Home ព័ត៌មានអន្តរជាតិ គ្រូពេទ្យដាស់តឿនថា ប្រយ័ត្នសួតប្រេះ ឬខូចទ្រង់ទ្រាយដោយសារការស្តាប់ភ្លេងខ្លាំង

គ្រូពេទ្យដាស់តឿនថា ប្រយ័ត្នសួតប្រេះ ឬខូចទ្រង់ទ្រាយដោយសារការស្តាប់ភ្លេងខ្លាំង

89
0

យើងបានជ្រាបថា ការស្តាប់ភ្លេងខ្លាំងៗ ឬស្ថិតនៅកន្លែងប្រគំតន្ត្រី នឹងមានផលប៉ះពាល់ដល់ការស្តាប់ឮរបស់ត្រចៀក ។ ប៉ុន្តែតើដឹងឬទេថា ការស្តាប់ភ្លេងខ្លាំងនឹងផ្តល់ផលប៉ះពាល់ច្រើនជាងនេះទៅទៀត ពីព្រោះវាអាចធ្វើឱ្យយើងមានជំងឺប្រេះសួត ឬសួតខូចទ្រង់ទ្រាយបាន ។

ក្រុមអ្នកជំនាញបានសរសេររបាយការណ៍មួយឈ្មោះ «Thorax» ដែលបានលើកឡើងពីករណីអ្នកមានជំងឺសួតចំនួន៤នាក់ ដោយសារពួកគេចូលចិត្តស្តាប់ភ្លេងខ្លាំងៗ ។ រោគសញ្ញាខ្សោយសួតបានកើតឡើងដោយសារការស្តាប់ភ្លេង ឬស្តាប់តន្ត្រីសំឡេងខ្លាំងនេះ ខាងផ្នែកវេជ្ជសាស្ត្រហៅថា «Numothorax» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqlsu96PUxawmhPF1VCrSz6gtGyZxZiWA66MiI1mr4p36YyR__EG6qQq1uErIS7HmIhuR9px39ETZiMx-DIVMLEGGH_9sJkH2nGMG-vWfiiZC96CS2H9kBiCfQVrhvBuf6rESYFoRcEPAlgcD987JNoyXWsH2jj4pDDHkbcqNpM686LUScUeMhizLhkXY/s800/loud-music.jpeg

របាយការណ៍នេះបានលើកឡើងពីបុរសម្នាក់កើតរោគសញ្ញា Numothorax នៅពេលគាត់កំពុងបើកបររថយន្ត ហើយនៅសុខៗ ស្រាប់តែគាត់ពិបាកដកដង្ហើម និងចុកដើមទ្រូងដោយមិនដឹងមូលហេតុ ។ គ្រូពេទ្យបញ្ជាក់ថា អាការៈជំងឺរបស់គាត់ពាក់ព័ន្ធនឹងឧបករណ៍បំពងសំឡេងដែលបានដំឡើងក្នុងរថយន្ត ដើម្បីឱ្យសំឡេងក្នុងរថយន្តកាន់តែឮខ្លាំងជាងមុន ។

គ្រូពេទ្យបញ្ជាក់ថា រោគសញ្ញានេះកើតឡើងនៅពេលអ្នកជំងឺបានស្តាប់ភ្លេងខ្លាំងៗ ។ វាជាមូលហេតុធ្វើឱ្យកើតការប្រេះស្រាំក្នុងសួត ដោយសារខ្យល់ និងជាលិកាក្នុងសួតនឹងឆ្លើយតបខុសគ្នាទៅនឹងប្រតិកម្មសំឡេង ។ ជាធម្មតា ហានិភ័យដែលបណ្តាលឱ្យកើតជំងឺសួត តែងកើតឡើងដោយសារការជក់បារី ឬការឈឺចាប់ដែលធ្វើឱ្យអ្នកជំងឺចុះខ្សោយ ។ ជំងឺទាក់ទងនឹងសួត រួមមាន ៖ ការប្រើប្រាស់សារធាតុមានឥទ្ធិពលប្រឆាំងរាងកាយ ឬការប្រើប្រាស់ថ្នាំមួយចំនួន ដូចជា ៖ ថ្នាំគេងលក់, ថ្នាំស្ពឹក និងគ្រឿងស្រវឹង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNktsTmeM4WYlacyRgtHn_kLGM2ko-dTlYc7kUjgTu6jEBGH8Hwb_xSTWKIRCXS2VGUVymFZyvOkzprZVpoJc_jKJCYGiNopNZ9pdoVl6hkNgrdLGhpd67z06Kxc2XI0AMtbku_BEWxpndlHEI4xzF9IDzNhnmowByXGnzQSBKO7HI7AkTJ6RT4CW_F-Y/s800/screen.jpg

បើទោះជាជំងឺសួតបានកើតឡើងដោយសារការស្តាប់ភ្លេងខ្លាំងៗ គឺជាករណីពុំសូវកើតឡើងក្តី ប៉ុន្តែរោគសញ្ញានេះនឹងអាចធ្វើឱ្យអវៈយវៈផ្សេងៗក្នុងរាងកាយទទួលបានអុកស៊ីសែនមិនគ្រប់គ្រាន់ ហើយអ្នកជំងឺអាចប្រឈមនឹងការស្លាប់ទៀតផង ។

លោកវេជ្ជបណ្ឌិត John Harvey មកពីមន្ទីរពេទ្យ Southmead ក្នុងទីក្រុង Bristol បានសរសេររបាយការណ៍មួយឈ្មោះ «Thorax» ជាមួយក្រុមអ្នកជំនាញនៅប្រទេសបែលហ្ស៊ិក បាននិយាយមកកាន់សារព័ត៌មាន BBC ថា គ្មានអ្វីអាចរារាំងមនុស្សកុំឱ្យទៅលេងនៅក្លិប ឬទៅកាន់កន្លែងមានសំឡេងភ្លេងខ្លាំងបានទេ ប៉ុន្តែយើងអាចណែនាំពួកគេកុំឱ្យឈរជិតកន្លែងមានសំឡេងខ្លាំង ឬអ្នកនិយាយខ្លាំងៗ ។ លើសពីនេះ ពុំគួរបង្កើនសំឡេងក្នុងរថយន្ត ឬក្នុងបន្ទប់ខ្លាំងពេកទេ ។Headphones & Your Hearing: Can Loud Music Cause Hearing Loss? | Houston  Methodist On Health

លោកវេជ្ជបណ្ឌិតនិយាយថា ៖ «រោគសញ្ញាខ្សោយសួតបានកើតឡើងដោយសារការស្តាប់ភ្លេងខ្លាំងនេះ ភាគច្រើនវាកើតឡើងជាមួយមនុស្សប្រុសច្រើនជាងមនុស្សស្រី រហូតដល់៣ដងឯណោះ ។ ការឈឺចាប់របស់រោគសញ្ញា Numothorax បានកើតឡើងក្នុងអំឡុងពេលពួកគេស្ថិតនៅក្នុងក្លិប ឬនៅជិតមេក្រូ ពេលពួកគេឈរមើលការប្រគំតន្ត្រី» ។

លោកវេជ្ជបណ្ឌិតសង្កត់ធ្ងន់ថា ស្នាមប្រេះនៅក្នុងសួតមិនបានធ្វើឱ្យសួតផ្ទុះនោះទេ ប៉ុន្តែសួតនឹងមានស្នាមដាច់រហែក ហើយធ្វើឱ្យអ្នកជំងឺពិបាកដកដង្ហើម ។ ចុងក្រោយ សួតនឹងចាប់ផ្តើមខូចទ្រង់ទ្រាយ ហើយអ្នកជំងឺដកដង្ហើមលែងកើតតែម្តង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP3pSfanQ5nZ01UdRmn5QGWNgVRvpXv1DpDhF19OBmcRToa3LHCeqLd5Ud3vMlT1ySpX4tiDk9OIE3LE95VeVUFGcqRos738CIb28epS5GLE7lX7CmBQOy_S55UeQy1boNdycKGWxBLOVMm74kaLNkmrVEoGBKK8pxPgvhfNRoXJ-6E4gzotdcI51NiMc/s898/20220912-tips-nonton-konser-pertama-kali-banner.jpg