Home ព័ត៌មានអន្តរជាតិ តម្លៃប្រេងឆៅលើពិភពលោកធ្លាក់ចុះទាបបំផុតក្នុងរយៈពេល៣ខែ

តម្លៃប្រេងឆៅលើពិភពលោកធ្លាក់ចុះទាបបំផុតក្នុងរយៈពេល៣ខែ

52
0

កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOj9lfKwQCdkpPu-R-2OXeW1hcwNKMo9ZEuaSAn7R7saxsnW7BzQ_5iMjUboLX8a9mmUSIQZzDPqnv5ETd_Ifa4Xq8MDCGio2WbhmVXSPj74PXwC68FmJsqQXfBseiNaue-hVsqMI3iqxw0lAIDvTWSWr7tTplpdS7b31Oe6oziSufBYkLDr4B5bRX-oU/s640/3_89.jpgមាន Bloomberg រាយការណ៍ថា តម្លៃប្រេងឆៅលើពិភពលោកបានធ្លាក់ចុះទាបបំផុតក្នុងរយៈពេល៣ខែ បើទោះជាតម្រូវការទិញប្រេងនៅអាមេរិកកើនឡើងវិញក៏ដោយ ។ តម្លៃប្រេងឆៅបានធ្លាក់ចុះមុនពេលពលរដ្ឋអាមេរិកមានតម្រូវការប្រើប្រាស់ប្រេងច្រើនសម្រាប់ធ្វើដំណើរក្នុងថ្ងៃ Memorial Day ហើយនេះបញ្ជាក់ថា វាជាសញ្ញាទន់ខ្សោយផ្នែកទីផ្សារ ។

ប្រេងឆៅ Brent បានកើនឡើងតិចតួចមកស្មើនឹងតម្លៃ៨១ដុល្លារអាមេរិកក្នុង១បារ៉ែល ខណៈប្រេងឆៅ West Texas មានតម្លៃក្រោម៧៧ដុល្លារអាមេរិកក្នុង១បារ៉ែល ។ ក្នុងអំឡុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ថ្ងៃ Memorial Day របស់អាមេរិក គឺគេចាត់ទុកថា វាជាថ្ងៃចាប់ផ្តើមរដូវកាលធ្វើដំណើរច្រើនបំផុត ហើយវិនិយោគិននឹងចាប់ផ្តោតលើតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈក្នុងអំឡុងពេលនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTWUEQOFpP_VVzG-Q7iZfiOowyrYz5TcpCYopZe-uAu7JfDQnVez1losYzA0tItVere9n219u408FyyWPgQ4FnFBi6i4wtqPpbNllBBfLOXGkwpBEB4Fq8phWE07ZbS3U4N_66i13dBS-SGmLnvk_kxBxJEdqNv3L1iLcqV4xaAwyKvPhVYBjtsVh60Lg/s800/photo_2024-05-25_14-18-55.jpg

បើទោះជាតម្លៃប្រេងឆៅនៅឆ្នាំ២០២៤ ខ្ពស់ជាងឆ្នាំ២០២៣ បន្តិចក្តី ដោយសារការកាត់បន្ថយការផលិតប្រេងរបស់ក្រុមប្រទេស OPEC Plus ប៉ុន្តែតម្លៃប្រេងឆៅបានធ្លាក់ចុះជាបន្តបន្ទាប់ ចាប់ពីពាក់កណ្តាលខែមេសា ឆ្នាំ២០២៤ ។ ភាពខុសគ្នារវាងតម្លៃប្រេងឆៅបានបង្ហាញពីការប្រែប្រួលខ្លាំង ខណៈវិនិយោគិនកាត់បន្ថយប្រាក់ចំណេញ ដោយសារតម្លៃប្រេងឥន្ធនៈកើនឡើង ។

គេរំពឹងថា ក្រុមប្រទេសផលិតប្រេង OPEC Plus នឹងប្រជុំនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ហើយពួកគេនឹងកាត់បន្ថយការផលិតប្រេងនៅឆមាសទី២ ឆ្នាំ២០២៤ ដោយរក្សាការផលិតប្រេងស្មើប្រមាណ២លានបារ៉ែលក្នុង១ថ្ងៃ នៅឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinT_jGSb0q8ABDAVEDdqMRxERrj4y15js8-wInW7vDqjBheytLO5tNrPIP3DRqEkQ5nkmwd9sgBL2zggCQeY9k6LSOh2lZBsqmZkI5QQ69xBHILIxDVvPM-PKakORvTa9ZxZM699qoMyeBj55G_awpG3JACK9ZjtXbpAr6DM2SSGSu6GiCrMn-k8psotw/s1240/9ACEC7BB-9A9F-471A-8C92-1BB7FA0F6637.jpeg

Zhou Mi ជាអ្នកវិភាគមកពី Chaos Research Institute នៅទីក្រុងសៀងហៃ និយាយថា ៖ «ការប្រជុំរបស់ក្រុមប្រទេសផលិតប្រេង OPEC Plus នៅខែមិថុនា ឆ្នាំ២០២៤ នឹងលុបបំបាត់ភាពមិនច្បាស់លាស់នៃការផ្គត់ផ្គង់ ។ តម្រូវការប្រើប្រាស់ប្រេងនៅអាមេរិកកំពុងតែកើនឡើងវិញ ហើយការប្រើប្រាស់ប្រេងនឹងកើនឡើងខ្លាំងក្នុងអំឡុងពេលដំណើរកម្សាន្តរដូវក្តៅនៅអាមេរិក» ។

ចំណែកអ្នកជំនាញបារម្ភថា ធនាគារកណ្តាលអាមេរិកនឹងរក្សាអត្រាការប្រាក់ខ្ពស់ក្នុងរយៈពេលយូរជាងការរំពឹងទុក ហើយវានឹងប៉ះពាល់ដល់តម្រូវការប្រេងនៅលើទីផ្សារ ។ ក្រៅពីនេះ ទីផ្សារប្រេងត្រូវបានដាក់សម្ពាធក្រោយមានសេចក្តីរាយការណ៍ថា ប្រទេសរុស្ស៊ីបានផលិតប្រេងលើសកូតា កាលពីខែមេសា ឆ្នាំ២០២៤ បើទោះជារុស្ស៊ីសន្យាថា នឹងកាត់បន្ថយការផលិតប្រេងជាមួយសមាជិកក្រុមប្រទេសនាំចេញប្រេង OPEC និង OPEC Plus ៕