Home ព័ត៌មានអន្តរជាតិ អាមេរិកវ៉ាដាច់ចិនក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេរបស់អាល្លឺម៉ង់

អាមេរិកវ៉ាដាច់ចិនក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេរបស់អាល្លឺម៉ង់

41
0

បរទេស៖ ប្រទេសចិនដែលធ្លាប់ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាល្លឺម៉ង់អស់រយៈពេលប្រាំបីឆ្នាំជាប់ៗគ្នា ស្រាប់តែត្រូវប្រគល់តំណែងនេះទៅឱ្យសហរដ្ឋអាមេរិកវិញនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤។
យោងតាម Reuters ផ្អែកលើទិន្នន័យផ្លូវការពីការិយាល័យស្ថិតិអាល្លឺម៉ង់បង្ហាញថា ក្នុងត្រីមាសទីមួយ ចំណូលនាំចូល-នាំចេញសរុបរបស់ប្រទេសអាល្លឺម៉ង់ជាមួយសហរដ្ឋអាមេរិកមានចំនួន ៦៣ ពាន់លានអឺរ៉ូ (ប្រមាណ ៦០ ពាន់លានដុល្លារ)។ ទន្ទឹមនឹងនេះ តួរលេខនេះសម្រាប់ប្រទេសចិនមានត្រឹមតែជាង ៦០ ពាន់លានអឺរ៉ូប៉ុណ្ណោះ។ ដូច្នេះហើយ អាមេរិកបានវ៉ាដាច់ចិន ដើម្បីក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេរបស់អាល្លឺម៉ង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNT0EoNTKB_pWgkV7JH5ud7nnD7j3wifVdD9GSaEUf2h96Vuiw86MttuvPWHYeNiw-MntlA3t_VFUey53-N87UBqKsL84v8Uj8C_RoYZBQp_LuXCMFhlBxq3owlb4ciL2Pkc2GmyDrHGZXDpD36661I_z-Kuz8F6svYXs_zTieaKg2Xmt1wYtZ_nf18KE/s1024/0_hamburg-port-2-_1_-1-1024x452.webp

នៅឆ្នាំ ២០២៣ ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មកំពូលរបស់អាល្លឺម៉ង់សម្រាប់រយៈពេល ៨ ឆ្នាំជាប់ៗគ្នា ជាមួយនឹងចំណូលទ្វេភាគីឈានដល់ ២៥៣ ពាន់លានអឺរ៉ូ។ ទោះជាយ៉ាងណាក៏ដោយ តួលេខនេះគឺត្រឹមតែពីរបីរយលានអឺរ៉ូប៉ុណ្ណោះដែលខ្ពស់ជាងសហរដ្ឋអាមេរិក។ Vincent Stamer សេដ្ឋវិទូនៅ Commerzbank បានពន្យល់អំពីការផ្លាស់ប្តូរនៃត្រីមាសទីមួយថា “ការនាំចេញរបស់អាល្លឺម៉ង់ទៅកាន់សហរដ្ឋអាមេរិកកំពុងកើនឡើង ដោយសារសេដ្ឋកិច្ចអាមេរិកបច្ចុប្បន្នមានភាពរស់រវើកជាង ហើយការផ្លាស់ប្តូររចនាសម្ព័ន្ធក៏ជាហេតុផលផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI6jy9c0iYE0t9A7tRMqrmGOLEnwKaOK6fx5FGOP89y8UnKAbrHYwPhfMhTOLwvvvIOS3bB5Kgp1GOvDUcNyxpLosMe6siaUl8n6nhVS-RIJXaj-hfUr1ysUVS_BJP91Xd8XMzkG0560nbnEpSCDKTr9RFQLTWRTWQXIOSPZoJ-CA4c5PFAM4peDqnJhE/s1199/661cb2bea31082fc2b6c2b68.jpeg

លោកបានបន្ថែមថា “បច្ចុប្បន្នប្រទេសអាឡឺម៉ង់មានបំណងចង់កាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើទីផ្សារចិន ដោយសារតែភាពខុសគ្នាខាងនយោបាយ និងទង្វើរបស់ចិនដែលខ្លួនបានចោទប្រកាន់ថា “ការប្រកួតប្រជែងមិនយុត្តិធម៌”។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងប៊ែរឡាំងមិនទាន់ដាក់ចេញនូវគោលនយោបាយច្បាស់លាស់ជាច្រើនដើម្បីកាត់បន្ថយការពឹងផ្អែកទេ។ នៅក្នុងត្រីមាសទីមួយ ការនាំចេញរបស់ចិនទៅកាន់ប្រទេសអាល្លឺម៉ង់បានធ្លាក់ចុះ ១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimFTsdKQScR0TGjHcCmHoAQ4wm2AR5BD5anVtqi8ORO_EYaUVVhzPE7NuuvN8YLG9mheTGeHhja-dTDb-yg7sODMGNkQ8HUBQeeVGZrVUVbavEHoCdePCL0uHKF6n_BnlZYnlI-KN-NaPFX4saTkrOJ5F8ZzfBqCNJi4IjF6vaDSklQPTYSD3zlZTvebQ/s1179/de_hamburg-germany.jpg

ទន្ទឹមនឹងនេះដែរ ទំនិញអាល្លឺម៉ង់ដែលនាំចេញទៅកាន់ប្រទេសចិនបានថយចុះត្រឹមតែ ១% ប៉ុណ្ណោះ នេះបើយោងតាមលោក Juergen Matthes នៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច IW (អាល្លឺម៉ង់)។ លោក Matthes បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងដំណើរការអាក្រក់ជាងការព្យាករណ៍។ ទន្ទឹមនឹងនោះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកកំពុងដំណើរការកាន់តែល្អប្រសើរដោយការនាំចេញរបស់អាល្លឺម៉ង់ទៅកាន់សហរដ្ឋអាមេរិកមាន ១០% ខណៈការនាំចេញរបស់អាល្លឺម៉ង់ទៅកាន់ប្រទេសចិនមានត្រឹម ៦% ប៉ុណ្ណោះ៕