ក្រុមអ្នកស្រាវជ្រាវសណ្ឋានដីរបស់សហភាពសូវៀត (ឬប្រទេសរុស្ស៊ីនាពេលបច្ចុប្បន្ន) បានរកឃើញថា បរិវេណតំបន់ស៊ីបេរីខាងកើតសម្បូររ៉ែ Kimberlite ដែលជារ៉ែកើតឡើងពីសារធាតុ Magma ចុះត្រជាក់ និងក្លាយជាគ្រាប់ពេជ្រ ។ ម្យ៉ាងទៀត ដោយសាររ៉ែ Kimberlite ពិបាកស្វែងរក និងមានតម្លៃខ្ពស់ បានធ្វើឱ្យក្រុមអ្នកស្រាវជ្រាវទទួលបានពានរង្វាន់ឡេនីន ដែលជាពានរង្វាន់ដ៏មានកិត្យានុភាពបំផុតរបស់សហភាពសូវៀត ។

ទោះយ៉ាងណា ពេលនោះ សហភាពសូវៀតបានរងផលប៉ះពាល់ពីសង្គ្រាមលោកលើកទី២ ទើបធ្វើឱ្យការជីកអណ្តូង Mirny Mine ធ្វើទៅយ៉ាងលំបាក ដូចជា ៖ ខ្វះខាតកម្លាំងពលកម្ម ដោយសារចំនួនពលរដ្ឋបានធ្លាក់ចុះក្រោយបញ្ចប់សង្គ្រាមលោក ស្របគ្នានឹងបរិស្ថាននៅតំបន់ស៊ីបេរីមិនអំណោយផលដល់ការជីកយករ៉ែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3x5qIF14muSNi9rMDlp0_RFXTyCkTIMj1fn1KX4BR_7Itx64KF4bbw3ottjoITWZWXnQz2S6Sjil907hr6cKxjhCau1vQZdNdlsBucLkHf-UMLGWoKopeNBSv8fkjWeAOD7rZQYfKisGM0bE61W-sDqYGq63ktq4O-ZEucoE5lyXn9368RaPVC06D-ss/s811/photo_2024-05-30_11-43-11%20(3).jpg

ស៊ីបេរីត្រូវបានគេស្គាល់ថា ជាតំបន់មានអាកាសធាតុមិនល្អលើពិភពលោក ដោយសារមានរដូវរងាអូសបន្លាយពេលយូរ ពេលខ្លះ សីតុណ្ហភាពបានធ្លាក់ចុះរហូតដល់-៤០អង្សារសេ ។ ហេតុនេះ គ្រឿងចក្រពុំអាចជីកដីបានទេ ពេលអាកាសធាតុត្រជាក់ខ្លាំង ពីព្រោះកៅស៊ូ និងដែកឆាប់ពុកផុយ ឬងាយបាក់ ។ ម្យ៉ាងទៀត ស្រទាប់ដីកកខ្លាំង តម្រូវឱ្យប្រើប្រាស់គ្រាប់បែកផ្ទុះ ឬម៉ាស៊ីនចោះដីមានកម្លាំងខ្លាំង ។

បើទោះជាការជីកអណ្តូង Mirny Mine ពិបាកក្តី ប៉ុន្តែវាបានផ្តល់លទ្ធផលដ៏មានតម្លៃ ពីព្រោះវាផ្តល់ប្រាក់ចំណូលដល់សហភាពសូវៀតយ៉ាងច្រើនមហាសាល ។ ជាក់ស្តែង នៅឆ្នាំ១៩៦០ គេបានជីកយករ៉ែ Kimberlite និងយកទៅកែច្នៃធ្វើពេជ្រ រហូតដល់២លានការ៉ាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-j-CTREqVKAUwN0zJER6ic7ckVAu3hwTtFpCj4KvZXhvD-5Tsk4zVcUKS86DLP5qrZjoUgt99V1qozmqsHJPD_O9FuZTf6kcl0_HMz8fVVsbgCMNLEdB5TlqCjSwiSs_6OhwbR5G2B757DIRWX7rohEGeDqeaFYxQtaDwhIgg0DEj-FKmAGlauMAjFyA/s924/photo_2024-05-30_11-43-11%20(4).jpg

ចំណែករឿងរ៉ាវដែលគេនិយាយថា អណ្តូងពេជ្រ Mirny Mine បានទាញទម្លាក់ឧទ្ធម្ភាគចក្រនោះ គឺអណ្តូងនេះមានជម្រៅស្មើនឹង៥២៥ម៉ែត្រ ហើយបាតអណ្តូងកាន់តែជ្រៅ នឹងកាន់តែក្តៅខ្លាំងពីផ្ទៃផែនដី ។ កំដៅចេញពីស្រទាប់ផែនដីនឹងសាយភាយឡើងខ្ពស់ ខណៈអាកាសធាតុត្រជាក់នៅតំបន់ស៊ីបេរីធ្លាក់ចុះខ្លាំង ហើយពេលឧទ្ធម្ភាគចក្រហោះមកក្បែរមាត់អណ្តូង វានឹងពុំអាចហោះឡើងលើអាកាសបានទេ ហើយក៏ធ្លាក់ចូលអណ្តូងដោយស្វ័យប្រវត្តិ ។

ឧទ្ធម្ភាគចក្រពុំបានធ្លាក់ចុះដល់បាតអណ្តូងទេ ពីព្រោះពេលធ្លាក់ វានឹងជួបម៉ាស់ខ្យល់ត្រជាក់ខ្លាំង ។ ហេតុនេះ ទើបធ្វើឱ្យអ្នកបើកឧទ្ធម្ភាគចក្របាត់បង់ការគ្រប់គ្រង រួចក៏បុកនឹងជញ្ជាំងអណ្តូង ។ ថ្ងៃអនាគត បើអណ្តូងពេជ្រ Mirny Mine អស់រ៉ែ Kimberlite ឬការជីកយករ៉ែមិនចំណេញ រដ្ឋាភិបាលរុស្ស៊ីអាចនឹងសាងសង់ដំបូលអណ្តូងយក្សនេះ ហើយវានឹងក្លាយជាតំបន់ទេសចរណ៍ដ៏ពេញនិយម ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKXiUOmmJ94OdvWwS1c2xldsdSeQL4avTML_OADHIBb1vgpAQ1TKAvJbAGjxQIgjboWCNbjsCd0NtzpEXj3K1TcREIiOan0spxjeBT63lxMwT_2v93vwExv7Lddv-Em5AgOJ537KRQBjdkpxuzD14sbjdssi2qkd8vYLUIWXNRVbJa3ATOwf04hveyvdg/s1000/photo_2024-05-30_11-43-11.jpg