មានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីយុវតី ល្អហួស Miss Preteen Cambodia 2023 គ្រងឈុតតំណាងជាតិយ៉ាងមានអំណាចហើយមានទម្ងន់ដល់ទៅជាង៣០គីឡូ ខណៈ ល្អហួស ក៏ជាជួបឧបទ្ទវហេតុធ្លាក់ពីលើតុមកទាំងជំហរបានបង្កឱ្យមានការឈឺចាប់រហូតដល់ ល្អហួស ទប់ទឹកភ្នែកមិនបាន។ យ៉ាងណាមិញការយំរបស់ ល្អហួស បែរជាមានការលើកឡើងថាជាការសម្តែងទៅវិញរហូតដល់អ្នកនាងដេននី ក្វាន់ ពន្លះទៅវិញបែបនេះ។
ការក្នុងការប្រកួតនៅលើឆាកអន្តរជាតិនៅប្រទេសថៃនាពេលខាងមុខនេះ ល្អហួស បានបង្ហាញឈុតតំណាងជាតិដែលត្រៀមយកទៅប្រកួតមានឈ្មោះថា « អធិរាជិនីហង្សាវតីស្រីកម្ពុជា» ដែលអត្ថន័យនៃឈ្មោះនេះគឺ មានន័យថា កំពូលក្សត្រិយ៍ នៃអម្បូររាជហង្សក្នុងដែនកម្ពុជា។ ឈុតតំណាងជាតិមួយនេះដែលគ្រងដោយ ល្អហួស ធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេល Miss Preteen Cambodia 2023 គ្រងហើយគឺពោរពេញដោយអំណាចអង់អាចតែម្តង។
ឈុតតំណាងជាតិមួយនេះមានទម្ងន់រហូតដល់ជាង៣០គីឡូឯណោះ ដែលធ្វើឱ្យមហាជនកោតសរសើរ ល្អហួស យ៉ាងខ្លាំងមានមាឌតូចតែត្រូវទ្រាំនឹងទម្ងន់ដ៏ធ្ងន់នេះដើម្បីមុខមាត់ប្រទេសជាតិ។ ទន្ទឹមការថតឈុតតំណាងជាតិ អ្វីដែលធ្វើឱ្យមហាជនបុកពោះនោះ យុវតី ល្អហួស ក៏បានជួបឧបទ្ទវហេតុ។
តាមការបញ្ជាក់ពីអ្នកនាង ដេននីក្វាន់ បានឱ្យដឹងថាថ្ងៃថតឈុតតំណាងជាតិ ល្អហួស បានធ្លាក់ពីលើតុមកទាំងជំហរតែសំណាងហើយដែលមិនមានរបួសព្រោះជិតដល់ថ្ងៃប្រកួតផង។ ទោះយ៉ាងណា វីដេអូដែលល្អហួស ឈឺចាប់រហូតដល់ស្រក់ទឹកភ្នែកដោយសារតែធ្លាក់ពីលើតុមកទាំងជំហរនេះបានធ្វើឱ្យមានមតិលេចឡើងថាជាការសម្តែងដើម្បីទាក់ទាញចំណាប់អារម្មណ៍។
ឃើញសម្តីបែបនេះដាក់កូនស្រីខ្លួន អ្នកនាង ដេននីក្វាន់ បានលើកឡើងថា «ឆ្លើយតបទៅអ្នកដែលថាកូនខ្ញុំសំដែងធ្វើយំ យកចំណាប់អារម្មណ៍ យកភ្នែកអានផង គាត់ជាក្រុមការងារថតឈុតតំណាងជាតិ ឱ្យល្អហួសផ្ទាល់..ក្មេងតែឈឺខ្លាំងទ្រាំមិនបានគឺយំហើយ»។
ក្នុងសំណេររបស់ក្រុមការងារថតឈុតតំណាងជាតិឱ្យ ល្អហួស បានឱ្យដឹងថា «ជាងថតចង់ឱ្យរូបមានវិញាណហោះហើរពិតៗតែវាខុសបច្ចេកទេសតិចតួច ញ័រដៃគ្រប់គ្នា។ តែសរសើរក្មេងរឹងមាំហាស ទោះបងកញ្ចាស់ក្បាលប៉ុននឹងបើធ្លាក់ដូចគាត់ក៏បងយំដែរ។កូនគេល្អមែន មិនមែនល្អតែឈ្មោះទេ ចរិតរូបសម្បត្តិ រឹងមាំ គាត់មិនងាយយំទេតែនេះឈឺពិតៗ ការធ្លាក់មួយទំហឹងនឹងពិបាកបរិយាយណាស់។ ហើយគាត់តស៊ូថតដល់ចប់ គាត់ខ្លាំងជាង មនុស្សធម្មតាហើយ»។
គួរបញ្ជាក់ថា ល្អហួស នឹងតំណាងប្រទេសកម្ពុជាចេញទៅប្រកួតឆាប់ៗនេះក្នុងការប្រកួតMiss Preteen junior Idol world នៅលើទឹកដីប្រទេសថៃ៕










