Home ព័ត៌មានជាតិ តក់ស្លុត! BadB ហៅកូនជ្រូក អតីតបេក្ខភាព The Rapper Cambodia ទទួលម.រណភាពដោយសារជំងឺមួយនេះ

តក់ស្លុត! BadB ហៅកូនជ្រូក អតីតបេក្ខភាព The Rapper Cambodia ទទួលម.រណភាពដោយសារជំងឺមួយនេះ

296
0

អ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពី Influencer ល្បីមួយរូបហៅកូនជ្រូក និងជាអតីតបេក្ខភាព The Rapper Cambodia មានឈ្មោះថា BadB កូនក្រុមរបស់ Kingchi បានទទួលមរណភាពនៅព្រឹកនេះ។ តាមការបញ្ជាក់របស់ Mariam Brown ដែលជាមិត្តសម្លាញ់នឹងគ្នាអតីតបេក្ខភាពរូបនេះស្លា.ប់ដោយសារតែជំងឺរលាកស្រោមខួរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhllhBZuOpB-wrCvg7pmsiIhqBFwIUZqORL96pjW14HX5kReG7JqqSWx2nV-wNcwe1hbj2YWx3NW8bauQm4T24OoXLCsuwyQIwi98if4dDCDnDdFpRT1927ykz48Jv3tTsjsOwktJaRuJk1xfbuW2ldRMkRg3CxApPeDRfaRYvPEQLyv7V4UJhK9LG6J1c/s2048/image_2024-04-08_10-28-23.png

នៅព្រឹកថ្ងៃទី៨ ខែមេសា នេះ Mariam Brown ភរិយារបស់ vin vitou បានបង្ហោះរូបភាពជាមួយ BadB ឬកូនជ្រូក អតីតបេក្ខភាព The Rapper Cambodia ភ្ជាប់មកជាមួយខ្លឹមសារថា «គ្នាមិនអាចធ្វើចិត្តបានទេវាលឿនពេក RIP ah reach Konjruk Fash Ion» ។ ដំណឹងសោកសៅនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះការចាកចេញនេះលឿនពេក។ កូនជ្រូក មិនត្រឹមតែអតីតបេក្ខភាពមួយរូបប៉ុណ្ណោះទេប៉ុន្តែរូបគេក៏ជា Influencer ដ៏មានប្រជាប្រិយភាពមួរូបដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnX6unLVAXcvy6smBbFxnBMtMeb6XzEXW6pmXcvwWalSWfl6_OgCPYSsd3QqgEgVgP82fWScz3esg9TGtjkKQvaFcIAM1mYA9E1nzFfCiL8ZHckk2-c-BdGHOKojQWHqPoUOtN6SrW15DFhnn7Gc8SUsE-sOpFFUI9TpQbUrlYnFZon_K6wvQQO3F1zJw/s1131/image_2024-04-08_10-28-26.png

តាមការបញ្ជាក់របស់អ្នកនាង Mariam បានឱ្យដឹងថា កូនជ្រូក គឺបានស្លាប់នៅព្រឹកនេះតែម្តងដោយសារតែជំងឺរលាកស្រោមខួរក្បាល។ មរណភាពរបស់អតីតបេក្ខភាព The rapper ធ្វើឱ្យអ្នកគាំទ្របង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានផ្ញើសារចូលរួមរំលែកទុក្ខផងដែរ។ កូនជ្រូក មានឈ្មោះពិតថា ទេព កោសល្យអធិរាជ ដែលប្រើឈ្មោះ BadB នៅក្នុងកម្មវិធីប្រកួត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP_oF_wCQc3Kw-nIBW7_eiUGEAqdhlKuIO59EtGHG0560wfTZ4fPVVNjg_P78j5mHvJn-rsNLbf4CFm6XSDsgN32fhNc2sU8v7ILBOBUw2QYjTyYWk88YJmbzBKhmDsrF5jxi9xy06GmVui6pH9KmiutuA8qztZaFHisapsPg4KhQFutQwrFfoLbkIgJI/s2048/image_2024-04-08_10-28-25.png

កាលពីឆ្នាំ២០២២ តារាចម្រៀង និងកំប្លែង លោក អៀង ចេនឡា បងប្រុសពិធីករ សុខ រ៉ាស៊ី ក៏បានបាត់បង់ជីវិត ដោយសារតែជំងឺនេះដូចគ្នា។

រលាកស្រោមខួរក្បាល ជាជំងឺដែលវាយប្រហារលើស្រោមខួរក្បាល និងខួរឆ្អឹង យ៉ាងលឿនរហ័ស ហើយអាចសម្លាប់និងធ្វើឱ្យអ្នកជំងឺជាពិសេសក្មេងនិងកុមារ មានពិការភាពជាប់នឹងខ្លួនអស់មួយជីវិត។ សំណាងអាចជួយសង្គ្រោះអ្នកជំងឺរលាកស្រោមខួរក្បាល អាស្រ័យទាំងស្រុងទៅលើល្បឿននៃការព្យាបាល៕