នៅសល់តែប៉ុន្មានថ្ងៃទៀតទេ រដូវចូលឆ្នាំថ្មីនឹងឈានចូលមកដល់ហើយ ដូច្នេះអ្នកគួរតែបោះចោលនូវសម្ភារៈប្រើប្រាស់មួយចំនួន ដើម្បីទទួលបានលាភសំណាង និងនាំសិរីសួស្ដី ចម្រុងចម្រើនក្នុងគ្រួសារ។ ទោះជាយ៉ាងណា ប្រសិនបើអ្នកមិនបោះចោលរបស់របរទាំងនេះទេ អាចនាំឱ្យអ្នកមានអារម្មណ៍សោកសៅ និងហត់នឿយជាដើម។ ហេតុនេះហើយ សម្ភារៈប្រើប្រាស់ ៣ យ៉ាងដែលអ្នកគួរបោះចោលនៅអំឡុងពេលចូលឆ្នាំថ្មីរួមមាន៖
១.កម្រាលឥដ្ឋ៖ សំណាងហិរញ្ញវត្ថុនឹងមកតាមជើងអ្នក ដូច្នេះហើយរឿងដំបូងដែលគួរបោះចោលគឺ កម្រាលឥដ្ឋ ឬក្រណាត់ជូតជើងជាដើម។ ប្រសិនបើកម្រាលឥដ្ឋចាស់ៗ និងស្ថិតក្នុងស្ថានភាពមិនល្អ សំណាងហិរញ្ញវត្ថុនឹងមិនមកទេ វាក៏អាចបង្ករឿងអាក្រក់ផ្សេងៗផងដែរ។ ហេតុនេះសម្រាប់អ្នកដែលចង់ទិញកម្រាលឥដ្ឋថ្មី វាត្រូវបានណែនាំឱ្យប្រើកម្រាលពណ៌លឿង ស្វាយ និងផ្កាឈូកក្នុងឆ្នាំថ្មីនេះ។
២.សម្លៀកបំពាក់៖ រឿងបន្ទាប់ដែលគួរបោះចោលគឺសម្លៀកបំពាក់ចាស់ៗ ដែលធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ មានន័យថា នៅពេលដែលអ្នកបានស្លៀកសម្លៀកបំពាក់ទាំងនោះហើយមានគ្រោះថ្នាក់ ឬជួបមនុស្សដែលអ្នកមិនចង់ជួប ដូច្នេះអ្នកគួរតែបោះវាចោលទៅ ដើម្បីកែប្រែសំណាងអាក្រក់ទៅជាសំណាងល្អវិញ ហើយប្រសិនបើអ្នកសម្រេចបោះចោលសម្លៀកបំពាក់នោះ វាត្រូវបានណែនាំឱ្យប្រោះជាមួយអំបិលគ្រើម និងប្រោះជាមួយស្រា ដើម្បីកម្ចាត់សំណាងអាក្រក់។
៣.ស្បែកជើង៖ តាមចាស់បុរាណបាននិយាយថា សំណាងផ្នែកហិរញ្ញវត្ថុ នឹងកើតឡើងតាមរយៈជើងរបស់អ្នក ហេតុនេះហើយអ្នកគួរបោះចោលស្បែកជើងណាដែលចាស់ហួសសម័យ ឬខូចជាដើមដូចជាស្បែកជើងរបកបាត ឬស្បែកជើងដែលអ្នកមិនប្រើប្រាស់ ទុកវាចោលក្នុងទូជាយូរមកហើយ ព្រោះសំណាងហិរញ្ញវត្ថុនឹងមិនខិតជិតទេ។:max_bytes(150000):strip_icc()/210327_calimia_spanishbungalow-33-4dc5566f208648aea7ca1d41d8465ba2.jpg)
ទោះជាយ៉ាងណាក៏ដោយ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ របស់ដែលអ្នកគួរទិញលម្អដើម្បីទទួលបានលាភសំណាងល្អ និងនាំសិរីសួស្ដី ចម្រុងចម្រើនក្នុងគ្រួសាររួមមាន៖ វាំងនន ពូក កន្ទេលខ្នើយ មុង ទ្រូ អង្រត់ កញ្ច្រែង ល្អី គោមផ្កាយខ្មែរ ដោយគេជឿថានឹងនាំមកនូវអ្វីដែលថ្មី ឆ្នាំថ្មីសុភមង្គល លាភសំណាង ត្រជាក់ត្រជុំក្នុងផ្ទះ កើតមានសិរីសួស្ដីផងដែរ៕










