យោងតាមការបង្ហោះឃ្លីបវីដេអូនៅលើហ្វេសប៊ុកឈ្មោះ Bora Keo នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ បានបង្ហាញឱ្យឃើញនៅសកម្មភាពយុវជនមួយក្រុម មានគ្នាប្រមាណជា១០នាក់ ឈប់នៅជិតប្រាសាទតាព្រហ្ម ដោយមានយុវជនម្នាក់បានបង្ហោះម៉ូតូ ដែលមើលទៅដូចជាមានភាពអណាធិបតេយ្យនៅក្នុងតំបន់ទេសចរណ៍។
គណនីហ្វេសប៊ុក Bora Keo បានបង្ហោះវីដេអូជាមួយនឹងចំណងជើងថា៖”#សៀមរាប នៅកែងខាងត្បូងឈាងខាងលិច ប្រាសាទតាព្រហ្ម។ តើវាជាតំបន់ទេសចរណ៍ឬក៏វាជាកន្លែងបង្ហោះម៉ូតូ? ប្រជាជនជិះទៅវិញទៅមក ក្នុងនោះក៏មានភ្ញៀវទេសចរអន្តរជាតិផងដែរ”។
តាមរយៈការបង្ហោះនេះ គេឃើញមានមហាជនជាច្រើនចូលទៅបញ្ចេញមតិរិះគន់ ដោយអ្នកខ្លះលើឡើងថា៖”កន្លែងទេសចរណ៍ឬក៏ជាកន្លែងបង្ហោះម៉ូតូ?” និងអ្នកខ្លះទៀតថា៖”ក្បាលកញ្ចាសហើយអត់ចេះគិតសោះពួកអាលក់មុខសង្គម”។
មិនតែប៉ុណ្ណោះ មហាជនក៏បានស្នើឱ្យស្នងការខេត្តសៀមរាប ចាត់វិធានការលើយុវជនម្នាក់នេះ ដែលបានបង្កភាពភាពអណាធិបតេយ្យនៅក្នុងតំបន់ទេសចរណ៍៕










