Home ព័ត៌មានជាតិ ថៃបានចុះ «សង្រ្កាន្ត» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តើ «សង្រ្កាន្ត» ជារបស់ថៃផ្តាច់តែឯងឬក៏យ៉ាងណា?

ថៃបានចុះ «សង្រ្កាន្ត» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តើ «សង្រ្កាន្ត» ជារបស់ថៃផ្តាច់តែឯងឬក៏យ៉ាងណា?

100
0

ភាពចម្រូងចម្រាស់កើតឡើងម្តងហើយម្តងទៀត ពាក់ព័ន្ធនឹងវប្បធម៌-អរិយធម៌ខ្មែរនិងថៃ ដែលកាលពីពេលថ្មីៗ មហាជនផ្ទុះប្រតិកម្មចំពោះពាក្យ«សង្ក្រាន្ត» របស់ខ្មែរថា អាចនឹងប្តូរឈ្មោះឬក៏យ៉ាងណា ខណៈដែលថៃបានចុះ Songkran នេះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចទៅហើយកាលពីចុងឆ្នាំ ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5FNJIZejhvfSwW0KtvGEG5xO7NacOR8JR8AEYW6d0NYFxjbrKzKV7IvLrcgxBPny-gYD8jww0EMAUSRivPF3QwGjOcaw_Izp7SLTZb71QRVdt3aDSxukbVGoM-HXq1L2bGBLhI2aCgtdyiK9i3J07YWD8v-c3q-IJ5fVpIXovoOYzuSF2ECNj4X1Girs/s960/87464229_1502044553295462_5632878165941551104_o.jpg

យោងតាមវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជជួន ណាត ពាក្យថា «សង្ក្រាន្ត» គឺមានន័យថា ការឈានចូលដល់; ជាដំណើរដាច់ឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី, ជាពិធីចូលឆ្នាំថ្មី (ដែលសង្ក្រាន្តមានរយៈពេល៣ថ្ងៃគឺ ថ្ងៃទី ១ជាថ្ងៃចូលឆ្នាំខ្មែរ, ថ្ងៃទី ២ ជាថ្ងៃវ័នបត, ថ្ងៃទី ៣ ជាថ្ងៃឡើងស័ក)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPd5BAZA7LkIQfgHcOIx_hxhGJHOnfEFeORvCVIplRDJDpz8qH-ywM5_9kG2lRl1iSjUF0T9YkyIgP08cDRX6-vBdXCfSW0ki8ivzs4dWFQx94ZYiVXDyZoVYvephJoAZsKrSUGmzHMuUYysYmMnC5oJo43Soz1mx8fkjskzN0oNycy5jQ0ds7mcxahPM/s720/photo_2024-03-26_10-50-11.jpg

លើសពីនេះ ពាក្យ «សង្រ្កាន្ត» ក៏មានចែងនៅតាមសាលាចារឹកនានា នៃប្រាសាទអាយុកាលរាប់ពាន់ឆ្នាំរបស់កម្ពុជា ជាពិសេសនៅលើសាលាចារឹកប្រាសាទទេពប្រណម K.290 ,ប្រាសាទភិមានអាកាស K.291 ,សិលាចារឹក ប្រាសាទបឹងមាលា K.989 ,និងសិលាចារឹក ភ្នំសណ្តែក ខេត្តព្រះវិហារ K.195 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxVTHtgjOvW49q91dunAHiAWyziKfTb2uftlbrDDrxlV1yo6i6kdY00oyRUILm2VvnHgjg_ne52D_jtdHP0ZblBHbLeJJsqugLYX1XyrBv5yEMyJtDTAQYjkiDIJvGSOmuPN62IlK0JmVLq5ZrFYaCfyYwkosfuO0TQTYd_vLqmRJ-3NJ5SGYvxY1iSXU/s1024/2-3-1.jpg

ប៉ុន្តែបើក្រឡេកមកមើលប្រទេសថៃវិញ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ គឺបានចុះ «Songkran» ជាមរតកវប្បធម៌អរូបី Intangible Culture Heritage ដោយអង្គការយូណេស្កូ។ និយមន័យ «មរតកវប្បធម៌» គឺជាការរាប់បញ្ចូលទាំងប្រពៃណី សិល្បៈ ឬការសម្តែងនានាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់។ ដូច្នេះហើយ «មរតកវប្បធម៌អរូបី ឬ សម្បត្តិបេតិកភណ្ឌអរូបី» អាចនឹងស្រដៀងគ្នារវាងសហគមន៍ ឬប្រទេសក្បែរខាងនានា ព្រោះតែការផ្លាស់ប្តូរទីលំនៅឬការធ្វើអន្តប្រវេសន៍ផ្សេងៗ។ សរុបជារួម វាមិនសំដៅលើថា «សង្រ្កាន្តដែលថៃបានចុះជាសម្បត្តិបេតិកភណ្ឌអរូបី គឺជារបស់ថៃផ្តាច់មុខតែឯងនោះទេ» ប៉ុន្តែ វាគ្រាន់តែជាការចូលរួមចំណែកធ្វើឱ្យមានសមាហរន្តកម្ម ជាការលើកតម្កើង និងការយល់ដឹងពីអត្តសញ្ញាណជាតិខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8O9Xzg_cvnrrvUJ9V26nnR4evLlvaFeKHJCN2-5qQJhWy37IUk0BywAN4Ym4BEIteLxjEZjloR8yZ3MG-m_sfs3DUqcLsmcxOH4wAKmAfPWR0CERMPjDBg3pQKqb8W7g4K6L9StzM9h4gSe4pySnmRi9xL-H-Jw9Y91MdPzCK6js1QVXKQ-ZLbIq_C9I/s1080/%E1%9E%9B%E1%9E%B6%E1%9E%80%E1%9F%8B%E1%9E%80%E1%9E%93%E1%9F%92%E1%9E%9F%E1%9F%82%E1%9E%84.jpg

ជាមួយគ្នានេះ យោងតាមការគូសបញ្ជាក់របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កាលពីថ្ងៃទី២៥ ខែមីនាបានឲ្យដឹងថា «សង្ក្រាន្ត» ជាពាក្យសំស្ក្រឹត មានប្រភពមកពីឥណ្ឌា និងមានន័យថារង្វិលជុំនៃពេលវេលាពេញមួយឆ្នាំ ហើយពាក្យសង្ក្រាន្ត មាននៅសិលាចារឹក នានា តាមប្រាសាទនៅតំបន់អង្គរ។ យ៉ាងណាក្តីពិធីសង្ក្រាន្តនេះ បានក្លាយជាប្រពៃណីទំនៀមទម្លាប់ ដែលបានប្រារព្ធ រៀបចំដោយប្រទេសមួយចំនួនដូចជា កម្ពុជា ឡាវ ថៃ ភូមា ជាដើម។ ការចុះបញ្ជីជាបេតិកភណ្ឌអរូបីរបស់ប្រទេស មួយ នឹងមិនប៉ះពាល់ដល់ការចុះបញ្ជី នឹងការប្រារព្ធរបស់បណ្តាប្រទេសផ្សេងទៀតទៅតាមប្រពៃណីទំនៀមទម្លាប់រៀងៗ នោះឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdlyCtlpPGfPpgpqVs4Rmf4uqfS5oK76acWktjnVo9OsM7O1GH_LpMc-xOwkhDrVyW5EBlioA7zV2WTeAztZM_q3gg43XFxu9I1XurTxN3zHW5DzdHi-3C52t7KFttCOODPY7HpWiUoG7cdJdh5JtPc2sHfY8-lz0ZNv8KVOdq9jYIE1ZXS1p0FkuBLNA/s1280/photo_2024-03-26_10-50-15.jpg