ជឿជាក់ថាព្រឹត្តិការណ៍ដើរលើកម្រាលព្រំក្រហមមហោស្រពភាពយន្តកានលើកទី៧៧ ទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីតារាល្បីៗកម្ពុជាជាច្រើនរូបមានឱកាសបង្ហាញខ្លួននៅទីនេះ។ យ៉ាងណាមិញ ទន្ទឹមនឹងទស្សនិកជនបានឃើញពីភាពស្រស់ស្អាតរបស់សិល្បការិនីក្នុងឈុតសំលៀកបំពាក់លើកស្ទួយវប្បធម៌នោះយើងមកដឹងទាំងអស់គ្នាតើផលិតករភាពយន្តកម្ពុជាណាខ្លះបានចូលរួមមហោស្រពភាពយន្តទីក្រុងកានក្នុងឆ្នាំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmvUrEPCneK7c3YMyEg9qmMlvKZEuaF5tS8XtooOvKeejjsuo9gCNustqr406TPosFSA235KgGz0PRMc-xDV6mLMioyT-BgS6fQS8Qgh5Hluzt8-wNMU4rbJFh8QW1E_6IZaP72GeXqmE0pnmXA-Y7-zr4ap4LCcAYYY7ErDTlPcj6GMY2c4If-rR8iak/s1228/image_2024-05-24_08-44-09.png

តាមការឱ្យដឹងពីលោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្តនៅលើបណ្តាញសង្គមហ្វេកប៊ុកបញ្ជាក់ថា ស្នាដៃភាពយន្តរឿង «ការណាត់ជួបជាមួយប៉ុល ពត» ( Rendezvous-Vous Avec Pol Pot) របស់ផលិតករភាពយន្ត លោក ប៉ាន់ រិទ្ធី ត្រូវបានជ្រើសរើសជាផ្លូវការ និងបានចាក់បញ្ចាំងក្នុងមហោស្រពភាពយន្តទីក្រុងកាន ហើយត្រៀមចាក់បញ្ចាំងក្នុងប្រទេសបារាំងនាខែមិថុនា នេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjYpRmVbmmoOU-Y6IEDU57iUwwuGUefKt67NErVFR-Ih0opgGkQjkU9nI9s8hmlOjoAOfYXuhbUyAVdgJd-c_FLh1oWGbeRUzBFyORYCn3gdzkdO1ZW3hOZn2bMUiqlyOReJ88LRCtViuXOL0qs8pg2gmcjF7gEEKI1mPsMdICVww4yqK3YEHz0stKdzI/s960/image_2024-05-24_08-44-10.png

ទី២នោះគឺជា កញ្ញា សាន ដានិច ផលិតករនៃផលិតកម្ម អេនធីអាខាយ (Anti Achieve) នឹងត្រូវចូលរួមដើម្បីធ្វើបទបង្ហាញស្នាដៃភាពយន្តខ្នាតវែងលើកដំបូងរបស់នាង គឺរឿង To Leave, To Stay ក្នុងកម្មវិធី Pitching ខណ:ដែលផលិតករវ័យក្មេងរូបនេះត្រូវបានអញ្ជើញចូលរួមក្នុងផ្នែកមួយនៃកម្មវិធី Cinefondation scriptwriting residency នៅក្នុងទីក្រុងប៉ារីស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1UPFlaKXq8SUr2BcUXKTPJU8OG0gsR8RVnSASqpyzKGYe5TylQbbvVA7xbuJrjx7Feqxq8utlAk2JyCxgF_QEv1XVLc2GrfnmpHXUCg3P9L4KED2lWYf4-kIaeiRk6YZnL_e7CV6j7PPalOYgy87QMGHS64oIKkE9jbP3RHBb1L2zvKAVy_tAGTJzfbg/s1284/image_2024-05-24_08-44-10%20(2).png

ផលិតករកូនខ្មែរដែលបានចូលរួមទៀតគឺជា កញ្ញា រិទ្ធី លំអរពេជ្រ ត្រូវបានអញ្ជើញចូលរួមក្នុងមហោស្រពភាពយន្តទីក្រុងកាន ក្នុងផ្នែកមួយនៃកម្មវិធី Director’s Factory Program របស់ហ្វីលីពីន ហើយភាពយន្តខ្លីដែលនាង ដែលសហការដឹកនាំរឿងជាមួយអ្នកដឹកនាំរឿង ហ្វីលីពីន គឺរឿង Silig នឹងត្រូវចាក់បញ្ចាំងផងដែរ។ ជាមួយនេះ កញ្ញា រិទ្ធី លំអរពេជ្រ នឹងត្រូវចូលរួមដើម្បីធ្វើបទបង្ហាញគម្រោងស្នាដៃភាពយន្តខ្នាតវែងគឺរឿង «រំដួល» ដែលមានកញ្ញា ឡរ៉ា ម៉មទេវី ជាផលិតករ នៅក្នុងកម្មវិធី Pitching ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6nzU2Pf7h_Lb9dDBLJcLAUbY-ehaHvbUE-dlvmEbPe0COkAmM29mVGuqlVufwZLa07hblsWQH06qA8IV6tY63rVzVe52scI8Lbx_3v-xA-Zq1qG_f-YyEXNcjgl_P8Zf69L6UhhDi1RAMgWLpnZbwdTOYVmSL1X6i94egSWd70UCO3eSgUq51ZkTSS74/s1951/image_2024-05-24_08-44-11.png

លោក បូរក្ស បានឱ្យដឹងទៀតថាលោក តែ ឡូយ ផលិតករនៃផលិតកម្ម កងចក្រ ភីកឈ័រ ត្រូវបានអញ្ជើញចូលរួមក្នុងនាមជា សហផលិតករ (associate producer) ក្នុងភាពយន្តរបស់វៀតណាម គឺរឿង Viet and Nam ដែលត្រូវបានជ្រើសរើសជាភាពយន្តសម្រាប់ការប្រកួតប្រជែង Un Certain Regard។ លើសពីបន្ទាប់ពីបានចាក់បញ្ចាំង ខ្សែភាពយន្តរឿង «អ្នកស្នងអាគារ»( Tenement) ដែលផលិតដោយផលិតកម្មកងចក្រភីកឈ័រ នៅក្នុងមហោស្រពជាច្រើនជុំវិញពិភពលោកដូចជានៅទីក្រុងរ៉ូស្ទឹដែម, ប្រទេសជប៉ុន និងសហរដ្ឋអាម៉េរិកមកភាពយន្តខ្នាតធំមួយនេះក៏មានវត្តមាននៅក្នុងមហោស្រពភាពយន្តទីក្រុងកាន ជាមួយនឹងភ្នាក់ងារចែកចាយភាពយន្ត ក្រុមហ៊ុន «Reel Suspects» បាននាំយកខ្សែភាពយន្តនេះធ្វើកិច្ចព្រមព្រៀងជាច្រើន ដោយធានាបាននូវការចាក់បញ្ចាំងនៅជុំវិញពិភពលោក។ ភាពយន្តនេះមានគម្រោងចាក់ផ្សាយនៅចុងឆ្នាំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhntgB9m4y99kaTCj7rjUSih3PGppGnJYouVvuV8icA7paSrJGvkiaCVKskI3l6qrKlJgjwhJMT4JHGr2qdO6FMd_fs2WGrDVzvcQf8lB7GYeW3n0GFal2P5Ig6PrNBSwOqEcL9NYeecxb0S59ND_n_fJxsBjLL-i_fKgC2asY9c-liM-0BRPs9HWgO3jg/s1507/image_2024-05-24_08-44-11%20(2).png

ប្រធាននាយកដ្ឋានភាពយន្ត បានបន្ថែមចុងក្រោយដែរថា ក្រៅពីផលិតករភាពយន្ត ក៏មានតារាសម្តែង និងអ្នកច្នៃម៉ូតសំលៀកបំពាក់កម្ពុជាបានចូលរួមនៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តទីក្រុងកានលើកទី៧៧នេះផងដែរដែលគេដឹងថាមានដូចជា តារាសម្តែង ស៊ីន យូប៊ីន ស៊ីន ជេននី អ្នកច្នៃម៉ូត អូលីវ៉ា គង់ កញ្ញា មាន សូនីតា រួមជាមួយលោក ម៉ានិត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8WWXwHGItoMarplP6aMFVpwB2ufZaUZjrC94SCf09iUNzZ7xKvwpJnWCKBnW29YXYS3B-53yWCESoI6bVoyVvr-n2hvX5IN2Lf7EtjKg1JGnnbReKPv_6ESelTlkLd4myNxdvfAu0_UxwiKIYTUtpV7Fbrxt3YbTOBNoVPzWMP6yan_YFRcQyBq-PKGI/s960/image_2024-05-24_08-44-10%20(4).png