Home ព័ត៌មានអន្តរជាតិ សេដ្ឋីអាមេរិកបរិច្ចាគប្រាក់១ពាន់លានដុល្លារអាមេរិក ដើម្បីឧបត្ថម្ភនិស្សិតពេទ្យ

សេដ្ឋីអាមេរិកបរិច្ចាគប្រាក់១ពាន់លានដុល្លារអាមេរិក ដើម្បីឧបត្ថម្ភនិស្សិតពេទ្យ

70
0

សហរដ្ឋអាមេរិក ៖ វាជាដំណឹងដ៏រីករាយមួយសម្រាប់មហាវិទ្យាល័យវេជ្ជសាស្ត្រ Albert Einstein នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រោយពីលោកយាយ Ruth Gottsman គឺជាអតីតសាស្ត្រាចារ្យ និងនាយកគ្រប់គ្រងម្នាក់ក្នុងមហាវិទ្យាល័យនេះ ប្រកាសថា គាត់នឹងបរិច្ចាគប្រាក់ចំនួន១ពាន់លានដុល្លារអាមេរិក សម្រាប់ជាថ្លៃសិក្សារបស់និស្សិតពេទ្យ នាឆ្នាំ២០២៤ និងនិស្សិតជំនាន់ក្រោយៗទៀត ។ រីឯនិស្សិតដែលបានបង់ថ្លៃសិក្សារួចហើយ ពួកគេនឹងទទួលបានប្រាក់វិញគ្រប់ចំនួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3Xxmi01NytsaqgbaGrL64CY9KSM6BylruInsiLo36xWcpAcE9NxVr4wKZ-DieUph8ROtjMfC9fqLSD1ypROho1mEYmAqm6dTpzHvk0Dr5NKULqqkVxx_dRoKRQXAR12dnWM3korrTH3I4yCzFf4nd6njVkif7VUNPxChqe_uDNmqnXfNvymyYUDjQ1gA/s294/images.jpg

កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មានអាមេរិករាយការណ៍ថា ការប្រកាសបរិច្ចាគប្រាក់របស់លោកយាយ Ruth Gottsman អាយុ៩៣ឆ្នាំ លើកនេះ បានក្លាយជាដំណឹងមួយដ៏សែនរីករាយសម្រាប់និស្សិតពេទ្យជាច្រើននាក់ ។ ក្រោយពីទទួលដំណឹងនេះ ពួកគេនាំគ្នាទះដៃយ៉ាងសប្បាយរីករាយ និងនិយាយពាក្យថា «សូមអរគុណ» ទៅកាន់អតីតសាស្ត្រារ្យនៃមហាវិទ្យាល័យវេជ្ជសាស្ត្ររូបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXOa-NO4IDM5Mv0ykX8FegvfGnWdDJjiFFrKnQjJgp2kC_DXzERd7TCJEL8yrvKKVWDsVSsJrt6xOsKBTb4elWV0u4fdcSFO9ft7O4ZIZYFJAaIaWY3dQ-P4rHE686J-0zC3kdUsArJHfCIq-gor_sowSFvyQWMkiCPnwTjqXBEEK2n0sXJ4_nGjtPNlU/s1024/xlarge.jpeg

សារព័ត៌មានអាមេរិករាយការណ៍បន្ថែមថា ទឹកប្រាក់បរិច្ចាគដ៏ច្រើននេះ គឺទទួលបានពីមរតករបស់ស្វាមីលោកយាយ ឈ្មោះ Sandy Gottsman ដែលធ្វើការជាមន្ត្រីហិរញ្ញវត្ថុនៅស្ថាប័ន Wall Street ហើយលោកបានទទួលមរណភាព ។ លោក Sandy Gottsman គឺជាវិនិយោគិនដំបូងក្នុងភាគហ៊ុន Berkshire Hathaway របស់លោក Warren Buffett ផងដែរ ។ គេចាត់ទុកថា វាជាទឹកប្រាក់បរិច្ចាគមានចំនួនច្រើនបំផុតក្នុងប្រវត្តិសាស្ត្រសម្រាប់ស្ថាប័នអប់រំនៅសហរដ្ឋអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdW9Z8r3WqCZdynrKSI4pkDupkvXaOAm-Dcy3WApQEKFwYl5R2hQVINNgsfX9dnblpKwHx4Nm1jMLrZsLlRKzUZ9er7w03G2mou3Ni5bSmcXhReuhh85DnmDKSw4D6puVFP9H38y0LjyQVnvi4BJVJdjUeuy_dOoE1MpHy7luu2QbwVNMNGO6Wdk_VU84/s786/einsteincollege.getty-d8577bd880bf78bb0a13b73c2b36b13ceb38effc.jpg

ចំណែកបុគ្គលិកតំណាងមហាវិទ្យាល័យវេជ្ជសាស្ត្រ Albert Einstein នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លើកឡើងថា ទឹកប្រាក់បរិច្ចាគដ៏ពិសេសនេះ នឹងអាចជួយទាក់ទាញនិស្សិតពូកែៗដែលមានបំណងក្លាយជាគ្រូពេទ្យ ហើយពួកគេគ្មានប្រាក់គ្រប់គ្រាន់សម្រាប់ចូលរៀននៅមហាវិទ្យាល័យ ។ ហេតុនេះ វាជាឱកាសល្អមួយសម្រាប់ពួកគេអាចសម្រេចតាមគោលដៅក្នុងជីវិតបាន ៕