Home ព័ត៌មានអន្តរជាតិ អាហារប្លែកលើពិភពលោក! ចង់សាកអត់? ហេមបឺហ្គ័រសាច់មូស និងរុយនៅប្រទេសអាហ្វ្រិក

អាហារប្លែកលើពិភពលោក! ចង់សាកអត់? ហេមបឺហ្គ័រសាច់មូស និងរុយនៅប្រទេសអាហ្វ្រិក

64
0

ប្រទេសអាហ្វ្រិក ៖ ជារៀងរាល់ឆ្នាំ នៅពេលរដូវភ្លៀងធ្លាក់ចូលមកដល់ម្តងៗ សត្វមូស និងរុយនៅបរិវេណបឹង Victoria (ដែលបឹងនេះគ្របដណ្តប់លើផ្ទៃដីចំនួន៣ប្រទេស គឺកេនយ៉ា, តង់ហ្សានី និងអ៊ូហ្គង់ដា) នឹងចេញពីជម្រករបស់ពួកវា ពេលនោះហើយ គឺជាឱកាសល្អរបស់ពួកកុលសម្ព័ន្ធមួយក្រុមនៅប្រទេសអាហ្វ្រិក ដែលពួកគេរស់នៅក្បែរបឹងនេះ ។

សត្វមូស និងរុយនឹងចេញពីជម្រករបស់វាក្នុងពេលដំណាលគ្នាយ៉ាងច្រើនសន្ធឹកសន្ធាប់ គឺចាប់ពី១ពាន់ក្បាល ទៅ១ម៉ឺនក្បាលឯណោះ ។ នេះចាត់ទុកថា ជាចំនួនមួយច្រើនចំផុត ហើយយើងពុំដឹងថា នឹងចាត់ការសត្វល្អិតទាំងនេះដោយរបៀបណាទេ ។ ប៉ុន្តែសម្រាប់ពួកកុលសម្ព័ន្ធរស់នៅប្រទេសអាហ្វ្រិក ពួកគេមានវិធីចាត់ការជាមួយសត្វល្អិតទាំងនេះល្អបំផុត គឺការប្រើប្រាស់ឆ្នាំង និងខ្ទះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIyfW9_aAtwUwAhnK1pkmZVPa9x5wuGGlB1oZu95eZe8GxuLgZw2-lKpR9BZ-wmjpcA_l9RPDXu6udpKC4fRowyTdhi2DO9b5hmXgpET5J9b3vJa7yrC_YGTW4XQYAPxjk6bDL88zyNtEKDn5TjWLtkzCqdBEuxoXSnxoRX2eQaMJR-xP4nmSMmmbUW7s/s640/photo_2024-05-25_15-23-46%20(3).jpg

ពួកកុលសម្ព័ន្ធនៅប្រទេសអាហ្រ្វិកចាត់ទុកថា សត្វល្អិតសម្បូរទៅដោយប្រូតេអ៊ីនល្អបំផុត និងពិបាករកសត្វល្អិតមកបរិភោគខ្លាំងណាស់នៅប្រទេសរបស់ពួកគេ ។ ពួកគេបានធ្វើវិធីងាយៗបំផុត គឺប្រមូលសត្វមូស និងរុយទាំងអស់មកចម្អិនជាអាហារយ៉ាងឆ្ងាញ់ មិនចាញ់អាហារប្រទេសផ្សេងទៀតទេ គឺហេមបឺហ្គ័រ (Hamburger) សាច់មូស និងរុយ ។

ចំណែកការចាប់មូស និងរុយមកធ្វើហេមបឺហ្គ័ររបស់ពួកគេគ្មានអ្វីពិបាកទេ គឺមុនពេលចេញទៅចាប់មូស និងរុយក្នុងព្រៃ ពួកគេបានដាក់ប្រេង Sholom ចូលក្នុងឆ្នាំង ។ រីឯមូស និងរុយ ពេលវាធុំក្លិនប្រេង Sholom វានឹងហើរចូលក្នុងឆ្នាំង បន្ទាប់មក វាក៏ជាប់ជាមួយប្រេង Sholom នេះ ។ នៅពេលពួកគេទទួលបានសត្វល្អិតទាំងនេះហើយ ពួកគេនឹងយកសត្វល្អិតទាំងអស់ដែលស្អិតជាប់ប្រេង Sholom មកសូនជាដុំៗប៉ុនហេមបឺហ្គ័រ បន្ទាប់មក ដាក់ចៀនក្នុងខ្ទះ ដូចការចម្អិនហេមបឺហ្គ័រទូទៅដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0zVj472QQId-BSu0Wz_hrVJ9bvol_8W8nH3LbylLtvCgYLV3G5qp-vNxeZzIMXbQTIZmTXoCpdvJBjMD61WWNYCsG77NEm-4PPy0TEGR7nKhhR7IBpshsR7pePJIbH7c0fw3qbgP9dRByxMSn1fxhY3uk_YihcI0ojohER9iEFDZcQ98DKt7SCJKOTDY/s640/photo_2024-05-25_15-23-46%20(2).jpg

ការចម្អិនហេមបឺហ្គ័រពីសាច់មូស និងរុញឱ្យគ្រប់គ្រាន់សម្រាប់ក្រុមគ្រួសារបរិភោគ គឺត្រូវការមូសស្មើជាង៥សែនក្បាលឯណោះ ហើយពួកគេនឹងចម្អិនហេមបឺហ្គ័ររហូតដល់គ្រប់គ្រាន់ទុកបរិភោគ ។ ក្រៅពីនេះ បើពួកគេបរិភោគពុំអស់ទេ គឺអាចយកហេមបឺហ្គ័រទៅហាលក្តៅទុកបរិភោគពេលក្រោយទៀត ។

បើនិយាយពីគោលការណ៍អាហារូបត្ថម្ភរបស់ពួកកុលសម្ព័ន្ធនៅប្រទេសអាហ្វ្រិក ពួកគេចាត់ទុកថា ហេមបឺហ្គ័រសាច់មូស១ដុំ បានផ្តល់ប្រូតេអ៊ីនច្រើនជាងហេមបឺហ្គ័រលក់នៅតាមហាង Junk Food រហូតដល់៧ដងឯណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaRlGCkfUanJeaRlVxcwfh3p9Wb1UznhFL07PLK6aI8bqoFV1my_6SSYct_E_V9oVledPIx5YBo1gLdPqJ4RZTEU6COwcTNtDGBQbRt8tTbH7iEqSE7QTIByjIU8NVijQRPIbgbweFYySIYdL6wWt1TgRw837HBQyIb9MBrLnL048F8t7facPi9gfZv6U/s640/photo_2024-05-25_15-23-46.jpg

ប្រសិនបើមិត្តណាចង់សាកល្បងធ្វើហេមបឺហ្គ័រសាច់មូសតាមពួកគេ ដោយសារគិតថា សម្បូរមូសច្រើននៅជុំវិញផ្ទះរបស់ខ្លួន គឺកុំធ្វើអីល្អជាង ពីព្រោះមូសដែលពួកកុលសម្ព័ន្ធនៅប្រទេសអាហ្វ្រិកចាប់យកមកធ្វើហេមបឺហ្គ័រនោះ សុទ្ធតែជាមូសស៊ីលម្អងផ្កា មិនមែនមូសស៊ីឈាមមនុស្សទេ ៕