ការរៀបចំសម្លៀកបំពាក់ឱ្យមើលទៅសមសួន និងទាន់សម័យគឺពិតជាសំខាន់ណាស់សម្រាប់នារីគ្រប់រូប ព្រោះបើកាលណាដែលអ្នកមិនចេះរៀបចំសម្លៀកបំពាក់ ឬចេះតែពាក់ៗនោះ ទោះសម្រស់អ្នកស្អាតប៉ុណ្ណាក៏ដោយក៏មិនសូវទាក់ទាញដែរ។ ដូច្នេះសម្រាប់នារីដែលចូលចិត្តភាពសាមញ្ញប៉ុន្តែមិនចេះលេងខ្លួន ឬមិនចេះក្នុងការរៀបចំសម្លៀកបំពាក់ឱ្យមើលទៅសម ឬមិនសម អាចយកស្ទីលស្លៀកពាក់បែបធម្មតាសាមញ្ញៗដូចតារាកូរ៉េ ៥ រូបនេះបាន៖
១.Suzy៖ ទោះបីជា Suzy គឺតារាដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរូបក៏ដោយ ក៏នាងតែងតែនិយមស្លៀកសម្លៀកបំពាក់សាមញ្ញដូចជាអាវយឺតរលុង និងសំពត់វែង។ នៅពេលស្លៀកពាក់បែបនេះ Suzy មើលទៅស្រស់ស្អាតនិងសុភាព ដូច្នេះអ្នកអាចយកគំរូក្នុងការរៀបចំខ្លួនដូចតារារូបនេះបាន ដោយសម្លៀកបំពាក់ទាំងនេះគឺសមរម្យបំផុតសម្រាប់ការដើរជុំវិញទីក្រុងនិងចូលផ្សារទំនើប។
២. Kwon Nara៖ ម៉ូដរដូវភ្លៀងរបស់ Kwon Nara ត្រូវបានគ្របដណ្ដប់ដោយភាពទាន់សម័យជាមួយអាវសដៃប៉ោង និងខោខ្លីពណ៌ស ដែលការស្លៀកពាក់បែបនេះមិនត្រឹមមើលទៅទាក់ទាញទាន់ម័យប៉ុណ្ណោះទេ ថែមទាំងជួយឱ្យរូបរាងកាន់តែប្រណិត និងស៊ីវីល័យទៀតផង។
៣. Park Min Young៖ Park Min Young តែងតែជ្រើសរើសរ៉ូបដែលមានពណ៌សលំនាំផ្កា។ នៅពេលដែលនាងស្លៀកឈុតទាំងនេះ រូបរាងរបស់នាងមើលទៅលេចធ្លោខ្លាំងណាស់ ដូច្នេះនារីជាច្រើនអាចយកលំនាំ ស្ទីលស្លៀកពាក់ដូចតារាស្រីរូបនេះបាន។ រ៉ូបវែងដែលមានលំនាំផ្កាជួយឱ្យរូបរាងរបស់នារីៗក្មេងជាងវ័យ និងស្រស់ស្អាតប្លែក។
៤. Kim Se Jeong៖ តួឯកស្រីក្នុងរឿង “Office Dating” គឺមានរចនាប័ទ្មម៉ូតចម្រុះពណ៌ ជាពិសេសផ្តល់អាទិភាពដល់ពណ៌ភ្លឺៗ និងលំនាំទាក់ទាញភ្នែក។ នេះជាហេតុផលដែលស្ទីលរបស់ Kim Se Jeong អាចក្លាយជាប្រភពជំរុញចិត្តនារីៗឱ្យស្លៀកពាក់មើលទៅស្រស់ស្អាតនៅពេលធ្វើដំណើរ ឬដើរលេងនៅចុងសប្តាហ៍។ Kim Se Jeong តែងតែពាក់ស្បែកជើងប៉ាត់តាដើម្បីបង្កើតភាពសុខស្រួលនិងភាពក្មេងជាងវ័យក្នុងឈុតសម្លៀកបំពាក់របស់នាងដែលអ្នករាល់គ្នាអាចរៀនតាមបាន។
៥. Park Gyu Young៖ តួឯកស្រីនៃរឿង “តារាល្បី” មិនកំណត់ស្ទីលរបស់នាងចំពោះប្រភេទសម្លៀកបំពាក់ជាក់លាក់នោះទេ។ នាងបានផ្លាស់ប្តូរសម្លៀកបំពាក់បែបសាមញ្ញៗដូចជា រ៉ូបផ្កាហូរ និងរ៉ូបសូត្រ…ដែលធ្វើឱ្យតារារូបនេះមើលទៅទាក់ទាញនិងលេចធ្លោរខ្លាំង។ ការរៀបចំសម្លៀកបំពាក់នេះអាចធ្វើឱ្យចង្កេះរបស់អ្នកមើលទៅតូចជាងមុន រួមទាំងមានដងខ្លួនស្រឡូន៕










