Home ព័ត៌មានជាតិ កម្តៅកើនឡើងខ្លាំងពេក! សាលាបឋមសិក្សាវត្តបូព៌ ប្រកាសផ្លាស់ប្តូរពេលវេលាសិក្សាឲ្យសិស្សានុសិស្ស

កម្តៅកើនឡើងខ្លាំងពេក! សាលាបឋមសិក្សាវត្តបូព៌ ប្រកាសផ្លាស់ប្តូរពេលវេលាសិក្សាឲ្យសិស្សានុសិស្ស

122
0

សាលាបឋមសិក្សាវត្តបូព៌ ដែលបានជាប់ឈ្មោះជាសាលាគំរូទូទាំងប្រទេសកម្ពុជា មានទីតាំងស្ថិតនៅភូមិវត្តបូព៌ សង្កាត់កំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ដោយសង្កេតឃើញថា អាកាសធាតុក្នុងអំឡុងពេលនេះបាននឹងកំពុងឡើងកម្តៅខ្លាំងពេក ក៏ដូចជាមានការគិតគូរជាពិសេសចំពោះសិស្សានុសិស្សនិងកុមារតូចៗ ខាងសាលាក៏បានចេញនូវសេចក្តីប្រកាស ស្តីអំពីការផ្លាស់ប្តូរពេលវេលាសិក្សាក្នុងអំឡុងពេលអាកាសធាតុក្តៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJJdJItxOsMPDtuEDUD8uQyS5pQHdnGRx0FnFXWdrRrb_n6gpibnuZxceBpSx6WTIMzA0RkmsWSra_96uXBgq0ygMMwGQ_iRsvd0O67pSHb7fy93LNtkHTFsHSfz_zG8BwLVkJR2Uwy8PAbAs4m_V2aLtH3ywF2UCNJPwOZYZP6ijWs8-ic_kH9z_5Cjw/s2048/440935397_743261761342860_7521533221806690319_n.jpg

យោងតាមសេចក្តីជូនដំណឹងដែលបានចេញផ្សាយដោយសាលាបឋមសិក្សាវត្តបូព៌ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ បានរៀបរាប់យ៉ាងដូច្នេះថា គណៈគ្រប់គ្រងសាលាបឋមសិក្សាវត្តបូព៌ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់លោក លោកស្រីជា មាតាបិតា ឬអាណាព្យាបាល ព្រមទាំងកូនៗសិស្សានុសិស្សទាំងអស់ ដែលកំពុងសិក្សានៅសាលាបឋមសិក្សា វត្តបូព៌ទាំងអស់ឱ្យបានជ្រាបថា៖ ដោយសង្កេតឃើញថាមួយរយៈនេះអាកាសធាតុមានរលកកំដៅខ្លាំង គណៈ គ្រប់គ្រងសាលាបានសម្រេចចិត្ត និងអនុញ្ញាតកំណត់ពេលចេញ និងចូលរៀនរបស់កូនៗសិស្សានុសិស្សទាំងអស់ មួយរយៈដូចតទៅៈ
– សិស្សរៀនពេលព្រឹកអនុញ្ញាតឱ្យចេញទៅផ្ទះម៉ោង ១០:៣០នាទី
– សិស្សរៀនពេលរសៀលអនុញ្ញាតឱ្យចូលរៀនម៉ោង ០១:៣០នាទីhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf7nZOZBvOYZN0eua5gHJDk2_51BBxpJcAwAP4mS4Gy0JAAyI37jyrOeXMX4R9HBHR67dnAogjcRjUkBYUaYyF76HEvjfb-I_o8J6c9VRXTVL2qVUD6E8qAAlDGSJMHMU-kzYNnw1RPq1WNir4tHIENUV4df1jmZUFORIHfNFV1TRSHY9nl84uCBQm5oQ/s2048/440933145_743261738009529_6748777561273777770_n.jpg

កម្មវិធីនិងកាលវិភាគនេះសាលាចាប់អនុវត្តពី ថ្ងៃចន្ទទី២៩ ខែមេសានេះតទៅ។ អាស្រ័យហេតុនេះសូមលោកលោកស្រីជាមាតាបិតា ឬអាណាព្យាបាល និងកូនៗសិស្សានុសិស្សទាំងអស់ ជ្រាបជាព័ត៌មាន។ បញ្ជាក់ៈ បើមានការប្រែប្រួលយ៉ាងណានោះ សាលានឹងជូនដំណឹងសាជាថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkc0mdHk4GvR7qbxO_t64EE9SRvnR2lUXNBamoGdypo50Nq5Pk8ofjxIFVn33Z3Zi0cM1PVSycPY0CZLBtL-ciwv6pRjHbl9U7IVc5IXF2pRJLoqzNcvIcKMWm_E53O1l2ocq94hyU6Nqaw1vppxqU229uQIzbCaC8RphzZzU2AFh6K4heWpBm0SyBb1g/s2048/441031613_743261718009531_6466965973731715201_n.jpg

ជាមួយគ្នានេះ សាលាបឋមសិក្សាវត្តបូព៌ ក៏ដូចជាសាលារៀនភាគច្រើន ក្នុងអំឡុងពេលអាកាសធាតុក្តៅ ក៏មានការបាញ់ទឹកនៅជុំវិញបរិវេណនិងទីធ្លានៃសាលា ដើម្បីជួយកាត់បន្ថយកម្តៅបានមួយកម្រិតដែរ។ បន្ថែមពីនេះ ក៏មានការចែករំលែកពីវិធីសាស្រ្តថែទាំសុខភាពរដូវក្តៅ ក្នុងអំឡុងពេលថ្នាក់រៀន ចំពោះកុមារនិងសិស្សានុសិស្ស ដោយការយកកន្សែងត្រជាក់ឬក្រណាត់សើមៗមកដណ្តប់នៅលើក្បាលផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicWr4HLB3n6XUVqcTnzB9VBo7UBWeNbYhLVkMlbQmMdcuemXt929kQUbFLBxP05kmcrk6QAWFRCs-2425irqT3UA-YxozcHm6_KzX7ECpfUyE6KqEOBVh1zT3LrPSjcAnF7QtfUEkFUQqDfirdasqs9effrb3CBKNoBLAJql-jf9wRypsMN9DePVKQ8A8/s1280/photo_2024-04-30_15-20-13.jpg