នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (ស៊ីអាយស៊ី ផាតន័រ) បានចេញសេចក្តីបំភ្លឺព័ត៌មាន ដោយបានបញ្ជាក់ថា ករណីក្រុមហ៊ុន ស៊ីអាយស៊ី ផាតន័រ មិនមែនជាសំណុំរឿងបោកប្រាស់ឡើយ ប៉ុន្តែជាវិបត្តិសន្ទនីយភាពសាច់ប្រាក់ ដែលរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកល។
នៅក្នុងសេចក្ដីបំភ្លឺនេះ ខាងក្រុមហ៊ុន CIC ក៏បានបញ្ជាក់ថា៖”ក្រុមហ៊ុន ស៊ីអាយស៊ី ផាតន័រ នៅតែរក្សាគោលជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការដោះស្រាយបញ្ហាចំពោះមុខ ដោយធានាឲ្យបានជាអតិបរមា នូវផលប្រយោជន៍របស់វិនិយោគិនគ្រប់រូប”។
ជុំវិញបញ្ហានេះ ក្រុមហ៊ុន នឹងបន្តធ្វើការដោយអនុលោមទៅតាមគោលការណ៍ និងបទប្បញ្ញត្តិ ដែលកំណត់ដោយ និយ័តករមូលបត្រកម្ពុជា (ន.ម.ក) ដែលតែងតែតម្កល់ផលប្រយោជន៍វិនិយោគិនជាអទិភាព៕