ខ្ទឹមសនិងខ្ទឹមបារាំង គឺស្ទើរតែមិនអាចខ្វះបាននៅគ្រប់មុខម្ហូប ព្រោះវាមានរសជាតិឆ្ងាញ់ ជាពិសេសការទទួលទាន ផ្ទាប់ជាមួយសាច់អាំងជាដើម។ ប៉ុន្តែការបរិភោគខ្ទឹមទាំងនេះដោយផ្ទាល់ អាចបណ្តាលឱ្យយើងមានក្លិនមាត់មិនល្អ ដែលធ្វើឱ្យបាត់បង់ភាពជឿជាក់និងភាពអាម៉ាស់ផងដែរ ប្រសិនបើអ្នកនិយាយទៅកាន់អ្នកដទៃ។ ដូច្នេះដើម្បីបំបាត់ក្លិនមាត់មិនល្អ ក្រោយទទួលទានខ្ទឹមសនិងខ្ទឹមបារាំង អ្នកគួរអនុវត្តវិធីដូចខាងក្រោម៖

១.ទំពាស្ករកៅស៊ូ៖ ជ្រើសរើសប្រភេទស្ករកៅស៊ូដែលមានក្លិនជីអង្កាម ជាធម្មតាជួយកម្ចាត់ក្លិនមាត់យ៉ាងឆាប់រហ័សបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkUH98ga7GTa6bDpWoOLPP7ZhjdkcCbkVxbAZMCELRD_6ObzSCFJA7eROtVrxQr8p0NW8ZDNTgfTmMJRqKW7pI8ONRlAy8mC2otQ5RxJL-geXcQwpVDHlnKCK2wTCfV4qgaY7p4yKmcwymtjlYFlC8Sl_4Br1BEhtKTKG50JnaMnrDz8KKj4ScH65qRow/s1000/photo_2024-03-13_11-00-49.jpg

២.ទំពាផ្លែប៉ោម៖ ទំពាផ្លែប៉ោង ២ ទៅ ៣ ចំណិត ក្រោយទទួលទានខ្ទឹមរួច ដោយសារផ្លែប៉ោមអាចបន្សាបសារធាតុស្ពាន់ធ័រ ដែលមាននៅក្នុងខ្ទឹមស និងខ្ទឹមបារាំងយ៉ាងមានប្រសិទ្ធភាព។

៣.សម្អាតអណ្តាត៖ អ្នកអាចប្រើឧបករណ៍កោសសម្អាតអណ្តាត ដើម្បីជួយក្នុងការកាត់បន្ថយសមាសធាតុស្ពាន់ធ័រ ដែលងាយនឹងបង្កជាក្លិននៅក្នុងមាត់របស់អ្នក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_8IZwX3YnuF_8Vhdozp1lGilGk9aBmEkDlUkhheLnJCq37zff8ZWDuaQP4tv7p0mdQq8RKds3ZUyWZHhl4Oma7HcobQOXI-jtq3zVioonPrI_1E_WYEfXT05MVmjeNWBHH4SWDbC112brcAgEAaKKcwahR5Wrwm7ZOEW7e0XtJIpa8FZT-KSJdW_ue5o/s700/photo_2024-03-13_11-01-46.jpg

៤.ទឹកក្រូចឆ្មារ៖ អ្នកអាចយកទឹកក្រូចឆ្មារមួយស្លាបព្រាបាយ ដាក់ក្នុងទឹកក្តៅឧណ្ហៗមួយពែង ហើយកូរវាបន្តិច រួចយកទឹកនេះមកខ្ពុរលាងសម្អាតមាត់រយៈពេល ២ ទៅ ៣ វិនាទី។ អ្នកអាចធ្វើបែបនេះ ១ ទៅ ២ ដងក្នុងមួយថ្ងៃ តាមដែលអាចធ្វើបាន ដ្បិតទឹកក្រូចឆ្មារមាន pH ទាប។ វាធ្វើឱ្យអសកម្មអង់ស៊ីម alliinase ដែលទទួលខុសត្រូវចំពោះការបំបែកសមាសធាតុស្ពាន់ធ័រ នៅក្នុងមាត់ដែលបណ្តាលឱ្យមានក្លិនមាត់មិនល្អ។

៥.លាងសម្អាតមាត់ដោយទឹកខ្ពុរមាត់៖ ការធ្វើតាមទម្លាប់នៃការដុសធ្មេញជាមួយនឹងថ្នាំដុសធ្មេញ ការសម្អាតអណ្តាត និងការលាងជម្រះមាត់របស់អ្នកជាមួយនឹងទឹកខ្ពុរមាត់ គឺជាវិធីដ៏ប្រាកដមួយ ក្នុងការធ្វើឱ្យដង្ហើមរបស់អ្នកស្រស់ស្រាយ។ ការអនុវត្តទាំងនេះត្រូវបានគេរកឃើញថាផ្តល់លទ្ធផលល្អបំផុតប្រឆាំងនឹងក្លិនមាត់អាក្រក់ ឬក្លិនមាត់មិនល្អ ហើយក៏ជាជម្រើសដោះស្រាយក្លិនបន្សល់ទុកពីការទទួលទានខ្ទឹមផងដែរ។ ដូច្នេះទឹកខ្ពុរមាត់ដែលមានសារធាតុ chlorine dioxide គឺជាជម្រើសដ៏ល្អបំផុតសម្រាប់កម្ចាត់ក្លិនមាត់មិនល្អ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0YhFUL4kVf_d8bKjUqQruXfBQdtpXkQiX70PJeSq1_7nldPhdsVpEFFmXwRtMpBeQKxriRJ36cOsWInTuvAii79uwGyRkpZSiw40vM141pvSW8gbIvONstQRvcPR6GrT5yRKqDy5FM4zj92MvxmiyZllpvBwRjx-BrOSrgnZQ_Z0mRzPgATFHHiG_RMY/s750/photo_2024-03-13_11-01-54.jpg