តារាសម្ដែង និងជាពិធីករតៃវ៉ាន់ Chris Wang ឬ Wang You sheng ត្រូវបានកាត់ទោ.សឱ្យជាប់ពន្ធ.នាគាររយៈពេល ៨ ខែ។ យោងតាម Next Apple នៅឯសវនាការនៅទីក្រុងតៃប៉ិ ព្រឹកថ្ងៃទី២៤ ខែឧសភា តុលាការបានកំណត់ថា You sheng បានបៀ.តបៀ.នផ្លូវភេ.ទអតីតជំនួយការរបស់លោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNjiYLgNvMCs2InPPWgnrqlRUdUQOWkBaB7wDUEpT45eK6hJI_sW24DiuyoQvDiLy4WZkQxdpCd1CLfBH_irai5I7Q1ufTTlAKjE1spVu_Uw7kCd5SODHbRwES84TzzciqkVCrohykoPih7tShwnIyc4Dq32RxcLhOUkoPDYFL6LVQMQYc7YZ7UAYR6tY/s982/2023_11_08_5aa8b2045a114c84a363fc424f6316b9.png

ហេតុការណ៍នេះបានកើតឡើងកាលពីចុងឆ្នាំ ២០១៦ ដែលពេលនោះជនរងគ្រោះត្រូវបានជួលដោយតារាសម្តែងរូបនេះ ឱ្យជួយដោះស្រាយការងារពាក់ព័ន្ធនឹងការថតរឿង និងផ្សាយពាណិជ្ជកម្ម។ នៅក្នុងពាក្យបណ្ដឹង ជនរងគ្រោះបាននិយាយថា ម្តងនៅផ្ទះឯកជន You sheng មានចេតនា ស្ទុះចូលទៅឱបថើបនាង ស្ទាបដើមទ្រូង និងថើបត្រចៀក។ នាងបានតស៊ូ និងទប់ទល់យ៉ាងខ្លាំងរហូតដល់ You sheng ឈប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjddRGuMEJ7bMv5OROuykFzhEJ3OmmGTCbbjuCBGu_ggtM1YX9M3AgAO3-NVNylU-EsHItEM7VX3myTdmEEQc0bP7QwriEZa9xP0rklH7TYT_AVgiNFeJBHm5UjY5LOJsEXd-I8AgAQogqTTjQIysU_zt4bMBbd_jZJl4sTjYGDAVGCXaquq-yMnLtFsg8/s800/1138x768_696017696564.jpg

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច តារាសម្ដែងរូបនេះបានឆ្លៀតឱកាសលើការទុកចិត្តរបស់ជំនួយការខ្លួន ហើយរំលោភលើស្វ័យភាពរបស់ជនរងគ្រោះ។ ក្នុងអំឡុងពេលស៊ើបអង្កេត លោក You sheng បានទាក់ទងសាក្សីពីរនាក់ ដោយបង្ហាញថា ពួកគេក្លែងបន្លំភស្តុតាង ដើម្បីគេចពីឧក្រិដ្ឋកម្ម។ ដោយសារទង្វើបែបនេះ អាជ្ញាធរបានដំឡើងប្រាក់ពិន័យដល់ជនជាប់ចោទ។
កន្លងមកលោក You sheng បានស្នើសុំផ្សះផ្សាជាមួយជំនួយការ និងផ្តល់សំណងដល់នាង ប៉ុន្តែជនរងគ្រោះមិនព្រមទេ ។ តារាសម្ដែងរូបនេះមិនបានបង្ហើបថានឹងប្តឹងឧទ្ធរណ៍ឬអត់នោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0D33AsYpme4GpwjAUAIzPvFRpxnm4Pn5PYbLvv4rJ4q4LQSuKhn2oNeGbqrQp6H2xTVw45TU7TmnbsYmGLE86CuWh254Poo824mDUzP65LpL5CL0V6bSz9Y0ubk3TWnIKGY57xRVpbgOmBDDqBGMN_5TOrhyeqLGzcyfLtr6HvEPPkMvS0whNxCspN9Q/s1478/image_2024-05-24_14-08-36.png

តារាសម្តែង Wang You sheng មានអាយុ៤២ឆ្នាំ ចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ២០០៣ ជាតារាសម្តែង តារាចម្រៀង និងជាពិធីករ ។ You sheng បានបង្ហាញខ្លួនក្នុងរឿងភាគទូរទស្សន៍ប្រហែល ៣០រឿងនិងភាពយន្តមួយចំនួន ។ លោកបានរៀបការជាមួយនារីម្នាក់ក្រៅសិល្បៈអស់រយៈពេល៩ឆ្នាំ ហើយមានកូនពីរនាក់ កូនស្រីម្នាក់ និងកូនប្រុសម្នាក់៕