Home ព័ត៌មានជាតិ យុវជន វ៉ាត វ៉ាន់ លើកឡើងបែបនេះក្រោយជនបរទេសម្នាក់និយាយថាអត់មួកសុវត្ថិភាពប៉ូលិសចរាចរណ៍ខ្មែរផាក២៥០ដុល្លារ

យុវជន វ៉ាត វ៉ាន់ លើកឡើងបែបនេះក្រោយជនបរទេសម្នាក់និយាយថាអត់មួកសុវត្ថិភាពប៉ូលិសចរាចរណ៍ខ្មែរផាក២៥០ដុល្លារ

80
0

យុវជន វ៉ាត វ៉ាន់ ត្រូវបានមហាជនស្គាល់តាមរយៈក្នុងការបង្ហាញស្នាដៃរបស់ខ្លួនលើការតុបតែងមុខពីសិល្បៈផ្សេងៗដូចជាប្រាសាទខ្មែរជាដើម។ ថ្មីៗនេះលោកបានលើកឡើងពីទស្សនៈផ្ទាល់ខ្លួននូវហេតុការណ៍ក្តៅគគុកមួយដែលមានជនបរទេសម្នាក់ចោទប៉ូលិសចរាចរណ៍ខ្មែរថាបានផាកលុយចំនួន២៥០ដុល្លារដោយសារអត់មួកសុវត្ថិភាព។ វ៉ាត វ៉ាន់ ថា ការចោទរបស់ជនបរទេសនេះហួសហេតុពេកដោយសង្ឃឹមថាប្រជាជនខ្មែរគិតមុនវិភាគ និងវាយតម្លៃកុំគិតថាខ្មែរយើង ឬជាតិសាសន៍ខ្លួនឯងអាក្រក់រហូតពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsk7YAwzGiHk7UqLBQrRqRCDmH0jvlzDYLyaQicKUXiVPj5ce75MVfBj-oCMsNBgAGROc3qnoMxMoyu1IEcKC0r8F4-7-Uk6f-ACAxzwiEnvOaO-4fvrDKcvqjC4VZX-OlxfTEoWm6_oqZmQeKXNoErLdROnlv9Mhc8mWes4TC9-Jpb8ivJ7X5jqxNatA/s2048/image_2024-03-02_11-43-16.png

នៅយប់ថ្ងៃទី១ មីនា តាមរយៈគណនីហ្វេកប៊ុកជនបរទេសមួយឈ្មោះថា franco du toit (ហ្វ្រង់កូ ឌូតូ) បានចែកចាយព័ត៌មានបង្ហាញថាខ្លួនលោកត្រូវបានប៉ូលិសចរាចរណ៍ខ្មែរចាប់ផាកពិន័យចំនួន២៥០ដុល្លារដោយសារតែអត់ពាក់មួកសុវត្ថិភាព ព្រមទាំងបង្ហាញថាប៉ូលិសបានចាប់កលោក និងហាមឃាត់មិនឱ្យមានការថតរូប វីដេអូផ្សេងៗ។ ជនបរទេសនោះបញ្ជាក់ទៀតថាផ្លូវដែលប៉ូលិសស្ទាក់ចាប់នេះគឺលោកបើកបរស្ទើរតែរាល់យប់ពេលចេញពីធ្វើការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_ck1ZB5CyRLOPSNPcf1Mrldz_8qcyTlbzfwdNcsZpcJxRrV1yQrEvPK10y3aepw1_Fv5j3ZLfxHd89rkoeoAKvpfpyfct88K5MEjkVZMurOcRiPSLhI8GvROxjUuI60bQPRXNybRZDsM2YM9fr5ix031H-j32azRYNCXYIazYaYaLTQCn7-ndzgP7g0g/s960/image_2024-03-02_11-43-14.png

ទោះយ៉ាងណា ការបង្ហាញថាប៉ូលិសចរាចរណ៍ខ្មែរចាប់ផាកពិន័យជនបរទេសចំនួន២៥០ដុល្លារដោយសារតែអត់ពាក់មួកសុវត្ថិភាពនេះបានធ្វើឱ្យមានមតិសាធារណជនរិះគន់យ៉ាងច្រើនទៅលើប៉ូលិសចរាចរណ៍នោះ។ ដ្បិតតែសាធារណជនមួយចំនួនបញ្ចេញមតិមិនសំចៃងាកទៅកាន់យុវជន វ៉ាត វ៉ាន់ បានបង្ហាញមតិយោបល់របស់ខ្លួនស្នើឱ្យមហាជនគិតមុនវិភាគ និងវាយតម្លៃកុំគិតថាខ្មែរយើង ឬជាតិសាសន៍ខ្លួនឯងអាក្រក់រហូតពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaMxBxVnicsPqO7xQyye9htMmucZMTz0MytPLPvL4UZ_C5CQGxhBqO8v4DPhTIPUMSdz9kkmUWGyGAMdcWQ0VSKqCOjCPTJZzCo178ZP1wql5el_BRV9EDWG1i0dVlWPPw3JnO8aPkeEjDn2iVW_yoY9jN-1w00l-y45kc3ZmhV7e922iASpyMyEeOdrE/s2048/image_2024-03-02_11-43-20.png

នៅថ្ងៃទី២ មីនា វ៉ាត វ៉ាន់ បានបង្ហោះសំណេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា«ឃើញផុសនេះហើយ ចង់បង្ហាញបន្តិច។ បរទេសម្នាក់បង្ហោះសារ អាចចូលអានបាន។ ប៉ូលិសវាស់គាត់មានជាតិអាកុលចឹងអាចនឹងផាកថ្លៃចឹងហើយ។ មួយទៀត កុំជាន់ជាតិសាសន៍ខ្លួនឯងពេក មើលហេតុផលសិន។ គាត់ជនជាតិបរទេស តែដូចជាធ្វើការនៅក្លឹបខ្មែរដូចគ្នា ហើយការផុសរបស់គាត់ដែលអះអាងថាមិនបានផឹក គ្រាន់តែអត់មួកសុវត្ថិភាពផាកគាត់ 250$ នេះដូចជាចោទហួសពេក។ មួយទៀត ទទួលស្គាល់ថាជាសិទ្ធិប្រជាជនដែលមានសិទ្ធិថតទុកការពារខ្លួន ប៉ូលិសមិនអាចចេះតែលើកដៃប៉ះពាល់គេ រឺទាញទូរស័ព្ទឡើយ។ តែសរុបសេចក្ដីមក គឺសំណេរជនបរទេសនេះក៏អាចធ្វើឱ្យខូចឈ្មោះសណ្ដាប់ធ្នាប់ប្រទេសកម្ពុជាផងដែរ(គាត់ដាក់ទង់ជាតិខ្មែរច្បាស់ៗចឹងម៉ង បើបរទេសផ្សេងៗមិនដឹងមូលហេតុគេអាចគិតអាក្រក់លើប្រទេសយើងទាំងមូលបាន)»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqVCJNdZpm-dHx8oYJhbxXQKuuoX_gKsqAZTa5QZPN7E4BIzmoG50042YKRwCWgw6_tRikUqSsgCm-PQ2mt7m0Mj-YoR86xuQ8wwSFSNBQdkGzzvH1ujXw_buXePNWqoUPIW_R7kB8IUnkUcdiPlxysXCgQMiewZ5oWaaXuzwDJa9wV6yqezNmolJ6d8c/s2048/image_2024-03-02_11-43-14%20(3).png

លោកបន្តថា «បើទោះបីយើងដឹងថាពេលខ្លះមានករណីចឹងមែន តែក៏សូមបង្ហាញព័ត៌មានដែលពិតដូចគ្នា។ តែគាត់ក៏ត្រូវទទួលស្គាល់ថាមិនមែនតែអត់មួកទេ តែគឺមានជាតិអាកុលទើបប៉ូលិសផាកបែបនេះ (ដូចគេផ្សេងៗចូលcommentបញ្ជាក់ គាត់មានជាតិអាកុល គាត់ហាក់ជាមិនទទួលស្គាល់ ហើយថាមិនបានផឹក)។ សង្ឃឹមថាប្រជាជនខ្មែរគិតមុនវិភាគ និងវាយតម្លៃ។ កុំគិតថាខ្មែរយើង រឺជាតិសាសន៍ខ្លួនឯងអាក្រក់រហូតពេក។ ទទួលស្គាល់លុយពិបាករកណាស់ តែបើយើងអោយគ្រួសារដទៃបាត់បង់ជីវិតដោយសារយើងព្រោះតែស្រា តើលុយនឹងថ្លៃជាងអាយុជីវិតអ្នកដទៃដែរមែនទេ? ជួនកាលមានហេតុ ទើបមានផល។
ហើយក៏សង្ឃឹមថាការរិតបណ្ដឹងបន្តអនុវត្ត តែសូមអនុវត្តដោយស្មើរភាព ក្រមសីលធម៌ និងត្រឹមត្រូវ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrwgi7KzkDj72Xw0lDRCyrt5g622JRvn47jfjIcW3hXNjuWawiHVKA_dVPtFB2OKMRKlz6kH9QsHEuvwhPJaBMz3wzs2UnbiKs4RZ2m40XBNRSBO-ce7Q68wEWZ_3XnPSLL9IsjfRHqQh221URT99DGVl0q7G-GVrcJWzsvIWLVuf0MlhRikQOAVp-soA/s960/image_2024-03-02_11-43-14%20(2).png