Home ព័ត៌មានជាតិ ព្រះពុទ្ធបដិមាតម្លៃ៦០លានដុល្លារ​​ ត្រៀមរំលេចខ្លួននៅលើភ្នំបូកគោក

ព្រះពុទ្ធបដិមាតម្លៃ៦០លានដុល្លារ​​ ត្រៀមរំលេចខ្លួននៅលើភ្នំបូកគោក

149
0

ព្រះពុទ្ធបដិមាទ្រង់ព្រះភ្នែនដ៏ធំបំផុតនៅកម្ពុជា បានសម្រេចបានប្រហែល ៣០ភាគរយហើយ ក្រោយចាប់ផ្តើមក៏សាងកាលពីឆ្នាំ២០២៣កន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1hl7QrEoQ9o2dKf-go0XIgMtpiFCjkkcvvv0_2Rz__z-9cWiTgjy-jbhGpvoG4wRX4Zj5mf8CGmujsRoFNQXWrWBwQ7WKX9MhU4bTLWhfds6bqkHy9OzdXN-2yhZvMiHBKTk0G3_Insdpjru8XwFKogDYIP7AlSEWedu0F_xFlRyCgyEyYuu2hw0Q0EA/s1024/IMG_1155-1024x683.jpg

ព្រះពុទ្ធប្បដិមាកម្ពស់នេះ មាន១០៨ម៉ែត្រ អមដោយព្រះពុទ្ធូបចំនួន ១២អង្គគង់ក្នុងបុស្បុក និងក្រៅពីនេះ ក៏មានព្រះពុទ្ធរូបតូចៗប្រមាណ ៨៤ ០០០អង្គ ដាក់តម្កល់នៅតាមជញ្ជាំងខាងក្នុងខឿនក្រោមព្រះពុទ្ធប្បដិមាអង្គធំដែលកំពុងសាងសង់នេះ នឹងត្រូវចំណាយថវិកាសរុបប្រមាណ ៦០លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKkuBlaE3cfmb0OwoEtQ0gg3iuW4V8d1NN0sICneUtUVWu5Az-pPfEwBcsu3VESc_jpXZ_I8RNNiUs4UVjQdK-ySO__ZxA9vjMJNijTWiSthCIabMNVOelUgdbRfvIX91QfLfqEJR4m_PAvo7W52GRhkCPobQ0B7pLekaAnxUQ3Ft7HFEr1gyqa7IsnEw/s1202/dji_fly_20240124_102524_731_170.jpg

ការសាងសង់ព្រះពុទ្ធបដិមាកម្ពស់ ១០៨ ម៉ែត្រនេះ បានចាប់ផ្តើមបញ្ចុះបឋមសិលា កាលពីខែមករា ឆ្នាំ២០២៣កន្លងទៅ ដោយគ្រោងចំណាយរយៈពេល៤ឆ្នាំ នៅលើផ្ទៃប្រមាណជាង៩០ហិកតា ស្ថិតនៅលើខ្នងភ្នំបូកគោ ក្នុងភូមិសាស្ត្រវាលស្រែ ៥០០ នៃឧទ្យានជាតិព្រះមុនីវង្សបូកគោ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj69MzTgEEUioaaavXy1ISQZpKM6zuB7wSawc2wX2pDd4qpD8nLkaN36O2_XLyJ8Cw_BL_5_flA1ipxi5X_esM4yjDjQBI_4jxZecruEri83PDHpykECKBVRvX7IM42Q4COuVmRspGfl0SQHisWXSDt9GUzOMEHF448UCOryOuw1FYHs1R7jX7UtAXZVUY/s1280/fn-2022-12-16-17-44-44-1.jpg

គួរបញ្ជាក់ផងដែរថា ព្រះពុទ្ធបដិមា សាងសង់ពីបេតុងអាម៉េពណ៌មាស បែរព្រះភក្ត្រនៅទិសខាងកើត។ ចំពោះខឿនផ្ទាល់ដីមានបណ្តោយ ២៤៨ម៉ែត្រ ទទឹង ១៨៦ម៉ែត្រ មានជណ្តើរធំចំនួន ៤ អមដោយបង្កាន់ដៃនាគ ដែលតំណាងឱ្យទិសធំៗទាំង ៤ យកតាមលំនាំរចនាប័ទ្មអង្គរវត្ដ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ សតវត្សរ៍ទី១២៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib5NPMYB0uFLvzQWVFcszblVyzfxaHsaNwyni0RofxhcgEwGu7O_NPsNG3-JhIEXIr_RAg1a30Tw9ERcgnnEpbRFWtsV20Y9s_HC1bXRcXz8p8oQLAlRNGBBfc0MmfNsbEgDGJHFXmJqzAKZ9ey3OxoGKDvjSjOYqggoA1QreYnnhNxbyWt-3rua_j8ww/s1000/wall_new.webp