បទ “SOLO” របស់ Jennie ក្លាយជា MV តារា K-Pop នារីទី១ ដែលមានអ្នកចូលមើលចំនួន១ពាន់លានលើឆាណែលយូធូប។ នេះគឺវីដេអូចម្រៀងរបស់សមាជិកក្រុម BLACKPINK ដំបូងគេដែលបានចេញបទចម្រៀងទោល។
បទ “SOLO” មានការចូលមើលលើសពី ១ពាន់លានដង នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ដែលអាចនិយាយបានថានេះគឺប្រហែល៥ ឆ្នាំ ៣និង១៧ ថ្ងៃចាប់តាំងពីការចេញផ្សាយរបស់វានៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ ជាមួយគ្នានេះផងដែរ “SOLO” គឺជាវីដេអូចម្រៀង K-pop ដំបូងបង្អស់ដែលមិនធ្លាប់មានរបស់តារាចម្រៀងនារី Kpop ដែលមានអ្នកចូលមើល ១ ពាន់លានដង។
មិនត្រឹមតែ Jennie ប៉ុណ្ណោះទេដែលបញ្ចេញឥទ្ធិពលរបស់ខ្លួននៅក្នុងប្រវត្តិសាស្រ្តកូរ៉េខាងត្បូង សម្រាប់ជាក្រុមវិញ BLACKPINK បច្ចុប្បន្នមានវីដេអូចម្រៀងចំនួន ៥ ដែលមានអ្នកចូលមើលជាង ១ ពាន់លានដង ខណៈបទ “DDU-DU DDU-DU” លើសពី ២ ពាន់លានដង។
បច្ចុប្បន្ន Jennie បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមានឈ្មោះថា OA សម្រាប់សកម្មភាពទោលរបស់ខ្លួន បន្ទាប់ពីមិនបន្តកុងត្រាបុគ្គលជាមួយផលិតកម្ម YG ហើយរយៈពេលចុងក្រោយនេះនាងបានបង្ហាញមុខជាច្រើននៅក្នុងកម្មវិធីផ្សេងៗទាំងនៅឆាណែលយូធូប និងកម្មវិធីទូរទស្សន៍។ ក្រៅពី Jennie បង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនសមាជិកផ្សេងទៀតដូចជា Lisa និង Jisoo ក៏បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនសម្រាប់សកម្មភាពបុគ្គលផងដែរ៕










