Home ព័ត៌មានអន្តរជាតិ កូរ៉េខាងត្បូងឈ្នះកំណត់ត្រាពិភពលោក បង្ហោះដ្រូនលើអាកាសច្រើនបំផុត

កូរ៉េខាងត្បូងឈ្នះកំណត់ត្រាពិភពលោក បង្ហោះដ្រូនលើអាកាសច្រើនបំផុត

61
0

ប្រទេសកូរ៉េខាងត្បូង ៖ ប្រទេសកូរ៉េខាងត្បូងបានបង្ហោះដ្រូនរាប់ពាន់គ្រឿងនៅលើអាកាស ដែលរំលេចទៅដោយពន្លឺភ្លើងពណ៌យ៉ាងស្រស់ស្អាត និងប្លែកភ្នែក នៅក្នុងកម្មវិធីមួយឈ្មោះថា «Drone X កូរ៉េខាងត្បូង» និងមានអ្នកចូលរួមទស្សនារាប់រយនាក់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheX24R3IH3cKsCCZDerlSh8-i6WqIHgR4PCt-s6IAtD1GYZTnd8QG1JqWDJu7osBid2nPCe4_qYWpMJd8QXdjLs4_Z2UeRD9wF2GEtieq9tVD46O8NliVbtzDy1Us8QV8qbR_nHtKjzbhpBUBGMqSM-5D6wpiIQ-cet4AUG1jchf6djeZxYwg-C_yhyphenhyphenD8/s800/photo_2024-05-13_15-06-35%20(2).jpg

រូបភាពមេអំបៅ និងយន្តហោះមានពណ៌យ៉ាងស្រស់ស្អាតនៅលើអាកាសទាំងនេះ បានកើតឡើងដោយសារការបង្ហោះដ្រូនរាប់ពាន់គ្រឿងក្នុងកម្មវិធីបង្ហាញដ្រូននៅប្រទេសកូរ៉េខាងត្បូង ។ UVify ជាក្រុមហ៊ុនកូរ៉េខាងត្បូងមានជំនាញផ្នែកបង្ហោះគ្រឿងយន្តគ្មានមនុស្សបើក (ឬដ្រូន) អាចបង្កើតកំណត់ត្រាពិភពលោក ក្នុងការបង្ហោះដ្រូនជាអក្សរ និងរូបភាពផ្សេងៗយ៉ាងស្រស់ស្អាតបំផុត កាលពីដើមខែឧសភា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK4FSAHBfY2HqgksR0EC2vLkCFzaoLDQFj3YBvf_Sx7ZTjx13HrK7Iyjg1fGgLZirHTAY8FG3TTiSG2DlpXTH4W2LOdei3YsvCxrkCM9_7L2lebxshcpJ71Fjw2cB9VhP2NnXcNeirHmwHl2sD8A6t-fw_hyWV3-pJ-5i0uXCcORxMYBo83NeAMQ86iZM/s800/photo_2024-05-13_15-06-35%20(3).jpg

ក្រុមហ៊ុន UVify បានបង្ហោះដ្រូនលើអាកាស សរុបចំនួន៥.២៩៣គ្រឿង ក្នុងកម្មវិធី «Drone X កូរ៉េខាងត្បូង» ដែលមានចំនួនច្រើនជាងក្រុមហ៊ុនចិនជាម្ចាស់កំណត់ត្រាពិភពលោកចាស់ ដែលបានបង្ហោះដ្រូនត្រឹមតែ៥.១៦៤គ្រឿង កាលពីឆ្នាំ២០២១ ។ ការបង្កើតកំណត់ត្រាពិភពលោកថ្មីរបស់កូរ៉េខាងត្រូវ ក៏ត្រូវបានកត់ត្រាចូលក្នុង Guinness Book ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwjwxHcsn5IR0XEPBkickR_Twp8OmklvrFPCbQ6sUunTcdqjzm8mXXLTeiGcHYu8fnXBj2mEF-7MYbih8ujWKa3yX_Uu3ZrtyUaeGyJ_98Ju2TpvFohfGDjhw0wfYv3TinWw5r70lztJr9MS9aQk5s_NHCoHjAuyx8CIOZfi0psTQ2battaEwDobtSj_o/s800/photo_2024-05-13_15-06-35%20(4).jpg

ក្នុងកម្មវិធី «World Drone Light Show» នៅទីក្រុងអ៊ីនឆន ប្រទេសកូរ៉េខាងត្បូង គេបានយកដ្រូនចំនួន៤.៥០០គ្រឿង មកបង្ហាញជារូបភាពផ្សេងៗចម្រុះពណ៌ ដូចជា ៖ រូបមេអំបៅ និងយន្តហោះ ដែលធ្វើឱ្យអ្នកចូលរួមទស្សនារាប់រយនាក់រំភើប និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ គេបានអនុញ្ញាតឱ្យសាធារណជនចូលទស្សនាជាលើកដំបូង កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja5GzJvgrA_ZzVzIXrEAsqlH_yeQho5DjMHav4Lst4JzUm4QQ-QZqJJCQRqxL84BlzuTfCBIszjrQYIKw-U2gCAKUbXQZQyma5S0LCPsz30dPvvxxzaFv8zK3cEHFH7qw7I8FzcAVwtkZC0RMaA9Iq6Owx81GzLrLpM2DlF86Et2soVL3TCxbfm1MJA5o/s800/photo_2024-05-13_15-06-35.jpg

ដ្រូនរាប់ពាន់គ្រឿងនេះបានបង្ហោះរួមគ្នានៅលើអាកាសជាមួយដ្រូនផ្កាភ្លើងជាច្រើនគ្រឿងរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយទៀត ។ ការបង្ហោះដ្រូនដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺជាផ្នែកមួយក្នុងការបើកកម្មវិធី «Korea Drone Expo» ដែលបានរៀបចំឡើងរហូតដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ៕