Home ព័ត៌មានអន្តរជាតិ ពលរដ្ឋអាស៊ីមិនសប្បាយចិត្តក្រោយទុរេនជាប់ចំណាត់ថ្នាក់ជាផ្លែឈើគួរឱ្យខ្ពើ.ម លើពិភពលោក

ពលរដ្ឋអាស៊ីមិនសប្បាយចិត្តក្រោយទុរេនជាប់ចំណាត់ថ្នាក់ជាផ្លែឈើគួរឱ្យខ្ពើ.ម លើពិភពលោក

61
0

វាធ្វើឱ្យមានការប្រកែកតវ៉ាគ្នាយ៉ាងខ្លាំង និងមិនសប្បាយចិត្តផងដែរ ក្នុងចំណោមពលរដ្ឋរស់នៅតំបន់អាស៊ី ជាពិសេស អ្នកចូលចិត្តបរិភោគទុរេន ក្រោយពីទុរេនជាប់ចំណាត់ថ្នាក់ទី១៧ ជាផ្លែឈើគួរឱ្យខ្ពើ.ម បំផុតលើពិភពលោក ។ ការចាត់ចំណាត់ថ្នាក់នេះធ្វើឡើងក្នុងសារមន្ទីរ «Disgusting Food Museum» នៅទីក្រុង Malmo ប្រទេសស៊ុយអែត ។

ចំណុចចាប់ផ្តើមនៃបញ្ហានេះ គឺបានកើតឡើងក្រោយពីអ្នកមានឥទ្ធិពលលើបណ្តាញសង្គមផ្នែកដំណើរកម្សាន្តនៅប្រទេសស៊ុយអែត ឈ្មោះ Karim Bukadurov បានបង្ហោះវីដេអូមកកម្សាន្តនៅសារមន្ទីរ Disgusting Food Museum ហើយសារមន្ទីរបានប្រមូលផ្តុំចំណីអាហារ និងផ្លែឈើគួរឱ្យខ្ពើមបំផុតលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjZgPvT_6I2swJrQRLmNr3k4EF6RIP6Q0Xl8P8geIlukZOYGb2AL5YIO-Bb_pkxWvACYcsdJ8Y7T3beT3pHNA6-5fZec9pNoKnnuzBXPoNAv8zJr9D_Kw-qsdNpZxBTKLABKmQlyofuGZTw5xB5WKMZTyRhdKWJ6CCehKIvRJGu_3wXXQzKt0Zq97efao/s960/5-myths-about-durain.jpg

ចំណែកចំណីអាហារ និងផ្លែឈើគួរឱ្យខ្ពើមបំផុតដែលយកមកបង្ហាញនោះស្មើជាង៨០មុខ ហើយផ្លែឈើ១មុខក្នុងចំណោមនោះ គឺជាផ្លែឈើធុំក្លិនខ្លាំងមកពីតំបន់អាស៊ីអាគ្នេយ៍ និងត្រូវបានគេស្គាល់ថា «ផ្លែទុរេន» ។ វាធ្វើឱ្យមនុស្សជាច្រើនរស់នៅតំបន់អាស៊ីមិនឯកភាពទេ និងបញ្ចេញមតិថា រសជាតិទុរេនមិនអាក្រក់ដល់ថ្នាក់ប្រើពាក្យថា ជាផ្លែឈើគួរឱ្យខ្ពើម ឬចង់ក្អួតទេ ប៉ុន្តែផ្ទុយទៅវិញ មនុស្សជាច្រើនចូលចិត្តរសជាតិរបស់វា ។

អ្នកថែរក្សាសារមន្ទីរម្នាក់និយាយថា អារម្មណ៍គួរឱ្យខ្ពើមបានកំណត់ដោយការវិនិច្ឆ័យយរបស់បុគ្គលម្នាក់ៗ ព្រោះវាអាស្រ័យលើកត្តាជុំវិញ ។ វាប្រៀបដូចជាការបណ្តុះវប្បធម៌មួយ ហើយបើយើងមានទម្លាប់ជាមួយអ្វីមួយ វាធ្វើឱ្យយើងមិនខ្ពើមរអើមរបស់នោះ ។ រីឯអាហារមួយចំនួនដែលយើងយល់ឃើញថាមិនគួរបរិភោគ វាអាចជាអាហារឆ្ងាញ់សម្រាប់មនុស្សរស់នៅប្រទេសផ្សេងទៀត ។

វីដេអូរបស់ Karim Bukadurov មានចំនួនចូលទស្សនារហូតដល់ជាង៦លាន៧សែនលើក ហើយអ្នកលេងបណ្តាញសង្គមនៅប្រទេសជាច្រើនបានភ្ញាក់ផ្អើល ដោយសារមានអាហាររបស់ពួកគេបង្ហាញក្នុងសារមន្ទីរ ។ រីឯផ្លែឈើដែលធ្វើឱ្យពលរដ្ឋអាស៊ីលើកមកនិយាយនោះ គឺផ្លែទុរេន ព្រោះមនុស្សភាគច្រើនយល់ថា រសជាតិរបស់វាមិនដល់ថ្នាក់នោះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWDgxlC0zU034OGIQALXbt7o0a62zI7URyiKacWKU8mcqV3665-OSPz1X89F1RznfyJd-SbHMhlzPB6uNiShlv_x32BQYP32pjib4DSfwfaZzqdahG1-BB6nMS9EDLjVZK6wZ9LxDRojHFZGPkLyojHpSQRJDET5NVd_nq-ZXzxIDu0HNEqmfifBqDIe0/s1280/photo_2024-05-24_14-18-01.jpg

រីឯនារីម្នាក់ឈ្មោះ អារិសា ឆាវដយ ជាអាជីវករលក់ទុរេននៅខេត្តសាទូន ប្រទេសថៃ ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឮពីការចំណាត់ថ្នាក់នេះ នាងទទួលស្គាល់ថា នាងពុំសូវចូលចិត្តទុរេនទេ ដោយសារតែក្លិន ។ ប៉ុន្តែវាមិនគួរជាប់ចំណាត់ថ្នាក់ជាផ្លែឈើគួរឱ្យខ្ពើមលើពិភពលោកទេ ពីព្រោះទុរេនទទួលបានការពេញនិយមខ្លាំង ហើយបើមិនឆ្ងាញ់ទេ វាមិនអាចលក់ដាច់ខ្លាំងទេ ។

នាងបន្តថា នាងបានលក់ទុរេនជិត១០ឆ្នាំ ហើយអតិថិជនបានកើនឡើងជារៀងរាល់ឆ្នាំ ។ ទុរេន គឺជាផ្លែឈើពេញនិយម ហើយអ្នកខ្លះមើលរំលង ប៉ុន្តែនៅតែលួចបរិភោគ ។ បច្ចុប្បន្ន គេនិយមបរិភោគទុរេនស្រួយ និងរឹង ហើយអ្នកខ្លះមិនចូលចិត្តក្លិនទុរេនទេ ។https://bigseventravel.com/wp-content/uploads/2020/02/eddi-aguirre-OnoQLphax3Q-unsplash-1.jpg

នាងបន្ថែមថា ទុរេនពិតជាមានក្លិនខ្លាំង ប៉ុន្តែសម្រាប់អ្នកទើបតែចាប់ផ្តើមបរិភោគវា នាងសូមណែនាំឱ្យបរិភោគទុរេនស្រួយ (គឺមិនសូវទុំខ្លាំង) ។ នាងធ្លាប់លក់ទុរេន១គីឡូក្រាម តម្លៃ១.០០០បាត នៅតែលក់ដាច់អស់ៗ ហើយអតិថិជនខ្លះប្រាប់ថា បើរដូវទុរេន ពួកគេបានយកប្រាក់ទុកចំណាយទិញសម្ភារៈផ្សេងៗមកទិញទុរេនជំនួស ។ ហេតុនេះ ការចាត់ចំណាត់ថ្នាក់របស់សារមន្ទីរ Disgusting Food Museum នៅប្រទេសស៊ុយអែត មិនធ្វើឱ្យប៉ះពាល់ដល់ការលក់ទុរេនថៃទេ ។

គេហទំព័ររបស់សារមន្ទីរ Disgusting Food Museum សរសេរថា ទុរេនជាស្តេចផ្លែឈើ និងមានឈ្មោះល្បីរឿងក្លិនខ្លាំងបានជាប់ចំណាត់ថ្នាក់ទី១៧ ។ អ្នកខ្លះគិតថា វាមានក្លិនក្រអូប ខណៈអ្នកខ្លះថា មានក្លិនដូចខ្ទឹមបារាំងរលួយ ឬក្លិនដូចស្រោមជើងប្រឡាក់ ឬក្លិនដូចខ្មោចឆ្មា ។ ហេតុនេះ គេមិនអនុញ្ញាតឱ្យបរិភោគទុរេននៅកន្លែងដឹកជញ្ជូនសាធារណៈ និងសណ្ឋាគារជាច្រើនលើពិភពលោក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZwm19oV47-WHADAXS9kzrVJA8HbSC_oTTZK0GSe5fCafk9BwaRlOD6n3NY13krd1HBCv4vG1SU1zB_XrocYhz_LbufXEBg_J1v9srMK4TLI9H8B3oZkV9jPjIaELr3C8U-03nI_ByBavI57Qb9KVGX5A9cHxmdvWfaHUPG6fjQ0X7DLzSPPIbtFNELPw/s1280/photo_2024-05-24_14-17-57.jpg