វីដេអូចែកចាយពីបណ្តាញសង្គមអ៊ីនធើណែត កាលពីពេលកន្លងទៅនេះ គឺបានបង្កឲ្យមានការចាប់អារម្មណ៍ពាសពេញពិភពលោក ដោយសង្កេតឃើញថាមានការបា.ញ់បង្ហោះបច្ចេកវិទ្យាទំនើបចុងក្រោយ គឺដ្រូនពន្លត់អគ្គី.ភ័យបានយ៉ាងមានប្រសិទ្ធភាពបំផុត នៅក្នុងឧបទ្ទ.វហេតុឆាប.ឆេះអាគារដ៏ខ្ពស់នៅឯប្រទេសចិន។
វីដេអូនេះត្រូវបានចែករំលែកជាលើកដំបូងនៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម Twitter ដោយគេហទំព័រ Sharing Travel ភ្ជាប់មកជាមួយនឹងចំណងជើងថា “ក្រុមពន្លត់អគ្គីភ័យនៅ ខេត្ត Shaanxi ប្រទេសចិន កំពុងតែសាកល្បងរបស់លេងថ្មី” ។
តាមរយៈការបង្ហោះចែកចាយនេះ គេឃើញមានដ្រូនពន្លត់អគ្គីភ័យ (យន្តហោះគ្មានមនុស្សបើក) ចំនួន៣គ្រឿងកំពុងស្ថិតនៅលើអាកាស បាញ់ទឹកស្រោចស្រពទៅទីតំាងដ៏ខ្ពស់នៃអគារមួយកន្លែងក្នុងខេត្តសានស៊ី ប្រទេសសចិនដែលកំពុងមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ខណៈដែលប្រតិបត្តិការលើកនេះគឺបានប្រព្រឹត្តិទៅប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងចំណេញពេលវេលា។
អគ្គីភ័យនៅក្នុងប្រទេសចិនគឺតែងបានកើតឡើងជាញឹកញាប់និងបង្កឲ្យមានភ័យខ្លាចនៅក្នុងចំណោមសាធារណៈជន ដែលបន្ថែមពីលើប៉ះពាល់ដល់ទាំងហេដ្ឋារចនាសម្ព័ន្ធ សំណង់ និងអាយុជីវិតមនុស្សទៀតផង។ ទោះជាយ៉ាងណា ដ្រូនឬយន្តហោះគ្មានមនុស្សបើកថ្មីៗបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ព្រោះវាបំពាក់ដោយបច្ចេកវិទ្យាពន្លត់អគ្គីភ័យដ៏ទំនើប បានពន្លត់ភ្លើងដោយជោគជ័យក្នុងរយៈពេលដ៏ខ្លីគួរឲ្យចាប់អារម្មណ៍ ដែលបង្ហាញពីយុគសម័យថ្មីនៃការសង្គ្រោះបន្ទាន់ភ្លាមៗ។
យន្តហោះគ្មានមនុស្សបើកនីមួយៗគឺត្រូវបានបំពាក់ដោយឧបករណ៍ចាប់សញ្ញាកម្ដៅជាពិសេស ដែលអាចចាប់យកវិទ្យុសកម្មអ៊ីនហ្វ្រារ៉េដដែលបញ្ចេញដោយវត្ថុអ្វីមួយ រួមទាំងភ្លើងផងដែរ។ បន្ថែមពីនេះ វាក៏មានសមត្ថភាពពិសេសក្នុងការវិភាគពីកម្រិតសីតុណ្ហភាពកម្តៅ តាមដានការរីករាលដាលនៃអគ្គីភ័យ និងវាយតម្លៃកម្រិតនៃអណ្តាតភ្លើង ទើបធ្វើឲ្យការពន្លត់អគ្គីភ័យរបស់ពួកវាកាន់តែចំគោលដៅនិងមានប្រសិទ្ធភាពបំផុត។
គួរកត់សម្គាល់ថា ប្រទេសចិន ដែលជាមហាអំណាចពិភពលោកពឹងផ្អែកយ៉ាងខ្លាំងលើធ្យូងថ្មសម្រាប់ផលិតអគ្គិសនី។ ទោះជាយ៉ាងណា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនគឺបានពង្រីកខ្លួននិងអភិវឌ្ឍជំនាញកាន់តែអស្ចារ្យបន្ថែមទៀតនៅក្នុងការទាញយកថាមពលខ្យល់និងថាមពលពន្លឺព្រះអាទិត្យប្រកបដោយនិរន្តរភាព។ លើសពីនេះលើការពិសោធន៍ផ្សេងទៀតជាមួយនឹងបច្ចេកវិទ្យាទំនើបនៅក្នុងប្រទេសចិន គឺបានសបញ្ជាក់ពីសក្តានុពលដ៏ខ្លាំងក្លានៃយោធារបស់ខ្លួន រួមទាំងយន្តហោះគ្មានមនុស្សបើក ដែលបង្ហាញពីភាពលេចធ្លោក្នុងសង្គ្រាមផងដែរ៕










