តារាចម្រៀង បុស្បា សត្យាលីវអាន ម្ចាស់បទ «អូនខ្លាចបាត់បង់បងបងខ្លាចបាត់បង់គេ» បានលើកឡើងស្របពេលមានករណីថ្មីៗកើតឡើងរឿងអ្នកសិល្បៈប្រពឹត្តិទង្វើអសីលធម៌ថា ត្រឹមចំណង់មួយគ្រាអាចបំផ្លាញអនាគតជាមួយនឹងរឿងអាស្រូវកេរ្តិ៍ឈ្មោះពេញមួយជីវិត។ លោកថា កុំអាងខ្លួនជាបុគ្គលល្បី ឬជាតារាដើរទាក់ទងនារីៗធ្វើឱ្យអាប់ឱនដល់អ្នកសិល្បៈផ្សេងទៀត។.png)
ថ្មីៗនេះជុំវិញរឿង Rapper ពីរនាក់ត្រូវបានគេចោទថាប្រព្រឹត្តិអំពើអសីលធម៌ដាក់នារីម្នាក់បានបង្កឱ្យចលាចលនិងកក្រើកយ៉ាងខ្លាំងជាពិសេសនៅក្នុងវិស័យរ៉េបតែម្តង ខណៈ Rapper មួយចំនួនបានបង្ហាញការព្រួយបារម្ភព្រោះវិស័យនេះកំពុងរីកចម្រើនយ៉ាងខ្លាំងនៅប្រទេសកម្ពុជាបែរជាមានបញ្ហាល្អក់កករព្រោះតែមនុស្សពីរនាក់។ បញ្ហាចម្រូងចម្រាសនេះតារាចម្រៀង បុស្បា សត្យាលីវអាន ក៏បានលូកមាត់លើរឿងនេះដូចគ្នា។
នៅលើបណ្តាញសង្គមរបស់ខ្លួនកាលពីយប់ថ្ងៃទី២២ ឧសភា តារាចម្រៀង សត្យាលីវអាន បានលើកឡើងថា «ត្រឹមចំណង់១គ្រាអាចបំផ្លាញអនាគតអ្នក និងធ្វើឱ្យអ្នកមានវិប្បដិសារីអាស្រូវកេរ្តិ៍ឈ្មោះពេញមួយជីវិត។ រឿងអាស្រូវផ្លូវភេទ និង បំពានលើរាងកាយអស់ទាំងនេះបានកើតឡើងជាច្រើនទៅលើបុគ្គលល្បីៗជាច្រើនទូរទាំងពិភពលោក។ មនុស្សស្រីអាចធ្វើឱ្យជីវិតអ្នកក្លាយជាលេខ ០ បាន អាស្រ័យថាតើអ្នកបពាល់គេក្នុងន័យបែបណា? ដូចពាក្យគេនិយាយថាក្រោយផ្ទះស្រីស្អាត សុទ្ធតែផ្នូរអ្នកក្លាហាន»។
តារាចម្រៀងរូបនេះសង្កត់ធ្ងន់ថា «បើដាច់ដាបណាស់គួរទៅរកកន្លែងគេផ្តល់សេវាចឹងៗទៅ កុំចេះតែហ៊ានខូចអនាគត ខូចកេរ្តិ៍ឈ្មោះខំសាងឥតអំពើ។ កុំអាងខ្លួនជាបុគ្គលល្បី ឬជាតារាដើរទាក់ទងនារីៗ យកភាពល្បីល្បាញខ្លួនឯងដើម្បីបានទាក់ទងស្រីៗបៀតបៀនបំពានរាងកាយគេ។ កុំយកភាពល្បីល្បាញរបស់ខ្លួនមកបាំងមុខសម្រាប់បំពេញចំណង់តណ្ហាខ្លួន។ បើជ្រុលតែចឹងប្អូនធ្វើអ្នកជួញដូរផ្លូវភេទទៅកុំធ្វើជាតារា ព្រោះពាក្យថាតារាមានតម្លៃណាស់ គួរតែត្រូវបានគេស្រលាញ់រាប់អាន និងផ្តល់តម្លៃ»។

ការបញ្ចេញមតិយោបល់តារាចម្រៀង សត្យាលីវអាន ធ្វើឱ្យអ្នកគាំទ្របានបង្ហាញការយល់ស្របនូវការលើកឡើងនេះផងដែរ៕










