តារាមានមុខមិនស្អាត មុខចាស់ រួមទាំងមតិយោបល់ជាច្រើនទៀតបានកើតឡើងទៅលើតារាចម្រៀង ឆន សុវណ្ណារាជ បន្ទាប់ពីខ្សែភាពយន្តខ្មែរមួយបានចាក់បញ្ចាំង។ យ៉ាងណាមិញ តារាចម្រៀង ពេជ្រ សោភា បានចេញមកទម្លាយមូលហេតុផ្ទៃមុខរបស់តារាប្រុសរូបនេះមិនស្អាតថាលោកជួបប្រទះបញ្ហាសុខភាព ម្តាយខូច ស្ត្រេសខ្លាំង រួមទាំងថារឿងមេឆាបានថតជាយូរមកហើយតែទើបតែចាក់បញ្ចាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfoDlDJWirdQQIhRcEV-59i4gvpquutQzTrsrUYOeEaufAlpvR5RKTt9I3zyx24lsRRPjKj94ycklwp94dtxMRUpB_cgShm0XlMpCzBCTZiDueWyFXGrjOAa5sE6WzNsnG1nwEylDfs03_S_xVpSbARh3xlDuU9VdF4zHfW-YgYr6aJTtwiOkQugYeJek/s1800/image_2024-05-16_14-44-55.png

ប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថា តារាចម្រៀង ឆន សុវណ្ណារាជ ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនបញ្ចេញមតិរិះគន់ស្ពឹកទៅលើសម្រស់ផ្ទៃមុខរបស់លោកថាមិនស្អាត មិនរលោង ឃើញរន្ធញើសធំៗ និងបានលើកឡើងទៀតថាម្តេចមិនរកតួណាមានមុខស្អាតជាងនេះ។ ការបញ្ចេញមតិរបស់ទស្សនិកជនធ្វើឡើងក្រោយពីទស្សនាខ្សែភាពយន្តខ្មែរមានចំណងជើងថា «មេឆា» របស់ស្ថានីយទូរទស្សន៍ហង្សមាស ដែលមានតួធំកញ្ញា មាន សូនីតា តារាចម្រៀងហ្សូណូ រួមទាំងលោក ឆន សុវណ្ណារាជ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiW8aixx-b0VGIqZbfYv8WUxhOvOhdzhM0_U3PBoc_E0U4Inp49asCxJjFi3GJjj5OC8n6Qc56ZbjcGdq_loWSCLtHCoXMv4ecPlHOwiLD3BlV9IFhPpE9REG4aW6cZQ9-pjU2xxOsjX1YwbXfLjsM0KPzoFKVT4nY_GQQ-bn8pHc-Ta4zsLitqmWISrfo/s1440/image_2024-05-16_14-45-02.png

យ៉ាងណាមិញមតិរិះគន់រឿងសម្រស់របស់ ឆន សុវណ្ណារាជ សាមីខ្លួនផ្ទាល់មិនបង្ហាញអារម្មណ៍ឆ្លើយតបអ្វីទៅកាន់អ្នករិះគន់លោកឡើយ ប៉ុន្តែគេឃើញមានអ្នកសិល្បៈផ្សេងទៀតបានលើកឡើងថាតារាក៏ចេះចាស់ដែរមិនអាចមានសម្រស់អមតៈបាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhONpyQiDDX1Qg6WWLGpvOmB6Bq5fMI7HST1E2RoFLXfKvfRiw6y6jb7u8uVLA1sav50pEcbLRi0kiePWtMhirIhu8rgcUXNJZ4RtA2jfj0wMvurqY5P1h0mrRONjaFJ5zIIeQ-SvtRGPCx9dj6KgbkOQ7lTky31wPt9RRcSzbuHq6OHblxl8RVlmrS3Io/s1799/image_2024-05-16_14-45-02%20(2).png

ទន្ទឹមនឹងនេះដែរ កាលពីកន្លងទៅនេះតារាចម្រៀង ពេជ្រ សោភា ដៃគូយ៉ាងស្និទ្ធស្នាលរបស់ ឆន សុវណ្ណារាជ ចេញមកបញ្ជាក់ពីមូលហេតុដែលនាំឱ្យតារាចម្រៀងប្រុសរូបនេះមិនមានមុខរលោងស្រស់ស្អាត។ នៅក្នុង Story អ្នកនាង ពេជ្រ សោភា បាននិយាយថា «កំលុងពេល ឆន សុវណ្ណារាជ ថតរឿងហ្នឹងគឺតំណាលគ្នានឹងខ្លួននាងថតបទចម្រៀង «ទ្វារបេះដូង» ដែលពេលហ្នឹង ឆន សុវណ្ណារាជ អត់មានសុខភាពល្អនោះទេ។ ពេលកំពុងថតរឿង លោកត្រូវទៅពេទ្យនៅក្រៅប្រទេសដែលតារាចម្រៀងរូបនេះមានជំងឺប្រចាំខ្លួនត្រូវឡើងទៅពេទ្យញឹកញាប់ មានបញ្ហាស្រ្តេសច្រើនហើយលោកក៏មានបញ្ហាបាត់បង់សមាជិកក្នុងគ្រួសារ បាត់បង់ម្តាយ។ អ្នកនាង ពេជ្រ សោភា ថាសាកគិតមើលទៅអារម្មណ៍ពេលហ្នឹងបែបមិច ហើយរឿងហ្នឹងថតយូរហើយ មិនមែនទើបតែថតនោះទេហើយយកពីមុននិងឥឡូវមកប្រៀបធៀបគ្នាវាមិនស្មើគ្នានោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8Vkeujx3GG3FDNGk4CqHUH03Qrp_gE7PFxQLqLfozuwojung5QGUnA2lqSKl0bjzo10FVlbhmx4hICQhBprRaQKXgjOF1e4xt-4TTmPcNaSKZEuPcCYjAyR6ojP3NhqYFA4bzlODHCZHnyTC7MegCAcVINP2zagJE_OZTm3ru5jyNxFdpujdTST9wB9E/s2048/image_2024-05-16_14-44-53.png

លោក ឆន សុវណ្ណារាជ ជាតារាចម្រៀងមួយដួងក្នុងទ្រនំហង្សមាសដែលក្តោបឱកាសធ្វើជាគណៈកម្មការ គ្រូបង្វឹក ក្នុងកម្មវិធីប្រកួតគ្រប់កម្មវិធីធំៗ ជាក់ស្តែងពេលនេះលោកបានធ្វើជាគណៈកម្មការក្នុងកម្មវិធី Beat The Best ខណៈកម្មវិធី Cambodian Idol រដូវកាលទី៥ ក៏លោកធ្វើជាគណៈកម្មការផងដែរ។ ក្រៅពីទីផ្សារចម្រៀង គណៈកម្មការក្នុងការប្រកួត ឆន សុវណ្ណារាជ ក៏បានចូលរួមសម្តែងក្នុងខ្សែភាពយន្តហង្សមាសមួយចំនួនដូចជា«ខ្ញុំមានញាណលើស» «ចំណតថ្មីនៃសុភមង្គល» និង រឿង«មេឆា »ដែលចាក់បញ្ចាំងក្នុងឆ្នាំ២០២៤នេះ៕