“ចេក” គឺជាផ្លែឈើដ៏ពេញនិយមបំផុតរបស់មនុស្ស ដោយសារតែវាសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ និងប្រូតេអ៊ីនដែលមានប្រយោជន៍ដល់សុខភាព។ ប៉ុន្តែតើអ្នកដឹងទេថា? ផ្លែចេកគឺមិនអាចញ៉ាំលាយជាមួយអាហារទាំងនេះបានទេ ព្រោះវាអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពទូទៅ។ ខណៈដែលមនុស្សមួយចំនួនតែងយល់ខុសថា ការញ៉ាំចេកជាមួយអាហារទាំងនេះនឹងមានអត្ថប្រយោជន៍ដល់សុខភាព ប៉ុន្តែផ្ទុយទៅវិញវាមិនមានអត្ថប្រយោជន៍ដល់សុខភាពឡើយ។ ដូច្នេះអាហារដែលអ្នកមិនគួរញ៉ាំជាមួយចេកគឺ៖
១.ទឹកដោះគោ៖ ការញ៉ាំចេកជាមួយទឹកដោះគោ អាចមានផលប៉ះពាល់អវិជ្ជមានលើរាងកាយដូចជា បង្កើនបរិមាណប្រូតេអ៊ីន សារធាតុរ៉ែ និងខ្លាញ់លើសកម្រិត ពិបាករំលាយអាហារ និងអាចធ្វើឱ្យឈឺក្រពះធ្ងន់ធ្ងរ។
២.ស៊ុត ឬសាច់៖ ការញ៉ាំចេកជាមួយស៊ុត ឬសាច់អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធរំលាយអាហារ ដោយសារតែប្រូតេអ៊ីនស៊ុតនិងសាច់ត្រូវបានរំលាយយឺត ដោយវាចំណាយពេលយូរជាងចេក។ ដូច្នេះល្បឿនរំលាយអាហារខុសគ្នាអាចបណ្តាលឱ្យមានឧស្ម័ននិងជាតិ fermentation ក្នុងបំពង់រំលាយអាហារ បណ្តាលឱ្យមិនស្រួលក្នុងពោះ។
ដើម្បីសុខភាពល្អនៃប្រព័ន្ធរំលាយអាហារអ្នកគួរញ៉ាំចេកជាអាហារសម្រន់ ឬញ៉ាំចេកជាមួយត្រី សាច់មាន់ តៅហ៊ូ និងសណ្តែកទើបល្អចំពោះសុខភាព។
៣.បង្អែម នំដុត ឬអាហារកែច្នៃ៖ ការទទួលទានចេកជាមួយនឹងម្សៅចម្រាញ់ដូចជាបង្អែម នំដុត ឬអាហារកែច្នៃ អាចបង្កើនជាតិស្ករក្នុងឈាម។ លើសពីនេះការញ៉ាំបែបនេះនឹងធ្វើឱ្យអ្នកមានអារម្មណ៍ឃ្លាន អស់កម្លាំង និងងងុយគេង។ ដើម្បីរក្សាកម្រិតថាមពលថេរអ្នកគួរញ៉ាំចេកដាច់ដោយឡែកពីម្សៅចម្រាញ់ ឬញ៉ាំជាមួយអង្ករសំរូប គ្រាប់ធញ្ញជាតិ បន្លែ និងផ្លែឈើផ្សេងទៀត។
៤.ផ្លែឈើជូរ៖ មនុស្សមួយចំនួនតែងទទួលទានចេកជាមួយក្រូចឆ្មារ ក្រូចថ្លុង និងក្រូចផ្សេងទៀត ដែលនេះអាចបណ្តាលឱ្យរាគ ហើមពោះ ឬមិនស្រួលក្នុងពោះ ព្រោះផ្លែក្រូចឆ្មារមានជាតិអាស៊ីតខ្ពស់ ពេលញ៉ាំជាមួយចេក វាមានសមាសធាតុមួយចំនួនដែលអាចប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ អាចបណ្តាលឱ្យមានបញ្ហាដូចជា អាស៊ីតក្រពះច្រើនពេក រលាកក្រពះ និងរាគ។
៥.នំប៉័ង៖ ការទទួលទានចេកជាមួយនំប៉័ង ឬផលិតផលនំប៉័ងអាចបណ្តាលឱ្យមានបរិមាណកាបូអ៊ីដ្រាតមិនសមរម្យ និងការរំលាយអាហារមិនស្មើគ្នាដោយសារចេកមានកាបូអ៊ីដ្រាតស្មុគស្មាញដែលត្រូវបានរំលាយយឺតៗ ខណៈដែលនំប៉័ងភាគច្រើនមានកាបូអ៊ីដ្រាតសាមញ្ញ និងរំលាយបានលឿន៕










