បន្ទាប់ពីផលិតកម្មរស្មីហង្សមាសបានទម្លាក់បទថ្មីរបស់ លឹម សេរីហាន់នីកា មានចំណងជើងថា «បងភ្លេចអស់ហើយ» ធ្វើឱ្យហ្វេនៗសរសើរមិនដាច់ពីមាត់ទៅលើម្ចាស់ពានរូបនេះថាមានទឹកដមសំឡេងពីរោះទៅលើបទប្រភេទមនោសញ្ចេតនា។ អ្វីដែលកាន់តែចាប់អារម្មណ៍បទនេះជាស្នាដៃនិពន្ធទំនុកច្រៀងដោយផ្ទាល់ពី លីម តិចម៉េង និងលោក ឈិត តេងរិទ្ធ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwORFMT9CRoiTG_reHvAULBUf_6sZ92sBZYFSSLJVzxNKJbq2cXhcm789n0rA3oP821g-ojlUYcl9g-vwavhAhvKtmxVR5dpNbixosyrkmtdhCV9y7_F041JcrJo8-qiPqU85FU3WNjqBPX_XXD-XVGPYqiXSHkuEH07xF_mYpy7QxGFkZ_LoS8jrTYPs/s2048/image_2024-02-28_14-02-39.png

គេចាំបានថាកាលពីខែកក្កដា ឆ្នាំ២០២៣ ផលិតកម្មរស្មីហង្សមាសបានទម្លាក់បទចម្រៀងមួយបទមានចំណងជើងថា «គេភ្លេចអស់ហើយ» ដែលបកស្រាយដោយ លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ ។ ជាពិសេស បទនេះផ្ទាល់ លីម តិចម៉េង បានចូលរួមបញ្ចេញស្នាដៃនិពន្ធទំនុកច្រៀងជាមួយ លោក ឈិត តេងរិទ្ធ ទៀតផងខណៈមកទល់ពេលនេះ ស្នាដៃរួចចំណែកនិពន្ធរបស់ លីម តិចម៉េង មានការចូលស្តាប់ដល់ទៅជាង៧លានដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO3vaWXmzkjMufaGpMwgPNBWaoXl59AVZnaaJUOk3FnT29tlr5RKC0pi3Qvyxnj_JQiKgB_wx_HtWwT4yTWK1Zdx5pplVGKSPlIU4-QIpHZZfn5_pZvkSjCkc1ptQCH8FK1nBBHFcu8fiOJ1zHg_zMdRmB8cLCKh-JSOXwuwI1II0yK1WTB9kvZMvqPg0/s2048/image_2024-02-28_14-02-42.png

អស់រយៈពេលជិត៧ខែ បន្ទាប់ពី version ប្រុសទទួលបានភាពជោគជ័យនាយប់ថ្ងៃទី២៧ ខែកុម្ភៈ ខាងផលិតកម្មបានទម្លាក់ version ស្រីម្តងមានចំណងជើងថា «បងភ្លេចអស់ហើយ» បកស្រាយដោយ លឹម សេរីហាន់នីកា ម្ចាស់ពាន The Voice Cambodia រដូវកាលទី៣។
ទឹកដមសំឡេងរបស់ នីកា ទៅលើប្រភេទបទមនោសញ្ចេតនាឈឺចាប់នេះធ្វើឱ្យហ្វេនៗសរសើរមិនដាច់ពីមាត់ទោះបីជាបានស្តាប់version ប្រុសហើយក្តី ប៉ុន្តែបានស្តាប់ version ស្រីម្តងវិញកាន់តែពីរោះប្លែក។ ចំណុចពិសេសនោះ បទដ៏ពីរោះនេះជាចំណែកស្នាដៃរបស់ លីម តិចម៉េង ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuZuz71NrMpP6FdBXDd541GJdn9yLaZMRwJ9JqtnU6CpM-8R4aL5GoLdwLVjNk65cm4j_5ojBXXj6O0mZZzreEhKoQASg8Ywv0-2rjH7t2LQWW_VKpiiOBxF4zCU1eIAfg-lc_DAK8J6A-m9TwbKAMeRDXfHXUkcqzu3hWlpWHHJuIuLGUQjuxcxVI2jY/s2048/image_2024-02-28_14-02-44.png

គួរបញ្ជាក់ថា លីម តិចម៉េង និង លឹម សេរីហាន់នីកា ជាម្ចាស់ពានលំដាប់ពិភពលោកដូចគ្នាហើយអ្នកទាំងពីរក៏បានចេញបទចម្រៀងរួមគ្នាមួយបទផងដែរមានចំណងជើងថា «កុំឌឺអូនពេក» កាលពីថ្ងៃទី១៦ កុម្ភៈ ហើយមួយនេះទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់ពីទស្សនិកជន៕