Home ព័ត៌មានអន្តរជាតិ អុញនោះ តិចដូចពាក្យទំនាយរបស់ខ្មែរយើងមែនទៅថា ទីក្រុងបាងកក ដួល រលំ? ខណៈរដ្ឋាភិបាលថៃអាចពិចារណាផ្លាស់ប្តូរទីតាំងទីក្រុងបាងកកនាពេលឆាប់ៗខាងមុខនេះ

អុញនោះ តិចដូចពាក្យទំនាយរបស់ខ្មែរយើងមែនទៅថា ទីក្រុងបាងកក ដួល រលំ? ខណៈរដ្ឋាភិបាលថៃអាចពិចារណាផ្លាស់ប្តូរទីតាំងទីក្រុងបាងកកនាពេលឆាប់ៗខាងមុខនេះ

62
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានថៃឈ្មោះ Springnews រាយការណ៍ថា កម្រិតទឹកសមុទ្របានកើនឡើងជារៀងរាល់ថ្ងៃធ្វើឱ្យទីក្រុងបាងកក ដែលមានទីតាំងនៅជាប់ទន្លេចៅព្រះយ៉ា និងជាប់ឆ្នេរសមុទ្រក្លាយជាតំបន់ប្រឈមនឹងទឹកជំនន់ ។ ហេតុនេះ រដ្ឋាភិបាលថៃអាចពិចារណាផ្លាស់ប្តូរទីតាំងក្រុងបាងកកទៅកាន់តំបន់ផ្សេងទៀតនាពេលឆាប់ៗ ។ នេះបើតាមការលើកឡើងរបស់លោក Pawich Kesawawong អគ្គនាយករងនៃអគ្គនាយកដ្ឋានបម្រែបម្រួលអាកាសធាតុ និងបរិស្ថានប្រទេសថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPKgjGeWO_adXE_TMmgoAK_hBqrfT_L87SZZTtLIZxc8YA1eKa9hzVDIh11w1nSFf0OKnHcm84olstbN2am6gob1jz3s6OJCsJMwwAqRRMqh8SP_U2lD7eFvonEe3lETaXnBsM-CuIQWOMVnoZEIRdfFk2vJ_LdIpp-ueD6kMK2YfRqW6I_p19CpxDoao/s1200/photo_2024-05-20_09-22-11.jpg

រយៈពេលជាច្រើនឆ្នាំមកនេះ មហាជនសួរថា ហេតុអ្វីការរីកចម្រើន, ការងារ, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឱកាសផ្សេងៗប្រមូលផ្តុំនៅទីក្រុងបាងកកតែមួយ? ហេតុអ្វីនៅតាមបណ្តាខេត្ត-ក្រុងផ្សេងៗមិនទទួលបានឱកាសល្អៗដូចក្រុងបាងកក? តើក្រុងបាងកកជាមជ្ឈមណ្ឌលកណ្តាលអភិវឌ្ឍន៍ខ្លាំងពេក មែនទេ?

ទោះយ៉ាងណា ទីក្រុងមួយនេះមិនមានអ្វីសម្បូរបែបគ្រប់យ៉ាងនោះទេ ខណៈតំបន់ជាច្រើនក្នុងក្រុងនេះជាតំបន់ទំនាប ទើបពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ក្រុងបាងកក ក៏ក្លាយជាទីក្រុងសមុទ្រមួយរំពេច ។ ហេតុនេះ ក្រុងបាងកក គឺជាទីក្រុងមួយរបស់ប្រទេសថៃដែលគេសន្និដ្ឋានថា នឹងលិចទឹកនាពេលឆាប់ៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6sPYLXZyIHM0J4hUE4CJNlJ7gqqkIWJ88wDxxoxqwzXmTVLH2__nN8Ed7KFixWLLYXaQpQy81GGWpRdfgb64WXjURinnSAM-SWL68fQuyUBxG1V1j6rRSNGq3r6fQ8pmw_EOWwtz120W7hHHRXjpiKeakvze1amWHg3AUu4R3H4hfD48Jhp1obfvwD_Q/s1280/photo_2024-05-20_09-22-11%20(2).jpg

លើសពីនេះ ពិភពលោក ក៏បានឡើងកំដៅជារៀងរាល់ថ្ងៃផងដែរ ដោយសារការបម្រែបម្រួលអាកាសធាតុ ហើយសីតុណ្ហភាពកើនឡើងបានធ្វើឱ្យផ្ទាំងទឹកកករលាយយ៉ាងឆាប់រហ័ស ។ ដូច្នេះ វាធ្វើឱ្យកម្រិតទឹកសមុទ្រកើនឡើងខ្ពស់ រហូតបណ្តាលឱ្យជន់លិចបាងកក ដែលជាទីក្រុងឆ្នេរសមុទ្រ ។

លោក Pawich Kesawawong អគ្គនាយករងនៃអគ្គនាយកដ្ឋានបម្រែបម្រួលអាកាសធាតុ និងបរិស្ថានរបស់រដ្ឋាភិបាលថៃ បានថ្លែងជាមួយសារព័ត៌មាន AFP អំពីករណីការផ្លាស់ប្តូរទីតាំងក្រុងបាងកក ដើម្បីគេចពីទឹកជំនន់ថា ៖ «ក្រុងបាងកកពុំអាចសម្របតាមអាកាសធាតុកាន់តែក្តៅខ្លាំងនាពេលបច្ចុប្បន្នទេ ខ្ញុំគិតថា សីតុណ្ហភាពពិភពលោក ជាមធ្យម គឺលើស១.៥អង្សារសេ ។ ពេលនេះ យើងត្រូវតែគិតពីការសម្របខ្លួន ហើយខ្ញុំគិតថា ក្រុងបាងកកនឹងលិចទឹកមិនខាន បើស្ថានការណ៍នៅតែបែបនេះបន្តទៀត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFI0ic4mARXWlRlgWDCkgKggPu8fOVfsGk4E7iJWTSP9f6RThcu_z1iNFkhA4dovTCQ_-gjbfnHPCWSBbuqQEOC7PjK7A0SQzDcefDtspPxtEsWw_RnnWCWP9o9xMyA_tyymWOYN8D3n1YoalRHh1lz_mFDuCPDXUmvtVQKJLiXevcHniTZNIvNDPbir4/s700/Major-Thai-Agencies-Predicting-Repeat-of-Bangkoks-2011-Great-Flood-City-Will-Disappear-Altogether-By-2100-Unless-Govt-Acts.jpg

លោកបន្តថា ៖ «ក្រុងបាងកកបានស្រាវជ្រាវពីវិធានការការពារផ្សេងៗ ដូចជា ៖ ការសាងសង់ទំនប់ស្រដៀងគ្នានឹងប្រទេសហូឡង់ ។ យើងមានគម្រោងថា នឹងផ្លាស់ប្តូរទីតាំងក្រុងបាងកក ហើយនេះជាជម្រើសល្អមួយ ។ ហេតុនេះ យើងនឹងបំបែកទីក្រុង, ស្ថាប័នរដ្ឋាភិបាល និងតំបន់អាជីវកម្មផ្សេងៗ ហើយបាងកកនឹងជាទីក្រុងធំរបស់ប្រទេសថៃបន្តទៀត ប៉ុន្តែយើងនឹងផ្លាស់ប្តូរតែតំបន់អាជីវកម្មប៉ុណ្ណោះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxWOyNQAR9Dm3RSYxrtypJRaThauRJPEUSidLHskzlR-2MTk1Nmd7psaTfS_P6i-NAUYWL0YTeeQnFabl65W42xe0H8t04ufTxkJEtm6YAvFo2TM_dXtUJlpmclUorCaDQRhIWepUY05d6VjjtSzSCSG7_hufizDuFdH1Go5VRnxHSlz6boWGM5iPdye4/s2560/498443045.webp

ចុងក្រោយ លោកបានសំណូមពរឱ្យពលរដ្ឋទាំងអស់ជួយថែរក្សាសម្បត្តិធម្មជាតិរបស់ប្រទេសថៃ និងចូលរួមអនុវត្តវិធានការផ្សេងៗ ដោយលោកបញ្ជាក់ថា តាំងពីដើមឆ្នាំ២០២៤ ការបម្រែបម្រួលអាកាសធាតុបានបណ្តាលឱ្យប្រទេសថៃក្តៅខ្លាំង និងកើតគ្រោះធម្មជាតិអេលនីណូ ។ គ្រោះធម្មជាតិនេះបានប៉ះពាល់ដល់ផលដំណាំ, កម្រិតទឹកសមុទ្រស្រកធ្វើឱ្យផ្កាថ្មប្រែពណ៌ និងឧទ្យានជាតិជាច្រើនកន្លែងបិទដំណើរការ ព្រមទាំងប៉ះពាល់ដល់វិស័យទេសចរណ៍ផងដែរ ។

លោកសង្កត់ធ្ងន់ថា រដ្ឋាភិបាលថៃត្រូវតែគិតពីការបំភាយឧស្ម័នផ្ទះកញ្ចក់ និងផលប៉ះពាល់ក្នុងផ្នែកផ្សេងទៀត មុនពេលស្ថានការណ៍បំពុលបរិស្ថាននៅប្រទេសថៃកាន់តែធ្ងន់ធ្ងរជាងនេះ ។ បើមិនដូច្នោះទេ ប្រទេសថៃអាចនឹងមានទីក្រុងថ្មីមានឈ្មោះថា ទីក្រុងណាខនប៉ាធុម, ទីក្រុងរាជបុរី, ទីក្រុងឈៀងម៉ៃ និងទីក្រុងយ៉ាឡា មានន័យថា ថៃនឹងបង្កើតទីក្រុងធំនៅតាមបណ្តាខេត្តទាំងនេះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpWv3z186OvzHIHSwJPnKRhDUzFQIq7MB2ETk-YTR4yT7Z2T_tJ9Ih3UabppoISprO8GJ8f3VeeSru6HUjHwscqd5Ae0nGf1fCacEzrkUHkiRyIrlCgNfFbxAA_iq6D-AnllludPzcXMdw9i7yc3bNCZnLE0ncvVevB0rDpdMURA-g7QnYKZ8c2B3Jsx8/s1705/6754F23A-D3CC-447B-B666-B5DB77BD3B69.jpeg