Home ព័ត៌មានអន្តរជាតិ ផ្ទុះការកោតសរសើរពេញបណ្តាញសង្គម ពេលឃើញកូនកំលោះធ្វើទង្វើបែបនេះដាក់កូនក្រមុំក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍

ផ្ទុះការកោតសរសើរពេញបណ្តាញសង្គម ពេលឃើញកូនកំលោះធ្វើទង្វើបែបនេះដាក់កូនក្រមុំក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍

58
0

ប្រទេសហ្វីលីពីន ៖ កូនកំលោះបានធ្វើឱ្យកូនក្រមុំរំភើបចិត្តយ៉ាងខ្លាំងក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ ព្រមទាំងបង្ហាញទៅកាន់សាច់ញាតិ និងភ្ញៀវមកចូលរួមទាំងអស់ថា កូនកំលោះពិតជាអាចមើលថែ និងចិញ្ចឹមកូនក្រមុំអស់មួយជីវិតដោយកម្លាំងញើសឈាមរបស់ខ្លួន ។ វីដេអូថ្ងៃរៀបអាពាហ៍ពិពាហ៍របស់គូស្នេហ៍នេះត្រូវបានគេចែកចាយយ៉ាងច្រើនក្នុងបណ្តាញសង្គម និងសរសើរកូនកំលោះថា មានភាពទទួលខុសត្រូវ និងជាស្វាមីដ៏ល្អម្នាក់ ។

ពិធីរៀបអាពាហ៍ពិពាហ៍របស់គូស្នេហ៍១គូនេះបានធ្វើឱ្យល្បីល្បាញក្នុងបណ្តាញសង្គម និងទទួលការចាប់អារម្មណ៍នៅប្រទេសហ្វីលីពីន ដោយសារកូនកំលោះបានធ្វើឱ្យកូនក្រមុំ និងភ្ញៀវមកចូលរួមក្នុងពិធីភ្ញាក់ផ្អើលយ៉ាងខ្លាំង គឺការយកក្រដាសប្រាក់ជាច្រើនសន្លឹកមកតម្រៀបគ្នាជាផ្ទាំងយ៉ាងធំមួយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeoPLKIJOWqBHg5puVOKoGbr2zUrWzCfLM-CwalJLLAd5F4Aica-y7ioBQtd8-niNdi90-zWVLXoOcl4J7OEDGncJ5mxJlK6fIOILChk71WjYlL2CvcpXphGdBe17GDfnMy5PJLbNlizcoxP1SKJUhoHMWJny8oA5qK5CPRFVLUAWXCzVkHdh97C30k2k/s1600/money0511-2.jpg

តាមការចុះផ្សាយរបស់សារព័ត៌មាន Philippine Times ឱ្យដឹងថា ពិធីរៀបអាពាហ៍ពិពាហ៍នេះបានរៀបចំឡើងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ហើយកូនកំលោះឈ្មោះ John Clavesillas រីឯកូនក្រមុំឈ្មោះ Jamaica Juridico ។ កាដូរបស់កូនកំលោះអាចក្រាលជាកម្រាលព្រំ និងគ្របលើខ្លួនកូនក្រមុំ ហើយវាធ្វើឱ្យពិធីនេះពោរពេញទៅដោយភាពរ៉ូមេនទិកខ្លាំងឡើង ខណៈភ្ញៀវចូលរួម និងសាច់ញាតិទាំងសងខាងនាំគ្នាសរសើរពីភាពច្នៃប្រឌិតនេះ ។

កូនកំលោះបាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា លោកធ្វើបែបនេះដើម្បីចង់បញ្ជាក់ពីការទទួលខុសត្រូវចំពោះគ្រួសារ ពីព្រោះការសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយនារីណាម្នាក់ ពុំមែនចេះតែសម្រេចចិត្តនោះទេ ។ ម្យ៉ាងទៀត កាដូមួយនេះបញ្ជាក់ថា វាជាការសន្យាសម្រាប់សេចក្តីស្នេហាយូរអង្វែងរបស់ពួកគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAwOvqC7jcryTA3JU-wGnEP878c4Z5WrEWZImAbG3e0UYoc7PAQANHj_YWyzfMR_y4-IFPND3hdViInrR46Q5w8qFVg6YpTzOHLfzFQ7MwAzM0hhfWgBoc97cGCtGc1WqJzpAyLPicYbshiqT4DDFjAFuBPH9Gpi5LEDGPaik6mlojLLnozDNWuebVHjQ/s1200/photo_2024-05-13_16-02-03.jpg

កូនកំលោះនិយាយថា ៖ «ខ្ញុំចង់ឱ្យគ្រួសារ និងសាច់ញាតិទាំងអស់មើលឃើញថា ពួកយើងមានគម្រោងរៀបចំពិធីអាពាហ៍ពិពាហ៍យូរហើយ ហើយខ្ញុំបានសន្សំប្រាក់ទាំងនេះសម្រាប់ចិញ្ចឹមគ្រួសារនាថ្ងៃអនាគត» ។

លោក John Clavesillas បានទៅធ្វើការនៅប្រទេសអូស្ត្រាលី និងជាមនុស្សសន្សំសំចៃប្រាក់ ។ លោកប្រាប់ថា លោកធ្វើការជិត១៤ម៉ោងក្នុង១ថ្ងៃ ហើយលោកបានលះបង់ពេលវេលាសម្រាកដើម្បីរកប្រាក់ចិញ្ចឹមអ្នកមានគុណ និងគ្រួសារនៅថ្ងៃមុខ ។ លោក និងប្រពន្ធមានគម្រោងយកប្រាក់ទាំងអស់នេះទៅវិនិយោគក្នុងវិស័យអចលនទ្រព្យ និងសន្សំការប្រាក់ទុកចំណាយពេលមានការចាំបាច់ ។

លោកនិយាយថា ៖ «ខ្ញុំខំប្រឹងធ្វើការដើម្បីចិញ្ចឹមអ្នកមានគុណ ព្រោះខ្ញុំបានសន្យាជាមួយខ្លួនឯងថា នឹងសងគុណលោកទាំងពីរ ។ ខ្ញុំសន្សំប្រាក់ទាំងនេះ គឺចង់ឱ្យប្រពន្ធភ្ញាក់ផ្អើលក្នុងថ្ងៃដ៏ពិសេស យើងមានសេចក្តីសុខ ព្រោះឃើញវីដេអូរបស់យើងត្រូវគេចែកចាយច្រើនក្នុងបណ្តាញសង្គម ហើយពួកគេសម្តែងក្តីរីករាយផងដែរ» ៕