Home ព័ត៌មានអន្តរជាតិ វៀតណាមពន្លឿនការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី

វៀតណាមពន្លឿនការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី

41
0

ប្រទេសវៀតណាម ៖ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Jing បានបញ្ជាឱ្យពន្លឿនការសាងសង់អាកាសយានដ្ឋានអន្តរជាតិ Long Thanh (Long Thanh International Airport) នៅខេត្តដងណាយ ឱ្យរួចរាល់ក្នុងឆ មាសទី១ ឆ្នាំ២០២៦ ព្រមទាំងពន្លឿនការសាងសង់អគារអ្នកដំណើរ ទី៣ របស់អាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat (Tan Son Nhat International Airport) នៅទីក្រុងហូជីមិញ ឱ្យរួចរាល់នៅចុងខែមេសា ឆ្នាំ២០២៥ ។

មេដឹកនាំវៀតណាមបានបញ្ជាទៅកាន់ក្រុមហ៊ុនអាកាសយានដ្ឋានវៀតណាម ដែលគ្រប់គ្រង និងដំណើរការអាកាសយានដ្ឋានស៊ីវិលទាំងអស់នៅក្នុងប្រទេស ដើម្បីជំរុញឱ្យពន្លឿនការសាងសង់ និងប្រាកដចិត្តថា ភ្នាក់ងារពាក់ព័ន្ធទាំងអស់ ដូចជា ៖ មន្ត្រី, វិស្វករ និងកម្មករ ខិតខំបំពេញការងាររបស់ខ្លួននៅឆ្នាំ២០២៤ និងឆ្នាំ២០២៥ ដើម្បីឱ្យអាកាសយានដ្ឋានអន្តរជាតិ Long Thanh រួចរាល់ និងអាចប្រើប្រាស់នៅឆមាសទី១ ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih-1LUtHSp1crR_brOHf6zmiULigV-BStgEtX1vqHHraFgiXhzDIXWnZe4uTm_dxlkbDqRe0-W2GZ-MjkdTSatopoTxDfHZPClzS-m6RQfRp_ODKu8D5qFHGOMG9SrnybBRfrqCGw5W7fjiuQJUjGM27tehOEwMpymDnjLDo93OxkXvEYMERr5VA0WslA/s1068/img9900-1699858117308237210643.jpg

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Jing បានបញ្ជាឱ្យក្រុមការងារពន្លឿនការសាងសង់អាកាសយានដ្ឋានអន្តរជាតិ ក្រោយពីលោកបានចុះត្រួតពិនិត្យគម្រោងការដ្ឋានអាកាសយានដ្ឋានអន្តរជាតិ Long Thanh នៅខេត្តដងណាយ និងគម្រោងការដ្ឋានសាងសង់អគារអ្នកដំណើរ ទី៣ របស់អាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat នៅទីក្រុងហូជីមិញ ។

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ Long Thanh ក្នុងគោលបំណងប្រើប្រាស់ជំនួសអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ដែលជាអាកាសយានដ្ឋានដ៏ធំបំផុតរបស់ប្រទេសវៀតណាម ។ អាកាសយានដ្ឋានអន្តរជាតិ Long Thanh បានដំណើរការសាងសង់ពេញលេញ តាំងពីចុងឆ្នាំ២០២២ មកម្ល៉េះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9aVnf4Ga3RNKRyXSoxHM3yuKH3FZw15yunGZko5bszjcmlEkPWMyHp62z_NqfnuZ-K2l4anwpr0mfvowNy7h9_Kndxx1NS55nA8gu4XJl9rHswuhdxIcKGgj3AAucrIBHhUDC85PlrchI9VjHTIYtDPmabR1UuTj4QSw8unVzqlJjXjp5EnTtkVESU9I/s1200/1SEDa3qb.jpg

គេរំពឹងថា អាកាសយានដ្ឋានអន្តរជាតិ Long Thanh នឹងចំណាយប្រាក់ប្រមាណ១៣.៨០០លានដុល្លារអាមេរិក ហើយរចនាម៉ូដការសាងសង់ឡើង ដើម្បីឱ្យអាកាសយានដ្ឋាននេះអាចទទួលអ្នកដំណើរ រហូតដល់១០០លាននាក់ និងទំនិញ៥លានតោនក្នុង១ឆ្នាំ ។ នៅដំណាក់កាលដំបូង អាកាសយានដ្ឋាននេះនឹងអាចទទួលអ្នកដំណើរ ចំនួន២៥លាននាក់ ។

ចំណែកគម្រោងសាងសង់អគារអ្នកដំណើរ ទី៣ របស់អាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat នៅទីក្រុងហូជីមិញ បើទោះជាក្រុមហ៊ុនអាកាសយានដ្ឋានវៀតណាមបានដំណើរការសាងសង់យ៉ាងពេញលេញ និងរំពឹងថា ការសាងសង់នឹងបញ្ចប់រួចរាល់តាមពេលកំណត់ ប៉ុន្តែមេដឹកនាំវៀតណាមចង់ឱ្យការសាងសង់អគារអ្នកដំណើរថ្មីនេះរួចរាល់លឿនបំផុត ដើម្បីសម្រួលបន្ទុកអគារអ្នកដំណើរក្នុងស្រុក T1 ។ https://static.wixstatic.com/media/93b5fe_3fd0d0021e01451da34ff8ef861ad059~mv2.jpg/v1/fill/w_640,h_480,al_c,q_80,usm_0.66_1.00_0.01,enc_auto/93b5fe_3fd0d0021e01451da34ff8ef861ad059~mv2.jpg

ហេតុនេះ មេដឹកនាំវៀតណាមបានកំណត់គោលដៅឱ្យអគារ T3 អាចប្រើប្រាស់បាននៅចុងខែមេសា ឆ្នាំ២០២៥ ។ នៅពេលសាងសង់រួចហើយ អគារអ្នកដំណើរ T3 នឹងអាចទទួលអ្នកដំណើរចំនួន៧.០០០នាក់ក្នុង១ម៉ោងក្នុងអំឡុងពេលប្រញាប់ ព្រមទាំងទទួលឱ្យយន្តហោះចុះចតបានគ្រប់ប្រភេទ ។

អាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat គឺជាអាកាសយានដ្ឋានដ៏មមាញឹកបំផុតរបស់វៀតណាម ដែលអាចទទួលអ្នកដំណើរ ចាប់ពី៦ម៉ឺន ទៅ៧ម៉ឺននាក់ក្នុង១ថ្ងៃ ។ កាលពីឆ្នាំ២០២៣ អាកាសយានដ្ឋាននេះបានទទួលដំណើរចំនួន៤០លាន៧សែននាក់ ខណៈអាកាសយានដ្ឋាននេះបានរចនាម៉ូដឡើងដើម្បីទទួលអ្នកដំណើរចំនួន២៨លាននាក់ ៕