តារាចម្រៀងល្បីឈ្មោះកញ្ញា អ៊ីវ៉ា និងតារាសម្តែងដ៏មានប្រជាប្រិយភាព សេង មង្គល បានគាំទ្រសំណេររបស់ ឌីជេ ក្តិប លើកឡើង៣ចំណុចក្នុងការដាស់សតិអារម្មណ៍ស្រីៗដោយបានចែករំលែកខ្លឹមសារនោះនៅលើបណ្តាញសង្គម។ ឌីជេ ក្តិប ថាស្រីៗត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ពេលចេញដើរហើរទៅណាមកកុំផឹកអ្វីផ្តេសផ្តាសពេលគេហុចឱ្យព្រោះអាចស្តាយក្រោយទៅថ្ងៃមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHxdpxnwUk7TfnJsSIezeEg8Hgz1PiE9Q3VZKScGbNqtds4BnERAlDzzUhQyOoilNzYPr42rONIq4ATlqt8_pEguAALZYoPOpsfh7ib8HJDjvf7j-SZ9ILXibekU_em78FLq9Rz5VomMQZrSatVKOgeLJRKkiGtWeaqKzfvEkfQ5I73L-qUm92LEI5q98/s1619/image_2024-01-16_10-50-07.png

«បងប្អូនកូនក្មួយស្រីៗត្រូវចាំថាៈ «បើមនុស្សគេមានបំណងមិនល្អ ចំពោះបងប្អូនកូនក្មួយហើយ ទោះបីជាបងប្អូនកូនក្មួយចេះផឹកត្រឹមតែទឹកសុទ្ធក៏ដោយ ក៏ពួកគេអាចរំលោភបងប្អូនកូនក្មួយបានដែរ»។ នេះជាការលើកឡើងរបស់ ឌីជេ ក្តិប នៅរសៀលថ្ងៃទី២៣ ខែឧសភា។ មូលហេតុនៃការលើកឡើងបែបនេះ ឌីជេ ក្តិប បានលើកឡើង៣ចំណុច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1OUJ9Jdz3JV4nrle8md0N7CfCNo3Xg2VPpBUxgVmQG06EQfRcq8Ez1540fee5l5m4tl-BfrZ0zW2-ibWLKmhRHzQr8mx9BlgtRF0iF37Jy1l50x1kOPL1uxSj27RGPdlDqoF8TTqoa3GwswVrw2g6P1M5jMCvQvwaG4mWCauG8zvxx0ZTnWC1xgI9G90/s2048/image_2024-01-16_10-50-06.png

ចំណុចទី១ ថ្នាំសម្រើបផ្សាយលក់ពេញហ្វេកប៊ុក ចំណុចទី២ ឌីជេ ក្តិប បានលើកឡើងថា បើបងប្អូនកូនក្មួយចេះផឹកទៀតគឺកាន់តែងាយ ពីព្រោះពួកគេនឹងអាចដាក់(K) តែបន្តិចប៉ិនចុងក្រចកដៃ គឺបងប្អូនកូនក្មួយនឹងកាន់តែស្រវឹងធីងធោងរហូតសន្លប់លែងដឹងអីក៏មាន។
ទី៣. កញ្ឆា/ទឹកសប្បាយ/រួមនឹងគ្រឿងញៀនជាច្រើនភេទណាស់ ដែលអាចធ្វើឱ្យសតិអារម្មណ៍របស់បងប្អូនកូនក្មួយឆាប់វង្វេងវង្វាន់ ស្រើបស្រាល ឬបាត់បង់ម្ចាស់ការលើខ្លួនឯងបានគ្រប់ពេល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxNHoxZyNsTjdbIu97Llrw5rOJiQUC2PGEGyEfr4vsOb0TU7fpFaX5Pu4aLT2HCN6hHxE-W_U0l8sL-ui9Pv40dIPuN62dhtbssnWY7MU2MmfDPFimBK3W8si4STauNdiI63v1ty5qCgYGEFqk_lIDQroBPsmgMSKAoJyhHREbPCqIJCmvDhFzaORQYV8/s2048/image_2024-05-23_16-08-43.png

ឌីជេ រូបនេះបានបន្ថែមឱ្យស្រីៗមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ពេលចេញដើរហើរទៅណាមកណា កុំញុំាអីផ្ដេសផ្ដាសដែលគេចេះតែហុចឱ្យញុំា កុំផឹកអ្វីផ្ដេសផ្ដាស ដែលគេហុចឱ្យផឹកបើស្រលាញ់និងគោរពខ្លួនជៀសវាងស្ដាយក្រោយ។

ខ្លឹមសារដាស់សតិអារម្មណ៍ស្រីៗឱ្យមានការប្រុងប្រយ័ត្ននេះតារាចម្រៀង អ៊ីវ៉ា បានគាំទ្រនិងបានចែករំលែកការដាស់តឿននេះនៅលើបណ្តាញសង្គមរបស់ខ្លួន។ មិនត្រឹមតែតារាចម្រៀង អ៊ីវ៉ា ប៉ុណ្ណោះទេដែលគាំទ្រសំណេររបស់ ឌីជេ ក្តិប តារាសម្តែងដ៏មានប្រជាប្រិយភាព សេង មង្គល ក៏បានចែករំលែកដូចគ្នាដោយអមជាមួយពាក្យយ៉ាងខ្លីថា «ពិចារណា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLbqC6ilFfet69cJ2X69jOTMfyF8SYxzG5GXkthpT-tDWeT8FAx_mcyXx2lh4OUlDMChscYKiC4N24thST8oWIqQFxIVCjQcYV-pnWSkgN1DJaiZmkicvswcV5yEbvh4ju4BjsF-l-KZZypVCuLedvFjfGk3bSQ5_js_kT6JscmDBLwv951uUhwYEJlZg/s1440/image_2024-05-23_16-08-42.png

គួរបញ្ជាក់ថា ការចេញមកបង្ហោះសារដាស់តឿនស្រីៗរបស់ឌីជេ ក្តិប នេះបន្ទាប់ពីមាននិស្សិតស្រីម្នាក់បានអះអាងថាត្រូវបានអ្នកចម្រៀងរ៉េបល្បីឈ្មោះពីរនាក់បំពានរាងកាយនាងនៅពេលនាងស្រវឹងមិនដឹងខ្លួន៕