BLACKPINK ដែលជាក្រុមចម្រៀងនារី K-Pop ដ៏មានឥទ្ធិពល បានពង្រឹងឋានៈជាតារាលំដាប់ពិភពលោកជាថ្មីម្តងទៀតជាមួយនឹងការប្រគំតន្រ្តីរបស់ពួកគេមានឈ្មោះថា «BORN PINK TOUR»។ បច្ចុប្បន្នក្រុមចម្រៀងនេះស្ងាត់សកម្មភាពក្រុមក្តីប៉ុន្តែការប្រគំតន្រ្តីពួកគេកន្លងទៅនេះបានក្លាយជាការប្រគំតន្ត្រីទេសចរណ៍ដែលរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។
តាមការបញ្ជាក់ជាផ្លូវការបានឱ្យដឹងថាការប្រគំតន្រ្តី BLACKPINK រកចំណូលបានចំនួន ៣៣១.៨ លានដុល្លារ លើសកំណត់ត្រាមុននៃការប្រគំតន្រ្តី«Where We Are Tour» របស់ One Direction តាំងពីឆ្នាំ ២០១៤។ អ្វីដែលធ្វើឱ្យសមិទ្ធិផលនេះកាន់តែគួរឱ្យកត់សម្គាល់នោះគឺថា «BORN PINK TOUR» របស់ BLACKPINK មិនត្រឹមតែជាដំណើរទេសចរណ៍ដែលរកចំណូលបានច្រើនជាងគេដោយក្រុមចម្រៀងប៉ុណ្ណោះទេ ប៉ុន្តែក៏ក្លាយជាក្រុមនៅអាស៊ី និងជាក្រុមនារីក្នុងប្រវត្តិសាស្ត្រផងដែរ។ 
ដំណើរកម្សាន្តដែលមានចំនួនសរុប៦៦Shows ត្រូវបានបញ្ជាក់ថាសំបុត្រដាក់លក់អស់គ្មានសល់សូម្បីមួយសន្លឹកហើយនោះក៏បានធ្វើឱ្យ BLACKPINK ក្លាយជាក្រុមអាស៊ីដំបូងគេ និងជាក្រុមចម្រៀងនារីដែលរកបានប្រាក់ចំណូលលើសពី ៣០០ លានដុល្លារ ដោយពង្រឹងឋានៈរបស់ពួកគេជារូបតំណាងសកល។
ពេលវេលាដ៏លេចធ្លោមួយនៃដំណើរទេសចរណ៍នៃក្រុមចម្រៀងនេះគឺការប្រគំតន្ត្រីនៅកីឡដ្ឋានទីក្រុង Los Angeles ជាកន្លែងដែលពួកគេបានបំបែកកំណត់ត្រាផ្ទាល់ខ្លួនរបស់ពួកគេសម្រាប់ការប្រគំតន្ត្រីដែលរកចំណូលបានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រដោយរកចំណូលបាន ១៣.៨១លានដុល្លារ។ សមិទ្ធិផលនេះបញ្ជាក់បន្ថែមពីប្រជាប្រិយភាព និងឥទ្ធិពលដ៏ធំធេងរបស់ BLACKPINK នៅក្នុងឧស្សាហកម្មតន្ត្រី។
បន្ថែមពីលើការប្រគំតន្ត្រីបំបែកឯតទគ្គកម្មរបស់ពួកគេ BLACKPINK ក៏បានបង្កើតប្រវត្តិសាស្ត្រនៅចក្រភពអង់គ្លេស ដោយក្លាយជាក្រុមចម្រៀងនារី K-Pop ដំបូងគេដែលទទួលបានវិញ្ញាបនប័ត្រ BRIT Gold សម្រាប់អាល់ប៊ុមមួយ។ ថ្មីៗនេះ ឧស្សាហកម្ម BPI អង់គ្លេស បានបញ្ជាក់ពីអាល់ប៊ុមស្ទូឌីយោដំបូងរបស់ BLACKPINK ដែលមានចំណងជើងថា «The Album» ជាមួយនឹងឋានៈមាស ដោយទទួលស្គាល់ការលក់របស់ខ្លួនជាង ១០០,០០០ បន្ទះនៅក្នុងចក្រភពអង់គ្លេស។
អាល់ប៊ុម «The Album» បានចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ដោយ YG Entertainment និង Interscope Records បានបង្ហាញខ្លួនជាលើកដំបូងនៅលើតារាង Gaon Album Chart ក្នុងប្រទេសកូរ៉េខាងត្បូង ដោយលក់បានជាង ១,០៩២,៥៥០ ច្បាប់ក្នុងខែដំបូង។ ប្រការនេះហើយវាបានក្លាយជាអាល់ប៊ុមលក់ដាច់បំផុតដោយតារាចម្រៀងនារីនៅកូរ៉េខាងត្បូង និងជាអាល់ប៊ុមដំបូងដែលលក់បានលើសពីមួយលានក្នុងប្រវត្តិសាស្ត្រតារាង៕










