ការទទួលស្គាល់បុណ្យ Songkran ក្នុងប្រទេសថៃ គឺមិនប៉ះពាល់ដល់សារៈសំខាន់នៃពិធីបុណ្យ Moha Sangkranta របស់ប្រទេសកម្ពុជាផ្ទាល់ឬប្រទេសណាមួយឡើយ។ ជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺបានលើកឡើងថា កម្ពុជាក៏អាចនឹងដាក់ Moha Sangkranta ក្នុងបញ្ជីរបស់អង្គការយូណេស្កូបានដូចគ្នា ដែលដំណើរការនៃការរៀបចំស្នើសុំអាចមានរយៈពេលដល់ទៅ ២ ឆ្នាំ ពោលគឺនៅឆ្នាំ២០២៦។
កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) បានប្រកាសថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ថៃនឹងត្រូវដាក់បញ្ចូលក្នុង “បញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ”។ ទោះជាយ៉ាងណា អង្គការយូណេស្កូបានទទួលស្គាល់ពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសថៃត្រូវបានគេហៅថា “Songkran in Thailand” មិនមែន “Songkran of Thailand” ទេ គឺមានន័យថា សង្ក្រាន្តក្នុងប្រទេសថៃ មិនមែន សង្រ្កាន្តរបស់ប្រទេសថៃផ្តាច់មុខនោះទេ។
លោក ស៊ុ ម៉ាប អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានស្រាយបំភ្លឺកាលពីចុងឆ្នាំ២០២៣ថា «សង្ក្រាន្តបានក្លាយជាប្រពៃណីមួយនៅក្នុងប្រជាជាតិអាស៊ីអាគ្នេយ៍មួយចំនួន រួមមានកម្ពុជា ថៃ មីយ៉ាន់ម៉ា ភូមាជាដើម ដែលអាចនឹងត្រូវបានទទួលស្គាល់ថាជាបេតិកភណ្ឌអរូបីរបស់មនុស្សជាតិ” ហើយ UNESCO តែងតែលើកទឹកចិត្តឱ្យបណ្តាប្រទេសទាំងអស់ចុះឈ្មោះរួមគ្នាសម្រាប់បេតិកភណ្ឌអរូបីនៃទម្រង់ចែករំលែក»។
លោកបានបន្ថែមថា «មហាសង្ក្រាន្តនៅកម្ពុជាអាចនឹងចុះបញ្ជីនៅឆ្នាំ២០២៦។ យើងមានបញ្ជីអាទិភាពសម្រាប់ប្រទេសកម្ពុជានៃបេតិកភណ្ឌអរូបីរបស់យើង ដូចជាក្រមា និងគុយទាវជាដើម។ វាអាចទៅរួច Moha Sangkranta នៅកម្ពុជាអាចនឹងត្រូវបានចុះបញ្ជីនៅឆ្នាំ ២០២៦ ប្រសិនបើយើងរៀបចំដាក់នៅឆ្នាំ២០២៤នេះ តាមនីតិវិធី។ អង្គការយូណេស្កូត្រូវការរយៈពេលពីរឆ្នាំដើម្បីវាយតម្លៃ និងសម្រេចចិត្តលើការចុះឈ្មោះផងដែរ»៕










