Home ព័ត៌មានអន្តរជាតិ ប្រទេសចិនប្រកាសទិញទុរេន និងមង្ឃុតថៃ រហូតដល់២ម៉ឺនតោន

ប្រទេសចិនប្រកាសទិញទុរេន និងមង្ឃុតថៃ រហូតដល់២ម៉ឺនតោន

96
0

ប្រទេសថៃ ៖ ពលរដ្ឋរស់នៅខេត្តចាន់ថាក់បុរី ប្រទេសថៃ បានញាប់ដៃញាប់ជើងបេះទុរេនម៉ន់ថង ដើម្បីបញ្ជូនទៅឱ្យផ្នែកវេចខ្ចប់ជ្រើសរើសគុណភាព មុនពេលនាំចេញទៅក្រៅប្រទេស ។ កសិករដាំទុរេនម្នាក់ប្រាប់ថា នៅខែមីនា ឆ្នាំ២០២៤ មានទុរេនលក់តិចនៅលើទីផ្សារ ទើបធ្វើឱ្យកសិករអាចលក់ទុរេនបានថ្លៃ បើធៀបនឹងឆ្នាំ២០២៣ ហើយមានអតិថិជនមកទិញទុរេនដល់ចម្ការ គឺតម្លៃ២៧០បាតក្នុង១គីឡូក្រាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaPWfsQL3LSC252x0raBdqyM07KdOR0g2gKWBWYN1q_lVKsmZlOu8PsgUnV0T-_O8Mp8f28WYSYLw3TkXHVmFb-dTPr9tf6pRUSdDEwKr9tP7HTWCTHtjlWVDZ-bhaLfiHbxfM9Px_WRl9kiF3nRe4KRucUOu3rugTTO0HcCUm03ngg_L5aV4h_IIH0rM/s705/1588570563899911.jpg

ចំណែកអ្នកនាំចេញទុរេននៅខេត្តចាន់ថាក់បុរី និយាយថា បច្ចុប្បន្ន ការកុម្ម៉ង់ទិញទុរេនពីប្រទេសចិនមានចំនួនច្រើន ប៉ុន្តែទិន្នផលផលិតនៅក្នុងតំបន់មិនទាន់គ្រប់គ្រាន់សម្រាប់បំពេញតម្រូវការទេ ទើបធ្វើឱ្យតម្លៃទុរេននៅឆ្នាំ២០២៤នេះ កើនឡើងខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja_Pvi2zkqoTfrdNAOf-kaIsNtQlIKEtd8RPO-vDsPkQMGMUu3K0Hh6q4ddA6paEfrp5BCf04v8tAJMNQaZjHKBJYyxLefRiJsJ-d7u5WNQDdRkaZMZ5cfNG1SswDQFd4m2RYv6op81XObhXzYj1d_5hakJPqD2hCWCz9xNs43Wk_jd4slS9Ac71rNZq8/s1120/220553958812453b954ab1af0b121c5c_shutterstock_289325978.jpg

លោក វិឆ័យ ស៊ីរ៉ាក់ម៉ាក់ណាគុល ជាប្រធានក្រុមហ៊ុននាំចេញទុរេន និយាយថា ៖ «ប្រទេសចិនរំពឹងថា ទុរេនរបស់ថៃនឹងមានរសជាតិឆ្ងាញ់ និងគុណភាពល្អ ។ នៅឆ្នាំ២០២៤នេះ ខ្ញុំមើលឃើញថា ទីផ្សារទុរេនថៃនៅតែល្អដូចមុន» ។

ក្រុមហ៊ុននាំចេញទុរេនថៃដ៏ធំ និងសមាគមនាំចូល-នាំចេញទិន្នផលកសិកម្មថៃ-ចិន ព្រមទាំងសមាគមនាំចូលផ្លែឈើរបស់ចិន បានរួមគ្នាចុះកិច្ចព្រមព្រៀងទិញ-លក់ផ្លែទុរេន និងមង្ឃុត ចំនួន២ម៉ឺនតោន ស្មើទឹកប្រាក់៣ពាន់លានបាត គឺគិតចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២៤ ។https://kbn.news/archives/315480

លោក ភូមិថាំ វេជ្ជឆ័យ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃនិយាយថា ការកុម្ម៉ង់ទិញផ្លែឈើជាមុននៅតំបន់ខាងកើតប្រទេសថៃ បានជួយរក្សាស្ថិរភាពតម្លៃ និងផ្តល់នូវទំនុកចិត្តលើគុណភាពផ្លែឈើថៃ បើទោះជាមានគូប្រជែងក្នុងទីផ្សារទុរេនកើនឡើងក្តី ដូចជា ៖ ប្រទេសវៀតណាម, ហ្វីលីពីន និងម៉ាឡេស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2RFcSlpuj5VbNUiY-jcqMHhXYccJPXGGzgE_o6IoOQmmp86j3jUqTWJVG2JyW3aVTKTbbZ4qlwojiJ4qyJryvpZi0jq5f2bfGX2nTlWdPTZFdAvkTTCfvSoXTV7apDwVD9CG59wjKNFGudBFa1QUGezwDwywiUZmJJG5V8rNIXX1DjWjsSd1H2YkPGLc/s900/95298617_255161182525335_7097478794314776576_n.jpg

គួរបញ្ជាក់ថា ការនាំចេញផ្លែឈើស្រស់ក្លាស្សេ និងផ្លែឈើក្រៀមរបស់ប្រទេសថៃនៅឆ្នាំ២០២៣ ស្មើទឹកប្រាក់ជាង២សែន៣ម៉ឺនលានបាត ហើយក្នុងចំនួននេះ ទឹកប្រាក់បានពីការនាំចេញទុរេន ស្មើរហូតដល់១សែន៤ម៉ឺនលានបាត ៕