Home ព័ត៌មានអន្តរជាតិ ហាមយករបស់ញ៉ាំ២មុខនេះឡើងលើរថយន្តក្រុងនៅជប៉ុនដាច់ខាត

ហាមយករបស់ញ៉ាំ២មុខនេះឡើងលើរថយន្តក្រុងនៅជប៉ុនដាច់ខាត

85
0

ប្រទេសជប៉ុន ៖ បើយើងទៅកម្សាន្តនៅប្រទេសជប៉ុន ហាមយករបស់ញ៉ាំទាំងពីរយ៉ាងនេះឡើងលើរថយន្តក្រុងនៅជប៉ុនជាដាច់ខាត ។ មគ្គុទ្ទេសក៍ទេសចរណ៍ជប៉ុនបានបញ្ជាក់ហើយបញ្ជាក់ទៀតពីបម្រាមនេះ ដើម្បីឱ្យភ្ញៀវទេសចរទាំងអស់ជួយសហការជាមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilI3z0YeQbkjJOnMWDfNxe4X6QBq6S_KbXsW4qwfiETu_UgD3Rcd9pNoizVGtrWNgUCtnj9cSCUKpv-sM1rOAxHnits9Qj8-P5PZg1Y4vcxGDHW__F2i0aNmXmHFH-uxUx0LdVB6KXAfmxKmENIOUP886qjF_LYcNQHE51eMMNcUSbyAMuhtfWKx1mwk0/s640/Guide_ja_494_main.jpg

ក្នុង១ឆ្នាំៗ ប្រទេសជប៉ុនទទួលបានភ្ញៀវទេសចរច្រើនបំផុត ជាពិសេស ភ្ញៀវទេសចរមកពីប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ។ ភ្ញៀវទេសចរជាច្រើននាក់មានគម្រោងធ្វើដំណើរទៅប្រទេសជប៉ុន ប៉ុន្តែពួកគេពុំទាន់ជ្រាបថា រថយន្តក្រុងដែលផ្តល់សេវាកម្មដឹកភ្ញៀវនៅប្រទេសជប៉ុន បានចេញបម្រាមអ្វីខ្លះសម្រាប់អ្នកធ្វើដំណើរតាមរថយន្ត ។

ក្រៅពីការណាត់ជួបគ្នាគោរពតាមពេលវេលា ជនជាតិជប៉ុន ឬភ្ញៀវទេសចរដែលធ្វើដំណើរទៅកម្សាន្តនៅតំបន់ទេសចរណ៍ផ្សេងៗ នៅពេលឡើងជិះរថយន្តក្រុង ពួកគេមិនអាចយកការ៉េម (ប្រភេទ Soft Serve Ice Cream) និងកែវកាហ្វេដែលគ្មានគំរបបិទ ឡើងលើរថយន្តក្រុងបានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2cpnM-COFTNa-xcoWPWMUYr9ewTpHvBEZ9qF-l3fntUM-DIKgAaB7Co_zc51gBYrJueJ_YvYjUmracyeMHNhwiRO7xBDh8QOKF5o6BQi1jeG5LjaNOtZdHJSYaxQpDvn06HzUUQl-J59rKdTxG96Ige2jQ8o-WWcCchVBvfhgh-F8Urca9UnJbKzdJfE/s1024/IMG_4388_11.jpg

នៅតំបន់ទេសចរណ៍របស់ជប៉ុន មានហាងលក់ការ៉េម និងនំចំណីផ្សេងៗ ដែលភ្ញៀវទេសចរភាគច្រើនចូលចិត្តបរិភោគ ។ បើភ្ញៀវទេសចរចង់ទិញការ៉េមនៅតាមតំបន់ទេសចរណ៍ទាំងនេះ គឺពួកគេត្រូវតែបរិភោគការ៉េមនោះឱ្យអស់ជាមុនសិន មុនពេលឡើងជិះរថយន្តក្រុង ។ រីឯកាហ្វេវិញ មិនថាទិញពីហាងណា ឬកាហ្វេម៉ាកអ្វីទេ បើភ្ញៀវទេសចរចង់យកកាហ្វេឡើងលើរថយន្តក្រុង គឺត្រូវតែមានគំរបបិទឱ្យជិត ។

ការហាមឃាត់បែបនេះ ដោយសារជនជាតិជប៉ុនផ្តោតខ្លាំង និងយកចិត្តទុកដាក់ទៅលើបញ្ហាអនាម័យជាចម្បង ។ បើកន្លែងណាមានភាពកខ្វក់ បុគ្គលិករបស់រថយន្តក្រុងអាចចំណាយពេលវេលាជូតសម្អាតរថយន្តក្រុងគ្រប់កន្លែងទាំងអស់ ។ ហេតុនេះហើយ ទើបពួកគេសុំការសហការពីអ្នកដំណើរជាមុន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPNy9qWB2YfGb-MvGW4mDLbRrAR7Gqa5KGxexf2glBAfGlOYkaNxt9NCbYHda8Fttq0diEO2j1X7tVjCxsVXFpvyzTQ-OarCKUW6MOWFF-piJ8EutWcTPCiZL8Ilgniti1vYJrbrWyOsWN1_oS5igaT5Z-gt06Celd1RL24WfZ9xeBCMErCOjNBsli3so/s750/uprihqni14fqjgdr1usi.jpg