Home ព័ត៌មានអន្តរជាតិ វៀតណាមមានគោលដៅលើកកម្ពស់ទីផ្សារនាំចេញទុរេន

វៀតណាមមានគោលដៅលើកកម្ពស់ទីផ្សារនាំចេញទុរេន

56
0

ប្រទេសវៀតណាម ៖ ប្រទេសវៀតណាមបានបោះជំហានមួយកម្រិតទៀតក្នុងការពង្រឹងទីផ្សារនាំចេញទុរេនទៅក្រៅប្រទេស ដោយវៀតណាមបានកំណត់គោលដៅស្ថិតក្នុងចំណោមប្រទេសនាំចេញទុរេនទៅក្រៅប្រទេសក្នុងបរិមាណច្រើន ស្មើនឹងតម្លៃរាប់លានដុល្លារអាមេរិក ។ លើសពីនេះ វៀតណាមនឹងទាញយកផលប្រយោជន៍ពីគុណសម្បត្តិនាពេលបច្ចុប្បន្ន និងកែលម្អគុណភាពផ្លែឈើ ដោយរដ្ឋាភិបាលវៀតណាមបានពង្រឹងនូវសក្តានុពលក្នុងវិស័យនេះ ។May be an image of 1 person

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមលើកឡើងថា ប្រទេសវៀតណាមមានផ្ទៃដីដាំដុះដំណាំទុរេន ស្មើជាង១១ម៉ឺនហិកតាឯណោះ ដែលបានផ្តល់ទិន្នផលជិតស្មើ៨៥ម៉ឺនតោនក្នុង១ឆ្នាំ ។ ចំណែកតំបន់សំខាន់ៗសម្រាប់ដាំដំណាំទុរេន រួមមាន ៖ តំបន់ខ្ពង់រាបកណ្តាលបានគ្របដណ្តប់ផ្ទៃដី៤៧% នៃផ្ទៃដីដាំទុរេនសរុបរបស់វៀតណាម បន្ទាប់មក គឺតំបន់ដីសណ្តទន្លេមេគង្គ ស្មើនឹង៣០% ព្រមទាំងតំបន់អាគ្នេយ៍ ស្មើនឹង១៩% ។May be an image of fruit and longan

ការពេញនិយម និងតម្លៃលក់ខ្ពស់នៅក្នុងទីផ្សារនាំចូល បានធ្វើឱ្យការនាំចេញទុរេនរបស់វៀតណាមទៅក្រៅប្រទេស មានតម្លៃខ្ពស់ជាងការនាំចេញដំណាំផ្សេងទៀត ដូចជា ៖ ម្រេច, ផ្លែស្រកានាគ និងជ័រកៅស៊ូ ជាដើម ។ ចំណែកផ្ទៃដីដាំដំណាំវិញបានពង្រីករហូតដល់ជិត២៥% ក្នុង១ឆ្នាំៗ សម្រាប់រយៈពេល៥ឆ្នាំកន្លងមកនេះ ។Robust durian imports boost China-Vietnam trade-Xinhua

នាយកក្រុមហ៊ុន Intimex Group បានបញ្ជាក់ពីប្រាក់ចំណេញបានពីការដាំទុរេនថា ក្រុមហ៊ុនរបស់លោកទទួលបានប្រាក់ចំណេញខ្ពស់ គឺរហូតដល់២ពាន់លានដុងក្នុង១ហិកតា សម្រាប់រយៈពេល១ឆ្នាំ ។ ហេតុនេះ ការដាំទុរេនទទួលបានប្រាក់ចំណេញខ្ពស់ជាងការដាំដំណាំផ្សេងៗ ដូចជា ៖ ដំណាំកាហ្វេ និងម្រេច ៕