កញ្ញា សំណាង អេលីណា ដែលជាបវរកញ្ញាដ៏មានប្រជាប្រិយភាពមួយរូប និងលោក រ៉េននី ដារ៉ា ដែលជា influencer ដ៏មានប្រជាប្រិយក្នុងប្រទេសកម្ពុជាទទួលបានពានរង្វាន់ HOFS (Hall of fame in Singapore ) ដែលរៀបចំឡើងនៅប្រទេសសិង្ហបុរី។ កាលពីឆ្នាំមុនតារាសម្តែង ស៊ីន យូប៊ីន និង ជា ស្រីនា ទទួលបានពានរង្វាន់ប្រភេទនេះផងដែរទៅលើផ្នែកផ្សេងៗគ្នាខណៈឆ្នាំនេះ ស៊ីន យូប៊ីន ក៏ទទួលបានពានរង្វាន់នេះជាថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVK8KQv8DWpiDcdd-jsVMCczgLePvb0NDWtxiJ7BdHVxtT3Xfl7qJNTbbH8xpyGLCm8LddgQink6lOic0S-12dyQe5g_WYYjKnSBt9vS5sNnqtFNW09dY5FoObfshDRxUG4-olHDTttQ-1DHlhyZaZP17lQ51HCnQNHsVEtU6aYRDjiWYnZF_MNW56KtY/s2048/image_2024-05-25_09-58-58.png

សំណាង អេលីណា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅលើបណ្តាញសង្គមក្នុងការទទួលពានរង្វាន់នៅប្រទេសសិង្ហបុរីជាមានស្នាមញញឹមនិងផ្ទៃមុខដ៏ស្រស់ស្អាតរបស់បវរកញ្ញារូបនេះ។ អេលីណា បានដាក់ចំណងជើងដោយខ្លីថា HOFS award 2024 in Singapore ហើយពានរង្វាន់ដែលនាងទទួលបានគឺ The Iconic Figure of Social Media។

សំណាង អេលីណា ជាបវកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៩ មួយរូបនិងបានតំណាងប្រទេសម្តងទៀតចូលប្រកួតកម្មវិធី Miss International 2023 នៅប្រទេសជប៉ុនដោយបានជាប់TOP16។ក្រៅពីនេះ អេលីណា ក៏ទទួលបានកិត្តិយសពិសេសបានអញ្ជើញធ្វើជាគណៈកម្មការក្នុងថ្ងៃផ្តាច់ព្រ័ត្រកម្មវិធី Miss CosmoWorld 2023 នៅឯប្រទេសម៉ាឡេស៊ីផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9fElmk-O8t0YrMdKNz3KKyBowcVs5H4FsjCBgcyBH067kCSKTY53m0NDd7lJIQTbTihR_axvCP2Kp6KWP3QdUvctsUfW8ME7a_-_JFsetY2xWVbW7TucjFYIIWtSfOrhjTHXDqQ3hispWNFO3lW9GFBU0Bx5rDzObH5sxifklG2n1gOaA5Nu5oUhYTv0/s2048/image_2024-05-25_09-58-56.png

ងាកមកកាន់ រ៉េននី ដារ៉ា វិញត្រូវបានទស្សនិកស្គាល់ថាជា influencer ល្បីឈ្មោះមួយរូបដូចគ្នា ដោយលោកបានបង្កើតមាតិកានិយាយពីដំណើរកម្សាន្តនៅតំបន់ទេសចរណ៍ និង Lifestyle ផ្សេងៗទៀតជាមួយវីដេអូត្រជាក់ភ្នែកជាច្រើន។ លោកក៏ទទួលបានពានរង្វាន់ HOFS ដូចគ្នាទៅលើផ្នែក Lifestyle influencer ។

ជាមួយការទទួលបានពានរង្វាន់ក្រៅប្រទេសលើកដំបូងក្នុងឆាកជីវិតនេះ រ៉េននី ដារ៉ា បានបង្ហាញអារម្មណ៍រំភើបចិត្តរបស់ខ្លួនថា «ខ្ញុំធ្វើបានហើយអរគុណបងប្អូនប្រជាជនខ្មែរទាំងអស់ដែលតែងតែស្រឡាញ់និងគាំទ្រគ្រប់មាតិកាដែលខ្ញុំបានធ្វើ គ្រាន់តែជាក្មេងប្រុសសាមញ្ញម្នាក់ ដែលខំប្រឹងដើម្បីជីវិត និងតែងតែធ្វើទោះបីជាមានឧបសគ្គប៉ុនណាក៏ដោយព្រោះ ស្រមៃថាថ្ងៃណាមួយនឹងមើលឃើញខ្លួនឯងឈរនៅលើឆាកបែបនេះ international stage ឥឡូវនេះខ្ញុំធ្វើវាបានហើយខ្ញុំធ្វើដោយសមត្ថភាពរបស់ខ្ញុំ ធ្វើដោយការទទួលស្គាល់ និង ស្រឡាញ់ពីបងប្អូនប្រជាជនខ្មែរទាំងអស់ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6W_kgCqz885zd6qCpgLBtL98gmv1yU1jMG-WfwFAjL37G6JTQq2KznD9eC3LxjofsIvRVZzS9cdnR5kBSz8cX7w-G7KO0AdQKPSEaiNtVI9YPqwhKKQOHIXQ6s7xfNBjSDyt80x9Ns0MHGBkciXHT6Nss84U-YnNx7Wm9YYTct1nYOUX2KVI2yZm0PsU/s2048/image_2024-05-25_09-58-53.png

គួរបញ្ជាក់ថា ពានរង្វាន់ HOFS Awards នៅប្រទេសសិង្ហបុរី នឹងផ្តល់ជូនតាមផ្នែកដូចជា «Business – Influencer – Creator» ជាការផ្តល់ជូនពានរង្វាន់ល្អបំផុតប្រចាំឆ្នាំនៅក្នុងពិធីប្រគល់ពានរង្វាន់ធុរកិច្ចបាននាំមកនូវភាពជាសហគ្រិន និងអ្នកដឹកនាំមានឥទ្ធិពលបំផុតនៅអាស៊ីអាគ្នេយ៍ ដើម្បីអបអរសាទរមហិច្ឆិតា និងការរួមចំណែករបស់កិត្តិយស ដោយភ្ជាប់សេដ្ឋកិច្ចសិង្ហបុរី និងអាស៊ីអាគ្នេយ៍ទៅកាន់ពិភពលោក។

ព្រឹត្តិការណ៍នេះមានគោលបំណងបង្កើតការតភ្ជាប់ដើម្បីពង្រីកអាជីវកម្មក្នុងប្រទេសសិង្ហបុរី ដោយមានការទទួលស្គាល់ពីភ្នាក់ងាររដ្ឋាភិបាលសិង្ហបុរី និងវិស័យឯកជនរបស់សិង្ហបុរី ដើម្បីពង្រឹងគុណសម្បត្តិដើម្បីប្រកួតប្រជែងនៅលើឆាកពិភពលោក៕