Home ព័ត៌មានជាតិ មេឃនៅតែក្តៅហែងដដែល! យុវជនខ្មែរក៏មិនបន្តគាំទ្រ និងទស្សនាភាពយន្តថៃរឿង «PEE NAK 4» ដូចគ្នា តើនរណាខាតបង់ជាង?

មេឃនៅតែក្តៅហែងដដែល! យុវជនខ្មែរក៏មិនបន្តគាំទ្រ និងទស្សនាភាពយន្តថៃរឿង «PEE NAK 4» ដូចគ្នា តើនរណាខាតបង់ជាង?

164
0

យុវជនខ្មែរឆ្លើយតបភ្លាមៗទាន់ចិត្ត! ក្រោយពេលថៃធ្វើពហិការមិនទស្សនាភាពយន្តខ្មែរ «ម៉ែក្រឡាភ្លើង» យុវជនខ្មែរក៏មិនទស្សនាភាពយន្តថៃរឿង «PEE NAK 4» ដូចគ្នាដែរ

មេឃនៅតែក្តៅហែងដដែល ខណៈយុវជនថៃសប្បាយរីករាយនឹងការធ្វើពហិការមិនទស្សនាភាពយន្តខ្មែររឿង «ម៉ែក្រឡាភ្លើង» បានជោគជ័យ ។ ជាការឆ្លើយតប ក្នុងនាមជាជនជាតិខ្មែរ មានកិត្តិយស ស្មើមុខនៅលើឆាកអន្តរជាតិ ជាជាតិសាសន៍ដែលមានចរិតរួសរាយ ទន់ភ្លន់ តែមិនទន់ជ្រាយ យុវជនខ្មែរយើងក៏បានធ្វើការឆ្លើយតបភ្លាមៗទាន់ចិត្តទៅទង្វើដ៏គ្រោះថ្នាក់បង្កដោយភាគីជាយុវជនថៃជ្រុលនិយមហួសហេតុ ដែលបាននាំគ្នាតវ៉ាធ្វើពហិការមិនឱ្យបងប្អូនជនជាតិថៃដទៃទៀតចូលទស្សនាភាពយន្តខ្មែររឿង «ម៉ែក្រឡាភ្លើង» ដែលធ្វើឱ្យវិស័យភាពយន្តខ្មែរយើង «ចាញ់មុនឡើងសង្វៀនប្រកួត» មុនពេលចាក់បញ្ចាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhihDvY0RqZKKwrtNr-40WCAkdpGDB8z7EQo3zAJMNl4MtRKoHuZqC29tVZ7hDl1lpWjgaYZJv9QAyDyROB5OUxEglY4Ju2VOXwbFMWRU09sI4ICpkjqwmfEtTCUNqtDGRTOrjXsOvJZWIzaauxHFJTwdPq3NPhQexg5jdS9Zl8d4vDFo5T0RzKRTP9klE/s500/41ccZ2wA1XL._UXNaN_FMjpg_QL85_.jpg

យោងតាមការលើកឡើងរបស់ផលិតករភាពយន្តដ៏ល្បីឈ្មោះរបស់ផលិតកម្ម SASTRA FILM លោកស្រី ប៊ុន ចាន់និមល បានលើកឡើងក្នុងហ្វេសប៊ុក កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ថា ភាពយន្តខ្មែររឿង «ម៉ែក្រឡាភ្លើង» ដែលចាក់បញ្ចាំងនៅប្រទេសថៃ គឺទទួលបានលទ្ធផលបរាជ័យ ឬជាការបរាជ័យមួយហៅថា «ចាញ់មុនឡើងសង្វៀនប្រកួត» ដោយសារតែពលរដ្ឋថៃធ្វើពហិការមិនទស្សនាភាពយន្តខ្មែរ ពីព្រោះគេចោទថា ភាពយន្តខ្មែរចម្លងពីគេ ។

កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងផលិតកម្ម SASTRA FILM បានចាក់បញ្ចាំងភាពយន្តខ្មែររឿង «ម៉ែក្រឡាភ្លើង» ជាផ្លូវការនៅប្រទេសថៃ ប៉ុន្តែការចាក់បញ្ចាំងភាពយន្តនេះបានទទួលបរាជ័យ ហើយទទួលប្រាក់ចំណូលនៅថ្ងៃបញ្ចាំងដំបូង ត្រឹមតែ៣ម៉ឺន១ពាន់បាតប៉ុណ្ណោះ ។ ការបរាជ័យនេះ ដោយសារមានការអំពាវនាវពីទំព័រហ្វេសប៊ុកថៃ និងសារព័ត៌មានថៃមួយចំនួនហាមពលរដ្ឋថៃទៅមើលភាពយន្តខ្មែរ ដើម្បីមិនទទួលស្គាល់ថា ខ្មែរជាម្ចាស់ដើម ។ បើថៃទទួលស្គាល់ថា ខ្មែរជាម្ចាស់ភាពយន្តនោះ ហាក់ដូចជាថៃទទួលស្គាល់ថា ខ្លួនជាចោរនៅចំពោះមុខពិភពលោកដែរ ។ตัวอย่างแรก พี่นาค 4 (PEENAK 4) ผีพี่นาคตัวใหม่ใต้หน้ากากพี่ตาโขน

បច្ចុប្បន្ន ពលរដ្ឋថៃកំពុងតែអបអរសាទរយ៉ាងខ្លាំង បន្ទាប់ពីពួកគេធ្វើពហិការមិនចូលរួមទស្សនាភាពយន្តខ្មែររឿង «ម៉ែក្រឡាភ្លើង» ទទួលបានជោគជ័យ ។ ការអំពាវនាវឱ្យធ្វើពហិករមកលើភាពយន្តខ្មែរនេះ ដោយសារទំព័រហ្វេសប៊ុកថៃ និងសារព័ត៌មានថៃមួយចំនួន ដែលមានគំនិតជាតិនិយមជ្រុលបានអំពាវនាវនៅក្នុងបណ្តាញសង្គមថៃនានាហាមពលរដ្ឋថៃទស្សនារឿងនេះ ។ ប្រទេសថៃមិនទទួលស្គាល់ភាពយន្តនេះទេ ដោយពួកគេអះអាងថា ខ្មែរបានចម្លងពីភាពយន្តរបស់ថៃ រឿង «Mae Nak Phra Khanong» ។

គំនិតជាតិនិយមរបស់យុវជន និងពលរដ្ឋថៃបានកើតឡើងតាមរយៈការបណ្តុះគំនិតរបស់បណ្តាញសង្គមថៃ និងសារព័ត៌មានថៃខ្លះ ដែលពួកគេព្យាយាមផ្សព្វផ្សាយបំប៉ោង និងនិយាយបំផ្លើសការពិត ដើម្បីធ្វើឱ្យជនជាតិរបស់ខ្លួនប្រកាន់វណ្ណៈ និងប្រកាន់ជាតិសាសន៍ជាមួយប្រទេសជិតខាង ។ បច្ចុប្បន្ន គេបានឃើញទំព័រហ្វេសប៊ុកថៃ និងបណ្តាញយូធូបថៃយ៉ាងច្រើនសន្ធឹកសន្ធាប់ព្យាយាមផ្សព្វផ្សាយឱ្យពលរដ្ឋថៃមានគំនិតជាតិនិយមជ្រុល និងកាន់តែស្អប់ប្រទេសជិតខាង ជាពិសេស ជាមួយកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsdbhBvPkeyqrgFwWReWgkf6GMZzctuvhtcSa2V5PUtbDk_BEEK9qY1k9W7CHBFCC9ITEp8QyLj8buMlMMqJjd-qi1kfTYJ17xUyYLBFbqUTLe5L8eNpdQzKS6QoVmWWoyuEWo_5bHy2n9Tv3ELGrmwM4ersi2twknZVr43UAg9k1EzyCWjuDPiyQZFPg/s750/HO00001352.jpg

ជាលទ្ធផល ការព្យាយាមផ្សព្វផ្សាយរបស់ទំព័រហ្វេសប៊ុកថៃ និងបណ្តាញយូធូបថៃយ៉ាងច្រើន បានធ្វើឱ្យពលរដ្ឋថៃមិនតិចនាក់ទេជឿតាមប្រវត្តិសាស្ត្រមិនពិតរបស់ថៃ ហើយជឿថា អ្វីៗគ្រប់យ៉ាងសុទ្ធតែជារបស់ថៃទាំងអស់ ដូចជា ៖ ម្ហូបអាហារ, សម្លៀកបំពាក់, សង្ក្រាន ហើយសូម្បីតែខ្មោច ក៏ជាខ្មោចថៃដែរ ។ ហេតុនេះ ការផ្សព្វផ្សាយពីប្រវត្តិសាស្ត្រក្លែងក្លាយរបស់ពួកគេបានធ្វើឱ្យពលរដ្ឋថៃជឿតាម និងធ្វើពហិការមិនទស្សនាភាពយន្តរឿង «ម៉ែក្រឡាភ្លើង» នៅតាមរោងភាពយន្តថៃ ។

ក្រោយពីបានឃើញថៃធ្វើពហិការមិនទស្សនាភាពយន្តខ្មែររឿង «ម៉ែក្រឡាភ្លើង» ដែលបានចាក់បញ្ចាំងនៅប្រទេសថៃ បានធ្វើឱ្យខ្មែរយើងភ្ញាក់ស្មារតី ហើយមិនទស្សនាភាពយន្តថៃរឿង «PEE NAK 4» នៅតាមរោងកុននានានៅកម្ពុជា បើទោះជារឿងនេះធ្លាប់ទទួលបានការគាំទ្រពីសំណាក់យុវជនខ្មែរក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0oA_lfkxe1jZn5PuC52iCkvnpIfsA9wK6gHnTC2GqOePc3c8VlBV9ALXT930mU_lA-4MRZnt60sUBnmNSF0HIAcDn9K_KCp7udDfWHc-C9dJ-73fxJMvhrNWSjc2tp_MMjT6e-wM6CDGSsF2ph_dDDjWsEWmZqaxVo99aIFSOpFYgajf9exX2k6AlQuk/s1080/photo_2024-03-05_10-13-23.jpg

ពលរដ្ឋខ្មែរម្នាក់បាននិយាយក្នុងបណ្តាញសង្គមថា ៖ «ពួកថៃបាននាំគ្នាសើចចំអកឱ្យយើង ស្របពេលខ្មែរយើងកំពុងសប្បាយអរតាមដានរឿងភាគថៃ ហើយបើមិនបានមើលរឿងភាគថៃ លេបបាយមិនចូលទេ ។ គេខោកក្បាលប៉ុណ្ណឹងហើយ នៅញញឹម អត់ចេះឈឺទេខ្មែរ ។ តែបើឈឺវិញ គឺឈឺជ្រុល ដូចកាលពីឆ្នាំ២០០៣ ខ្មែរបាតុកម្មដុតស្ថានទូតថៃ ដោយសារនាងផ្កាយព្រឹក និយាយថា ខ្មែរជាចោរលួចប្រាសាទអង្គរវត្តពីប្រទេសថៃ ។ ដោយសារកំហឹងនេះ ខ្មែរត្រូវសងលុយធ្វើស្ថានទូតឱ្យថៃ ខាតអស់រាប់លានដុល្លារ ។ តែជាផលវិជ្ជមាន គឺគ្រប់ស្ថានីយទូរទស្សន៍ខ្មែរឈប់ផ្សាយរឿងថៃ ហើយធ្វើឱ្យកុនខ្មែរមានទីផ្សារឡើងវិញ ។ ប៉ុន្តែបានតែមួយខ្យល់ប៉ុណ្ណោះ ដោយសារតែរឿងភាគថៃនិយម ខ្មែរទ្រាំមិនមើល មិនបាន គេក៏យកមកបញ្ចាំងឡើងវិញ» ។

ពលរដ្ឋខ្មែររូបនេះបន្តថា ៖ «ចុះឥឡូវ ល្មមឈប់ល្ងង់ស្រឡាញ់គេតែម្នាក់ឯងហើយនៅ? ថៃគេមិនស្រឡាញ់យើងទេ ហើយខ្មែរគិតថា គេស្រឡាញ់យើងមែន? គេមើលងាយយើងប៉ុណ្ណឹងហើយ នៅថោកគាំទ្ររឿងថៃទៀតមែន? ឃើញមានអ្នកចេញមកពហិការខ្លះហើយ តែអ្នករឿងភាគថៃនិយមវិញបែរជាប្រតិកម្ម ហើយខាងរោងកុនបន្ថែមម៉ោងបញ្ចាំងកុនថៃ ព្រោះខ្លាចខាត…» ។ ចុងក្រោយ ពលរដ្ឋខ្មែរដដែលបញ្ជាក់ថា គាត់សូមប្រកាសពហិការមិនគាំទ្រផលិតផល និងសេវាកម្មថៃគ្រប់ប្រភេទ តាមលទ្ធភាពដែលអាចធ្វើទៅបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh2auXtVmOzCUMzBKmg2XFgTTcXSenqQIqVnvaJhf0uvIizwtDOFv0xT5gAfjOeuTcFG6LDKOgrUcLRfHCYd2JesCW8on6KSLNUnIIhNFZwQkXhRU-QfyRnyORoYv6kGPHCDCQXuknV7N_8ptGuZ61f1099gCk9sBlxcmQySvscfnUcgOYKJ-Xt-9uIAk/s2048/image_2024-02-23_15-47-33.png

ចំណែកយុវជនខ្មែរនៅខេត្តសៀមរាប ក៏បានឆ្លើយតបភ្លាមៗទៅខាងថៃវិញដែរ គឺពួកគេមិនទៅទស្សនាភាពយន្តថៃ ដែលចាក់បញ្ចាំងនៅរោងភាពយន្ត Legend Cinema ក្នុងខេត្តសៀមរាបទេ ក្រោយពីយុវជនថៃធ្វើពហិការមិនទស្សនាភាពយន្តខ្មែររឿង «ម៉ែក្រឡាភ្លើង» ។

ហេតុនេះ ក្នុងនាមជាពលរដ្ឋខ្មែរ យើងត្រូវតែគាំទ្រភាពយន្តខ្មែរ និងផលិតផលក្នុងស្រុកឱ្យបានច្រើន ដើម្បីបង្ហាញទៅកាន់ពិភពលោកថា ខ្មែរជាម្ចាស់ដើមពិតប្រាកដ ទាំងវប្បធម៌ ប្រពៃណី សម្លៀកបំពាក់ ម្ហូបអាហារ និងភាពយន្ត ជាដើម ។ បើខ្មែរមិនព្យាយាមបង្ហាញ និងមិនគាំទ្រខ្លួនឯងទេ ពិភពលោកគេនឹងជឿតាមការផ្សាយបំផ្លើសប្រវត្តិសាស្ត្ររបស់ប្រទេសជិតខាងមិនខាន ហើយនៅបំផុត ចោរនឹងក្លាយជាម្ចាស់ដើមទៅវិញ ។

រាល់មតិយោបល់ គឺជាការបញ្ចេញយោបល់ពីបណ្តាញសង្គមដែលមានគំនិតជួយឈឺឆ្អាល នៅពេលដែលបរទេសមិនឱ្យតម្លៃខ្លួន ។ តើខ្មែរយើងគប្បីបន្តគាំទ្រដល់ក្រុមដែលមិនឱ្យតម្លៃខ្លួនទៀតដែរឬទេ បើទោះជាវាជាសិទ្ធិរបស់លោកអ្នកក៏ដោយចុះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmsSYA3Ip19g_kh8mI5hBqVnacQeidLBvUdFSDS5iMDKSeljnQlZXGYU-fUscPMQToxyDMZDbykwiY-x9EHiyhyfycpIlqGfEgZdDDOGhjVCoWHcjl1zDaOPYn7C2xVj5lksYjjEa5m-i8cgkjBCZj1pNoyjV1z2-giYkxrl5AOgSL_IqFgdZZ76E3rvc/s1280/photo_2024-03-05_10-13-23%20(3).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA_ii4q0UEHOO2w-bGtT_MVXOrflCwLcacQMAVRuTNk8vkXoWOPQLvCjyZTqEkNVI_7dBA5Ng0m9trCQaeQE-ysa96Kx8BPWJB-_MjdVoigSjBiTiH4CXcONMWYbOH-x5tLfoUn0kZSgwVbU2UKvzQMn5tBntKg5xJjsqh5PZ27rpdBEmO5LZwB-0-3wI/s1280/photo_2024-03-05_10-13-23%20(2).jpg