តារារ៉េបជួរមុខប្រចាំប្រទេសកម្ពុជា ម៉ាន់ វណ្ណដា បានទម្លាក់បទថ្មីមួយបទមានចំណងជើងថា «សង្ក្រាន្តស្គាល់ស្នេហ៍» ដែលជារសជាតិថ្មីជូនអ្នកគាំទ្រដោយសហការជាមួយភេសជ្ជៈកូកាកូឡា។ កន្រ្តឹមហ៊ីបហបនេះបានរំលេចនូវវប្បធម៌ទំនៀមទម្លាប់អត្តសញ្ញាណជាតិខ្មែរជាច្រើនដូចជាឧបករណ៍បុរាណខ្មែរ ក្រម៉ាខ្មែរ ខោចែវ បន្តោងខ្សែករូបអង្គរវត្ត វេចនំអន្សម ល្បែងប្រជាប្រិយខ្មែរ និងការជួបជុំគ្រួសារក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ជាពិសេស មួយបទនេះជំរុញឱ្យជាតិសាសន៍ដទៃកាន់តែស្គាល់ពីសង្ក្រាន្តខ្មែរបានកាន់តែច្រើន។វណ្ណដា វាយលុកទីផ្សារ Rapper ទៅច្រៀងដល់ជប៉ុន - Lomhe | Food and Travel Review

កាលពីយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ វណ្ណដា ជូនកាដូឆ្នាំថ្មីមួយបទទៀតមានចំណងជើងថា «សង្ក្រាន្តស្គាល់ស្នេហ៍» បន្ទាប់ពីបទ «ក្រមុំស្រុកណា?» ដែលសហការជាមួយ នរិទ្ធ ។ ចម្រៀងទី២ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីនេះទទួលបានការគាំទ្រខ្លាំងយ៉ាងលើសលប់គិតត្រឹមព្រឹកថ្ងៃទី៨ ខែមេសា បទ វណ្ណដា ឈរនៅចំណាត់ថ្នាក់ទី២ Trending លើយូធូបនៅប្រទេសកម្ពុជាមានការចូលស្តាប់ជាង១លានដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZztQ4cS3g0OMfvz6yxYLoE1nir68o0YItsnYgHfdeunqcettawZro4nTc0YCC3BS4XNLlN4o8GFuh2OeV2UEF7V-KHyTV6JHgpQ3zoYz3Gva9ZaapVxF8I3U-2jw531_pGTF6e2iUaiTtQVGFRuFSa5xUNHQ_9HH3jO0_0O47kcv1RYF3EZ99Uz4asYs/s2048/image_2024-04-08_09-18-38.png

កន្រ្តឹមហ៊ីបហបរបស់ វណ្ណដា បានរំលេចនូវ វប្បធម៌ទំនៀមទម្លាប់ប្រពៃណីអត្តសញ្ញាណជាតិខ្មែរ ដោយក្បាលដំបូងនៃវីដេអូចម្រៀងបានបង្ហាញពីការធ្វើដំណើរទៅស្រុកកំណើតក្នុងខែចូលឆ្នាំ ជាមួយទិដ្ឋភាពស្រុកស្រែមានដើមឈើផ្សេងៗនិងដើមត្នោតផងដែរ។ នៅមុខផ្ទះមានការរៀបចំដាក់ក្រម៉ាខ្មែរតុបតែងលម្អគេហដ្ឋានចាំទទួលទេវតាឆ្នាំថ្មីនិងគោមផ្កាយដ៏ស្រស់ស្អាត។ មិនត្រឹមតែប៉ុណ្ណោះមួយបទនេះបានភ្ជាប់មកជាមួយរូបភាពផ្សេងៗទៀតដូចជា ទំនៀមទន្លាប់ខ្មែរមិនត្រឹមតែខែភ្ជុំប៉ុណ្ណោះទេដែលមានការវេចអន្សម ប៉ុន្តែនៅតាមទីជនបទស្រុកស្រែចម្ការខែចូលឆ្នាំក៏មានការវេចនំទុកហូបដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv_CZl4avEd4STB-CcTdDMWKN02GuIM5B3UfgMeCnUwJahzuXVreT9S0GDzxac-Jexq3vo0wiCGIWpWgt0DipRKaz2H_r42OFDD17ik3CmB2RVs59bhmHSAz5JtD4Vvg7LGArOCwyHw90ZCMyumm8FAnNwCVZMW7Ddddazkk2k2Qp-CwxlBl4hCq_is8o/s1280/maxresdefault.jpg

ងាកទៅកាន់ តារាចម្រៀងរ៉េប វណ្ណដា វិញបានស្លៀកពាក់ជាមួយខោចែវខ្មែរ រួមជាមួយក្រម៉ា និងបន្តោលខ្សែករូបប្រាសាទអង្គរវត្ត ជាពិសេស វណ្ណដា និងក្រម៉ាខ្មែរ នៅជាប់នឹងខ្លួនជានិច្ចយ៉ាធ្វើឱ្យមានការកោតសរសើរយ៉ាងខ្លាំង។

អ្វីដែលកាន់តែពិសេស បទ «សង្ក្រាន្តស្គាល់ស្នេហ៍» បានរំលេចល្បែងប្រជាប្រិយខ្មែរដូចជា លាក់កន្សែង វាយក្អម ស្វាដណ្តើមស្លឹកឈើ ចាប់កូនមាន់ គ្មានប្រទេសណាដែលមានល្បែងប្រជាប្រិយលេងសប្បាយដូចជាប្រទេសខ្មែរទេ។ ចង្វាក់ភ្លេងទៀតសោតបានរួមបញ្ជូល ចាប៉ី ខ្លុយខ្មែរ និងឧបករណ៍ផ្សេងទៀតដែលជាស្នាដៃដ៏ចំណានរបស់លោក វណ្ណថាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV0LAgc0lNODOQHwJIMLR5WwwhO8WwskerMfzodfs7PtJN1646sfVcw9I7o9r73nVuQidy6NRH6sD0SOEcIovm2eKNulP9yAaW-0KyTBRViz6Fzb4r8O8lriXAP1lI5yy3eL0PV9_d-y1E1s-6VbvF0LPWRszLja6cra1-C3SKpNsWhQThmt8zJNTrvWI/s1234/Screenshot-2024-04-06-at-10-06-38-Facebook.png

ចុងបញ្ចប់នៃចម្រៀងគឺការថតរូបជុំគ្រួសារដែលជាទិដ្ឋភាពពេញដោយស្នាមញញឹមមានសុភមង្គលនៅក្នុងជីវិត ព្រោះជាពេលវេលាមានន័យបំផុតនៅក្នុងគ្រួសារនីមួយៗបន្ទាប់ពីចាកចោលផ្ទះនិងបំពេញការងាររៀងៗខ្លួនបានមកជួបជុំសប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មីនេះ៕