យុវតី ល្អហួស Miss Preteen Junior Idol World 2024 ត្រៀមចាត់វិធានការតាមផ្លូវច្បាប់ទៅកាន់គណនីហ្វេកប៊ុកមួយមានរូបជាបុរសម្នាក់ដែលបានប្រើសម្តីមិនសមរម្យមកកាន់នាងថា «ល្អហួសកាលបែកធ្លាយវីដេអូ»។ ពាក្យសម្តីនេះ ល្អហួស ថាធ្ងន់ធ្ងរណាស់នាងមិនអាចទទួលយកបានទេ។ ក្រោយពីប្រកាសស្វែករកបុគ្គលនេះដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ស្រាប់តែគណនីនេះចេញមកបង្ហោះថាហ្វេកប៊ុករបស់ខ្លួនត្រូវគេហែកទៅវិញ ធ្វើឱ្យមហាជនហួសចិត្តសឹងគ្រប់គ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ2S4LsY5bd8ApTmieqLeUCKHKmwK7Rq8zc2UQnxCrakfIukArlhSWKHVSW6lfhbvst_nVdCnuq3ZQsnif3pBy7Qw7mqbWhwFOBWo0Od3_rE3SEzwiuLCz0-UWtqtxnbQFmqlh5OYBL-VDcvQ6_O7tBRRjw0FfRcl3eXhyDyTMBfFEPsfj1cgrSA6CL9E/s2048/image_2024-05-17_09-25-14.png

នៅយប់ថ្ងៃទី១៦ ឧសភា ល្អហួស បានបង្ហោះរូបគណនីហ្វេកប៊ុកមួយឈ្មោះថា «Chea Dom» ភ្ជាប់មកជាមួយឃ្លាថា«តើការសរសេររបស់ពូ ចង់មានន័យដូចម្តេច ? ក្មួយទើបតែអាយុ១៥ឆ្នាំទេ នៅក្នុងអនីតិជន»។ គណនីនេះបានចូលខម្មិនលើការបង្ហោះរបស់ ល្អហួស ថា «ល្អហួសកាលបែកធ្លាយវីដេអូ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqtXlvGrn9X3y6MdJQ5_V0wIKe0NL9yEKGQ7bA0oabLsxlTwgVEbRZ7hPgE7uw5jiuCmpmXSV88xHTSr3f5TFqydVhK_cg5XyokrpdKVpRV1LQNYRtp3BCflgDNN0fetw3l0AyG0rBjYVwFngti8Zpj-6vNKfTQiFGH0b4ZJXQyJ9Cw29GJ8JQ1u_CNcs/s2048/image_2024-05-17_09-25-14%20(2).png

ក្រោយមក យុវតី ល្អហួស បានបង្ហោះស្វែករកបុគ្គលនេះនៅទីណាដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ «ពុកម៉ែបងប្អូនដែលស្គាល់ពូម្នាក់នេះ បើដឹងថាគាត់នៅទីណា សូមមេត្តាជូនដំណឹងមកខាងនាងខ្ញុំផង នាងខ្ញុំនឹងធ្វើតាមផ្លូវច្បាប់ ពីព្រោះពាក្យសម្តីរបស់គាត់ដែលមើលងាយមកលើរូបនាងខ្ញុំ ជាក្មេងមិនទាន់គ្រប់អាយុ ពិតជាធ្ងន់ធ្ងរណាស់ដែលធ្វើឱ្យរូបនាងខ្ញុំទទួលយកមិនបានហើយ នាងខ្ញុំជឿលើផ្លូវច្បាប់»។ នេះជាការបញ្ជាក់របស់ Miss Preteen Junior Idol World 2024 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJZJ-Di4QjstVzwnD_h2zWK8SwPo5zZrSK0kbCvrMoK1L8oTgkC1S54PzevJnNBp6NnYOf4EuwVl3hNyQIteLg8nD1PYvT88f2_8nHqrKl5GhTUzHHFgMpHaCexaYThPCmRdVoSH0w_I36-kPu63a0Z7QJ2jSlNDoIKxgG6vfsFyisc5rAt_LKANYSkjc/s2048/image_2024-05-17_09-25-12.png

ក្រោយពីរឿងនេះបានសាយភាយនៅលើបណ្តាញសង្គមមិនឱ្យបុគ្គលនេះខម្មិនផ្តេសផ្តាសនិងត្រៀមចាត់វិធានការតាមផ្លូវច្បាប់នោះស្រាប់តែនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ គណនីហ្វេកប៊ុកខាងលើនេះបានបង្ហោះថាហ្វេកប៊ុករបស់គេត្រូវបានជនមិនស្គាល់មុខហែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0uWGdib4oae8GVZrDb3Mp8Zdirl6QNDVKx8gw4wsCxGF-3g5dGBvm_OB0fMKNi6fXzGwB7oBKXYAwNfWxInly-6_eu3juKUHKVDE-TO9g_TLSA24EFKkDaNrPVRTB83rzSiaH75xpnzEak0_wnxve1f9q1uDoz3m7KRqAaHqflWqXCtC-nBuWAgXe2u8/s1280/photo_2023-04-21_06-41-46.jpg

«សូមជំរាប ដល់បងប្អូនថា acc Facebook របស់ខ្ញុំនេះ គឺត្រូវបានជនមិនស្គាល់មុខហែក យកទៅប្រើប្រាស់ និងធ្វើទង្វើមិនសមរម្យដែលប៉ះពាល់ដល់ប្អូន ល្អហួស និងអ្នកផ្សេងទៀត សូមជម្រាបថា ខ្ញុំគឺមិនបានដឹងអំពីការប្រព្រឹត្តទាំងនោះទេ ហើយក៏សូមអភ័យទោស ពិតមែនចំពោះរឿងហេតុដែលកើតឡើង»។ នេះជាការបង្ហោះរបស់គណនី «Chea Dom»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiDk8BKYGB-3eU674n0L8geY03pSTr8rXrgUy52_mZ4TfggRUH5F6C2Sujfpt0qkIB5y6bU3v6tPbYas2eed5gp3DDtfd5PY5tJ6_Fkw4Vt3xtwa0kthtMUi-dqYIeiuYygOVwX71VprwlBOFTvJMx1BEeGHb1k-oSarRdXGqmdCOqOFJY9t5iKZhWQck/s2048/fa271549-0ad6-4c96-9c6b-4c9a016ded2e.jpg

យ៉ាងណាមិញការបង្ហោះរបស់បុរសខាងលើចូលខម្មិនដាក់គេផ្តេសផ្តាស ដល់ពេលគេលេងមែនទែនទំនងជាភ័យខ្លួនរួចហើយបង្ហោះថាហ្វេកប៊ុកត្រូវគេហែកនេះធ្វើឱ្យមហាជនហួសចិត្តយ៉ាងខ្លាំង៕