Home ព័ត៌មានអន្តរជាតិ TikTok ត្រៀមប៉ះគ្នាជាមួយ YouTube ដោយចាប់ផ្តើមសាកល្បងបង្ហោះវីដេអូយូរបំផុត

TikTok ត្រៀមប៉ះគ្នាជាមួយ YouTube ដោយចាប់ផ្តើមសាកល្បងបង្ហោះវីដេអូយូរបំផុត

44
0

សារព័ត៌មានបរទេសបានរាយការណ៍ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ថា TikTok កំពុងតែសាកល្បងបង្ហោះវីដេអូរយៈពេលយូរបំផុតស្មើនឹង៦០នាទី ខណៈកាលពីមុន អ្នកប្រើប្រាស់អាចបង្ហោះវីដេអូចូលក្នុងកម្មវិធីនេះបានយូរបំផុតត្រឹមតែ១០នាទីប៉ុណ្ណោះ ។ បច្ចុប្បន្ន TikTok កំពុងតែសាកល្បងឱ្យអ្នកប្រើប្រាស់ក្នុងប្រទេសមួយចំនួនបង្ហោះវីដេអូរយៈពេល៦០នាទី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSkrQ5CEtgtcqJFwLba6aM99UGABgmu8vrdMY7Q_QiVIFOF-6OrMbUzXVCsy3-CD_GpOsassWTvOV3FDg4lkQ54sww3QH3YZCNF7yHJ-QUZyo0aZkQ8a9t29Y72Echd_GlmQFlm6m51BbevfzPn6O0O9MjoxlTPUk5RNthNLQtdm4A50ucxY109pcojsE/s1024/1687507956_fa500c66fcd33174f193b8a3a1533dd3_v1687507955_xlarge.webp

គេហទំព័រ TechCrunch បានផ្សព្វផ្សាយព័ត៌មាននេះ និងបញ្ជាក់ថា រយៈពេលឆាប់ៗនេះ អ្នកប្រើប្រាស់នឹងអាចបង្ហោះវីដេអូចូលកម្មវិធី TikTok រយៈពេល៦០នាទី ហើយខ្លឹមសារ ឬសាច់វីដេអូក្នុង TikTok ដែលមានរយៈពេលយូរជាងមុន នឹងអាចទាក់ទាញអ្នកទស្សនា YouTube បានមួយផ្នែកធំ ។

នេះបង្ហាញថា TikTok បានកែប្រែយុទ្ធសាស្ត្ររបស់ខ្លួនគ្រប់ពេលវេលា គឺកាលពីមុន អ្នកប្រើប្រាស់អាចបង្ហោះវីដេអូចូលកម្មវិធីនេះ ចាប់ពី៦០វិនាទី, ៣នាទី, ៥នាទី រហូតរយៈពេលយូរបំផុត១០នាទី បើគិតចាប់ពីឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigKB-E26IaRgM6Y7ccNN8xH6latHoqjXXPFsTEbliyA2iC98lGNvn6BSwLjfSf9InOVbVFDQvi-wh1SDHapjYwM5vTMZ8MrG_j1Fxc6_5U78or1qwlpSUlTcQ8JqPvlqadnofsJtdmAHF9JRBh6phb-k1Dv2LOFG5C1mb92b_URqAyKQNZpXmymeP3Mt0/s1920/072121.tiktokalgo_1920x1080.jpg

ក្រៅពីនេះ TikTok ក៏បានសាកល្បងការបង្ហាញទំហំវីដេអូពេញអេក្រង់ផងដែរ ដើម្បីឱ្យដូចវីដេអូរបស់ YouTube ។ បើការសាកល្បងបង្ហោះវីដេអូរយៈពេល៦០នាទី ចូលក្នុង TikTok ទទួលបានជោគជ័យមែននោះ កម្មវិធី YouTube ក៏ត្រូវផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួនផងដែរ ដើម្បីកុំឱ្យបាត់បង់ចំនួនអ្នកទស្សនា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUDpnGMkXAmhGkVo-rDAfojkbFDy8Nnpc23AVCyPAy77nUPiUft0Y3wpebU7HX4W5dcYqBrNxuZp6mdQRN6SnsA8qG6W2IYW4tZZr76kpCnXoOdSr9rJDnw3RVhJy_rCNWJ57ctE9BIIXaXaYFNpZJGeJ-E_tB5DR6EZp5_km5XXXHdo0o6EAPs_31zSA/s500/2023-05-17_YouTube_Brandcast-AFed.width-500.format-webp.webp

មតិនានាលើកឡើងថា មើលទៅ គឺ TikTok ព្យាយាមអភិវឌ្ឍន៍ខ្លួនឯងដើម្បីប្រជែងគ្នាជាមួយ YouTube ខណៈបច្ចុប្បន្ន ក្រុមហ៊ុននេះបានសាកល្បងឱ្យអ្នកប្រើប្រាស់ក្នុងប្រទេសមួយចំនួនអាប់ឡូតវីដេអូ៦០នាទី ។ ប៉ុន្តែគេពុំទាន់ច្បាស់ថា តើ TikTok នឹងអនុញ្ញាតឱ្យអតិថិជនបង្ហោះវីដេអូ៦០នាទី នៅពេលណាទេ ខណៈក្រុមហ៊ុននេះនិយាយថា បច្ចុប្បន្ន កំពុងសាកល្បងក្នុងប្រទេសខ្លះតែប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMxLBDejSYneLuTvN19pkZdg3YIULtPX4t9L07dqgcpwIhNg77O4lyJIwLHBms89TzgHBBqDs4JCM_FhsWnT_DeTmIE7pM_18TKeHiUaJa6ZQH_lKUitSuGWkHGXQ53ZvLqbZRXQXaLt5H_fHA4WrzpFaPTL2fS4jPuNGnBM9snxCCvAeFYxeWmD68UKg/s644/youtube-tv-cnet-2021-41-tv-phone.webp

TikTok និយាយថា អ្នកប្រើប្រាស់ត្រូវការពេលវេលាបង្កើតវីដេអូច្រើនជាងមុន ដូចជា ៖ វីដេអូធ្វើម្ហូបអាហារ, ការផាត់មុខ ឬការបណ្តុះបណ្តាល និងអប់រំផ្សេងៗ ។ ហេតុនេះ TikTok នឹងបំពេញតាមតម្រូវការនេះ ព្រមទាំងចាប់ផ្តើមសាកល្បងបង្កើនរយៈពេលវីដេអូឱ្យយូរជាងមុន គឺស្មើរហូតដល់១ម៉ោង ។ ក្រៅពីនេះ វីដេអូទាំងអស់នឹងមានភាពស្រដៀងគ្នាខ្លាំងជាមួយវីដេអូរបស់ YouTube ៕