Home ព័ត៌មានអន្តរជាតិ ការធ្វើពាណិជ្ជកម្មរបស់វៀតណាមកើនឡើងខ្ពស់ក្នុងរយៈពេល២ខែ

ការធ្វើពាណិជ្ជកម្មរបស់វៀតណាមកើនឡើងខ្ពស់ក្នុងរយៈពេល២ខែ

32
0

ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសវៀតណាមបានរាយការណ៍ពីការធ្វើពាណិជ្ជកម្មរបស់ខ្លួន ចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៤ ថា តុល្យភាពពាណិជ្ជកម្មវៀតណាម គឺស្មើជិត១សែន៧ម៉ឺនលានបាត ។ វៀតណាមបាននាំចូលផលិតផលច្រើនបំផុតពីប្រទេសចិន ហើយតួលេខកើនឡើងជិត៥០% និងនាំចេញផលិតផលសំខាន់ទៅកាន់ទីផ្សារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9jlKeiY5J3oVYdr3cKAVgMtihg2kk69IJkxMP7E0l_O4MlDI5ophBUJJlYAn1kghZj_h-N-7PC22bqnxiyyu2LJR3IYdSITy8o4WTE63OeqwaNBtNPOprHRsFohoHVnCSua_53C_jb24k4F6z5h-zKWMZtEVKOFdFu3IZNGSiuJVISpbCCv5PnXu6m0o/s850/3734_hcmc.jpg

សារព័ត៌មានស៊ិនហួរបានចេញផ្សាយដោយយោងតាមទិន្នន័យពីការិយាល័យស្ថិតិទូទៅរបស់វៀតណាមថា ការធ្វើពាណិជ្ជកម្មរបស់វៀតណាមកើនឡើងខ្ពស់ក្នុងរយៈពេល២ខែ (គឺចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៤) ស្មើនឹងទឹកប្រាក់ជាង៤ពាន់៧រយលានដុល្លារអាមេរិក ។

តម្លៃនៃការនាំចូល និងការនាំចេញផលិតផលសរុប គឺស្មើជាង១សែនលានដុល្លារអាមេរិក ក្នុងនោះការនាំចេញផលិតផលរបស់វៀតណាម ស្មើជាង៥ម៉ឺន៩ពាន់លានដុល្លារអាមេរិក ឬកើនឡើង១៩,២% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ។ រីឯការនាំចូលផលិតផលវិញ គឺស្មើជាង៥ម៉ឺន៤ពាន់លានដុល្លារអាមេរិក ឬកើនឡើង១៨% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSP6X1TEEG_OKwQKkd0vCftRWITVPaDpQD0w15jU2X1OS2Kt4yHHDjikm9yT4lhkL9Tt0pvMgGIQsd_k0NS_BPuYHGfOnaDLRwTkyXmlvoeIt96a5mea4Lu5rE9USTnaMjuA_Os78fFyb-RWrPx6_3zIB0vVrNB-gEugEv_xg7jhbazzDTngEalpD5LeI/s800/IN_Things-to-do-in-Vietnam.jpg

ផលិតផលចំនួន១១មុខ រួមមាន ៖ ផលិតផលអេឡិចត្រូនិក, កុំព្យូទ័រ និងឧបករណ៍ដំឡើងកុំព្យូទ័រ, ទូរស័ព្ទ, វាយនភ័ណ្ឌ និងសម្លៀកបំពាក់ ព្រមទាំងស្បែកជើង គឺមានតម្លៃនាំចេញស្មើជាង១ពាន់លានដុល្លារអាមេរិក ស្មើនឹង៧៥,១% នៃផលិតផលសរុប ។

វៀតណាមបាននាំចូលផលិតផលច្រើនបំផុតពីប្រទេសចិន ដោយតួលេខប្រាក់ចំណូលនាំចូលស្មើជាង២ម៉ឺនលានដុល្លារអាមេរិក ឬកើនឡើង៤៩,៧% ។ រីឯសហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញផលិតផលលេខ១ របស់វៀតណាម ដែលមានតម្លៃនាំចេញស្មើជាង១ម៉ឺន៧ពាន់លានដុល្លារអាមេរិក ឬកើនឡើង៣៣,៧% ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhigygLiiqesuMFCePloTAVnZHVkVdX7IWs3T_Q5F_eRuadXiHQw3T3T8_x6CciKorFJMS1ossTb4EnleMuiYej0TGV4Z_yxcEArQfS7LuS_gtuj92VrspEFxlqSXCudBeOIBqymXFDqQMkFTE5nuEb8vd26vASGHvszwnDwv-rer_zKjjHLrz4joW9zt4/s1587/saigon-overview-vietnam-holiday.jpg