Home ព័ត៌មានអន្តរជាតិ ទឹកក្តៅផុសលើកំពូលភ្នំចម្រុះពណ៌បង្ហាញសម្រស់ស្រស់ស្អាតជាងគេបំផុត ប្រៀបដូចនៅឋានសួគ៌ា កំពុងទាក់ទាញភ្ញៀវទេសចរពេញពិភពលោក

ទឹកក្តៅផុសលើកំពូលភ្នំចម្រុះពណ៌បង្ហាញសម្រស់ស្រស់ស្អាតជាងគេបំផុត ប្រៀបដូចនៅឋានសួគ៌ា កំពុងទាក់ទាញភ្ញៀវទេសចរពេញពិភពលោក

78
0

សហរដ្ឋអាមេរិក ៖ មើលមួយភ្លែត តិចច្រឡំថា ជារូបកាត់ត ឬក៏ជារូបគូរ មិនមានពិតនៅក្នុងលោកយើងឱ្យសោះ ។ ការពិត រូបភាពទាំងអស់នេះ គឺជាទិដ្ឋភាពដ៏ល្អស្រស់ឆើតឆាយនៃបរិយាកាសដែលមានទឹកក្តៅផុសនៅលើកំពូលភ្នំ រំលេចដោយថ្មចម្រុះពណ៌ កំពុងបង្ហាញរូបរាងយ៉ាងស្អាតទាក់ទាញភ្នែកទេសចរនានា ហើយរូបភាពនេះ ហាក់បីដូចជាផ្ទាំងទស្សនីយភាពស្ថិតនៅលើឋានសួគ៌ា ដែលយើងធ្លាប់តែឃើញនៅលើកញ្ចក់ទូរទស្សន៍ ឬក៏ខ្សែភាពយន្តតែប៉ុណ្ណោះ ។ ថ្ងៃនេះ សារព័ត៌មាន KBN សូមនាំអារម្មណ៍លោកអ្នកទៅទស្សនាតំបន់ទេសចរណ៍ដ៏អស្ចារ្យមួយកន្លែងនៅអាមេរិក គឺតំបន់ទឹកក្តៅ Fly Geyser ។

សហរដ្ឋអាមេរិក គឺជាប្រទេសមួយមានផ្ទៃដីលាតសន្ធឹងធំល្វឹងល្វើយ ទើបធ្វើឱ្យតំបន់នីមួយៗមានធម្មជាតិ និងវប្បធម៌ខុសៗគ្នា ។ អាមេរិកមានតំបន់ទេសចរណ៍ដ៏អស្ចារ្យជាច្រើនកន្លែង ដូចជា ៖ ឧទ្យានជាតិ និងទឹកជ្រោះ ហើយការទៅកម្សាន្តនៅអាមេរិកបានក្លាយជាសុបិនរបស់ភ្ញៀវទេសចរនៅទូទាំងពិភពលោក ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEierIBWS8t7LKJY6NFdM-5qnky99b125XosfNAmAwpIQIGN-gtiBCvagvIk4mXbPnG-fd9M-c9-xLhuuE7VQWiiSqIkyQe9xpcVjlA-KTvtO6mIPhw4c5SpP5ZRhmKZ8xki_JqYPEZUUpTTxtC27qMmg1-1x5-Zy12EE_hawPjgDHXO6fSiSC0hPikqQy8/s850/photo_2024-05-25_10-52-06%20(2).jpg

តំបន់ទឹកក្តៅ Fly Geyser ស្ថិតនៅរដ្ឋណេវ៉ាដា សហរដ្ឋអាមេរិក បានក្លាយជាតំបន់មួយល្បីល្បាញយ៉ាងខ្លាំងនៅលើពិភពលោក ដោយសារចំណុចទាក់ទាញ គឺថ្មនៅទីនេះស្រស់ស្អាតទាក់ភ្នែក និងមានពណ៌ឆើតឆាយ ។ រីឯមូលហេតុធ្វើឱ្យវាមានពណ៌ឆើតឆាយ ព្រោះកើតឡើងពីសារធាតុរ៉ែជាច្រើនប្រភេទសង្កត់លើគ្នា រហូតបង្កើតឱ្យមានទឹកក្តៅផុសនៅលើកំពូលថ្មបែបនេះ ។

ទឹកក្តៅបានផុសចេញពីក្រោមដីគ្រប់វិនាទីពីមួយថ្ងៃទៅមួយថ្ងៃ ហើយសារធាតុរ៉ែផ្សេងៗបានប្រមូលផ្តុំគ្នារហូតក្លាយជាដុំថ្មពណ៌ស្រស់ស្អាតឆើតឆាយ រួមមាន ៖ ពណ៌ត្នោត, ពណ៌ក្រហម និងពណ៌បៃតង លាយឡំចម្រុះគ្នា ។ ជារៀងរាល់ឆ្នាំ ដុំថ្មមានពណ៌ស្រស់ឆើតឆាយនេះមានកម្ពស់កាន់តែខ្ពស់ឡើងៗ ហើយត្រូវបានមនុស្សទូទៅស្គាល់នាពេលបច្ចុប្បន្នថា «តំបន់ទឹកក្តៅ Fly Geyser» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe89tU1PNgBjJ4GVnQNJV2xS9irPPGaW82vE8H_UKD4IXwSfeQEl2HeqnZudD-cyH4mJNIc3mWn7ZchUinby-bR99juoM55Nnag-IwKbsj92HbxAxDlao9fk-ZfDhSXX_KC-wLlWj_lv7_yAt_dnvUTy4LqChlrH1PYXnpL5A2LOulCHWHDj4I6DZoxYE/s640/photo_2024-05-25_10-52-06%20(3).jpg

បច្ចុប្បន្ន តំបន់ទឹកក្តៅ Fly Geyser មានទឹកក្តៅផុសនៅលើកំពូលថ្មចម្រុះពណ៌គ្រប់ពេលវេលា ព្រមទាំងបញ្ចេញចំហាយក្តៅផងដែរ ។ លើសពីនេះ ទឹកក្តៅក៏បានហូរទៅកាន់បរិវេណនៅក្បែរៗក្លាយជាស្រះទឹកតូច-ធំ ឆ្លាស់គ្នាជាមួយស្រទាប់ថ្មដ៏ស្រស់ស្អាត ។

កាលពីឆ្នាំ១៩៦៤ ក្រុមហ៊ុនផ្នែកស្រាវជ្រាវថាមពលក្រោមដីបានធ្វើការចោះដីនៅបរិវេណនេះ ប៉ុន្តែការសាកល្បងរបស់ក្រុមហ៊ុននាពេលនោះ ពុំបានរកឃើញអ្វីដែលពួកគេត្រូវការទេ ។ ចៃដន្យ ពួកគេបានរកឃើញអ្វីមួយផ្សេងទៀតមិនគួរឱ្យជឿ គឺមានទឹកក្តៅផុសចេញពីក្រោមដីនៅបរិវេណនេះ ផ្សំជាមួយសារធាតុរ៉ែកាល់ស្យូមកាបូណាត និងសារធាតុរ៉ែផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgNkffo8B5f52ih691spGguU__o5kxJJAqAMvZP7YXtblhyphenhyphenRWtFx2XDA5yOHJTe8Vg2UewUMM2v7B7EizIZlJxCmqMam5xKm_kbL9iPB0SI3vlVb6Oqp2dKvQlPkyDYjmFapAe22KyUw1Ao4jlygjQtf82YNkDv8nvXnFyEhzsz3hHsFv9xSST84O4li4/s850/photo_2024-05-25_10-52-06%20(4).jpg

ហេតុនេះ តំបន់ទឹកក្តៅ Fly Geyser ពុំបានកើតឡើងតាមធម្មជាតិទេ គឺវាកើតឡើងដោយសារការព្យាយាមចោះដីនៅបរិវេណនេះឱ្យក្លាយជាប្រភពទឹក ប៉ុន្តែដោយសារការចោះដីពុំសម្រេច ទើបធ្វើឱ្យតំបន់នេះមានទឹកក្តៅផុសចេញពីក្រោមដីជាច្រើនឆ្នាំ និងបង្កើតបានជាថ្មចម្រុះពណ៌ ។

ទោះយ៉ាងណា តំបន់ទឹកក្តៅនៅពុំទាន់បើកឱ្យភ្ញៀវទេសចរចូលទស្សនាជាសាធារណៈទេ ហើយភ្ញៀវទេសចរដែលមកកម្សាន្តនៅទីនេះ លុះត្រាតែទទួលបានការអនុញ្ញាតពីម្ចាស់តំបន់ជាមុនសិន ។ ម្ចាស់តំបន់ពុំចង់អភិវឌ្ឍន៍ទីនេះធ្វើជាតំបន់ទេសចរណ៍ទេ បើទោះជាអាជ្ញាធរសុំទិញតំបន់នេះសម្រាប់ធ្វើជាតំបន់ទេសចរណ៍សាធារណៈក្តី ប៉ុន្តែម្ចាស់តំបន់ពុំព្រមលក់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsWFx2XA-XKM0J7KHFXbO2GMyD-CKqkqplOfcCUFwfa-kJGcHJXH0BITwuOHn3apLf4wj68Ns8d-d7MkSGHKW2bezTbv23uJ9erMclEn1u-GUn0MU5U9sx8JGrMyeCYbTf514q_7MUhwYa6og8okjXnw1XVM87MQm_chTAk3iO6LbGX7j9zC5yQMbtIN0/s650/photo_2024-05-25_10-52-06.jpg