អ្នកដែលមានក្តីស្រម៉ៃចង់ចាប់យកអាជីពជាអាកាសយានិកឬអ្នកបម្រើការលើយន្តហោះ (Cabin Crew) , ក្រុមហ៊ុនអាកាសចរណ៍ Air Asia កំពុងតែជ្រើសរើសបេក្ខភាពជាច្រើននាក់ ស្របតាមលក្ខខណ្ឌមួយចំនួន ដែលចាប់ផ្តើមទទួលសម្ភាសន៏ចាប់ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះតទៅ។
យោងតាមការបង្ហោះនៅលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនអាកាសចរណ៍ Fly AirAsia កាលពីពេលកន្លងទៅនេះបានបញ្ជាក់ថា AirAsia គឺកំពុងតែជ្រើសរើសអាកាសយានិកទាំង២ភេទ ដែលកិច្ចសម្ភាសន៏នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៥ ខែឧសភានេះតទៅ ចន្លោះម៉ោង៩-១១ ព្រឹក នៅឯការិយាល័យ AirAsia ស្ថិតនៅសាលច្រកចូលនៃអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (Arrival hall) ។
ចំពោះលក្ខខណ្ឌមួយចំនួនដែលតម្រូវវិញគឺមានដូចជា៖
-ស្រីមានកម្ពស់ចាប់ពី ១៥៨ សង់ទីម៉ែត្រឡើងទៅ និងបុរសមានកម្ពស់ចាប់ពី ១៧០សង់ទីម៉ែត្រឡើងទៅ (រាប់ពីជើងទទេ)
-ត្រូវមានសញ្ជាតិខ្មែរ
-កម្រិតនៃការសិក្សា៖ទាបបំផុតគឺបានបញ្ចប់ថ្នាក់វិទ្យាល័យ
-កម្រិតភាសាអង់គ្លេស៖ TOELC/IELTS 3.0 ទាំងការនិយាយនិងការសរសេរជាកំហិត (បើសិនជាអាច ចេះនិយាយភាសាចិន និងភាសាអាស៊ានផ្សេងទៀតជាការប្រសើរ)
-បុគ្គលិកលក្ខណៈ៖ ត្រូវតែមានភាពសមរម្យ មើលទៅឆ្លាត រូបរាងស្អាត និងមិនប្រកាន់
-ចរិកលក្ខណៈ ៖ ត្រូវមានចិត្តបម្រើសេវាកម្ម រួសរាយរាក់ទាក់ និងស្រលាញ់ការងារ
-សុខភាព៖ ត្រូវតែបំពេញតាមតម្រូវការវេជ្ជសាស្រ្តសម្រាប់ការចេញអាជ្ញាប័ណ្ណនាវិកអាកាស
-ហែលទឹក៖ ត្រូវតែអាចហែលបានយ៉ាងហោចណាស់ ២៥ ម៉ែត្រ ដោយមិនចាំបាច់ប្រើឧបករណ៍អណ្តែតទឹក។
ចំពោះឯកសារយោង៖ មានច្បាប់ដើមនិងច្បាប់ចម្លងនៃវិញ្ញាបនបត្របញ្ចប់ការសិក្សា, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, Passport, សៀវភៅគ្រួសារ និងកាតវ៉ាក់សាំង, CV, ច្បាប់ចំលង TOEIC ឬ IELTS ដែលមាន ២៨០ ពិន្ទុ (សុពលភាព២ ឆ្នាំ) ,និងរូបថតរាងកាយ fuil-body ថ្មីមួយ (ទំហំកាតប៉ុស្តាល់)។ សម្រាប់ព័ត៌មានបន្ថែមគឺអាចធ្វើការទំនាក់ទំនងទៅកាន់អ៊ីម៉ែល career_kh@airasia.com ឬលេខទំនាក់ទំនង +855 69 860 168៕











