ការជ្រើសរើសសម្លៀកបំពាក់របស់តារាសម្តែងចិន Liu Yifei បានទាក់ទាញការរិះគន់ពីអ្នកលេងបណ្តាញសង្គមចិន Weibo ចំពេលដែលតារាស្រីតៃវ៉ាន់ Shu Qi ទទួលបានការសរសើរចំពោះការស្លៀកពាក់របស់នាង ខណៈដែលអ្នកទាំងពីរបានចូលរួមក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយម៉ាកយីហោម៉ូដប្រណីត Bulgari ក្នុងទីក្រុងរ៉ូម។
តារាសម្តែង Liu Yifei បានចូលរួមក្នុងព្រឹត្តិការណ៍មួយរបស់ Bulgari កាលពីថ្ងៃទី២០ ឧសភា ដោយស្លៀកពាក់ឈុតពណ៌បៃតងពីម៉ូតថ្មី២០២៤ របស់ Tamara Ralph (តាម៉ារ៉ា រ៉ាហ្វ)។ក្នុងនាមជាអ្នកផ្សព្វផ្សាយម៉ាក Bulgari នាងបានតុបតែងខ្លួននាងជាមួយនឹងគ្រឿងអលង្ការថ្លៃៗជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់ Weibo ជាច្រើនបានកត់សម្គាល់ថា ការជ្រើសរើសសម្លៀកបំពាក់ក្រាស់ បើកបង្ហាញស្មា គួបផ្សំជាមួយនឹងម៉ូតសក់ទាន់សម័យ ដែលមានអាយុលើសពីឆ្នាំរបស់នាងទើបធ្វើឱ្យអ្នកមួយចំនួនរិះគន់ការតុបតែងខ្លួនរបស់តារាស្រីល្បីឈ្មោះរូបនេះ។
ទន្ទឹមនឹងនេះដែរ Shu Qi បានជ្រើសរើសការរចនាម៉ូតថ្មី ២០២៤ របស់ Armani Privé បានទទួលភាពវិជ្ជមានរបស់អ្នកលេងអ៊ីនធឺណិត។មនុស្សជាច្រើនបានសរសើរនាងចំពោះរូបរាងភាពស្រស់ស្អាតរបស់នាង។ មតិយោបល់នៅលើ Weibo បានលើកឡើងថា «រូបរាងរបស់ Shu Qi នៅក្នុងព្រឹត្តិការណ៍នៅទីក្រុងរ៉ូមគឺពិតជាស្រស់ស្អាតណាស់ ,សម្លៀកបំពាក់របស់ Shu Qi មានពណ៌សម្បូរបែបដូចជាធម្មជាតិ ពពក ទឹក និងផ្ការីក ក៏ដូចជាអង្កាំដ៏រស់រវើក និងត្បូងពេជ្រដ៏ប្រណីត រួមផ្សំជាមួយនឹងភាពចែងចាំងនៃសាច់ក្រណាត់ សម្លៀកបំពាក់របស់ Shu Qi ពិតជាស្រស់ស្អាតខ្លាំងណាស់ រួមជាមួយនឹងគ្រឿងអលង្ការ Shu Qi ទទួលបានពិន្ទុល្អឥតខ្ចោះ»។ យ៉ាងណាមិញក្រៅពីពាក្យរិះគន់ជ្រើសរើសសំលៀកបំពាក់ និងជ្រើសម៉ូតសក់ចាស់ជាងអាយុ តារាសម្តែង Liu Yifei ក៏ទទួលបានមតិសរសើរថាស្រស់ស្អាតដូចគ្នា។
Liu Yifei ដែលមានអាយុ ៣៧ ឆ្នាំបានបង្ហាញខ្លួនជាលើកដំបូងនៅលើកញ្ចក់ទូរទស្សន៍ក្នុងឆ្នាំ ២០០៣ នៅក្នុងរឿងភាគមនោសញ្ចេតនាមួយដែលបានក្លាយជាកម្មវិធីដែលមានអត្រាខ្ពស់បំផុតនៅឆ្នាំនោះនៅលើទូរទស្សន៍ជាតិរបស់ប្រទេសចិន CCTV ។ នាងបានផ្លាស់ប្តូរទៅថតកុនក្នុងឆ្នាំ ២០០៨ ហើយបានសម្តែងក្នុងខ្សែភាពយន្តចិន និងហូលីវូដជាច្រើន រួមទាំងភាពយន្តរឿង«Mulan» របស់ Disney ក្នុងឆ្នាំ២០២០ផងដែរ ។.png)
Shu Qi អាយុ ៥០ ឆ្នាំបានចាប់ផ្តើមអាជីពរបស់នាងនៅក្នុងឧស្សាហកម្មកម្សាន្តកាលពីក្មេងដោយដំបូងឡើយបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តអាសអាភាស។ ក្រោយមកត្រូវបានរកឃើញដោយអ្នកដឹកនាំល្បីៗមកពីហុងកុង និងតៃវ៉ាន់នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០នាងទទួលបានភាពល្បីល្បាញជាមួយនឹងតួនាទីឈានមុខក្នុងរឿងជាច្រើននិង បានពង្រីកការទាក់ទាញទូទាំងពិភពលោករបស់នាង។ នៅឆ្នាំ ២០២៣ Shu Qi ជាសមាជិកនៃគណៈវិនិច្ឆ័យសំខាន់នៅមហោស្រពភាពយន្តអន្តរជាតិទីក្រុង Venice ដោយសម្គាល់នាងថាជាសិល្បករស្រីទី ៣ នៃជនជាតិចិនដែលបម្រើគណៈវិនិច្ឆ័យនៅឯមហោស្រពភាពយន្តអឺរ៉ុបធំៗ៕










